អាលែកហ្ស៊ីស្បែក

អាលែកហ្ស៊ីស្បែក​​​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មានអាលែកហ្ស៊ីស្បែក​ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

អាលែកហ្ស៊ីស្បែក

អាលែកហ្ស៊ីអាចកាន់តែធ្ងន់ធ្ងរនៅរដូវភ្លៀង ដោះស្រាយបែបណា?

ភ្លៀង​អាច​​​លាង​ជម្រះ​ចោលល្អងធូលី​ដែល​នៅ​ក្នុង​​ខ្យល់​អាកាស​​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​ក៏​អាច​បំបែក​លំអង​​​ធូលី​នៅ​លើ​ដី និង​​​រាលដាល​កាន់​តែ​ខ្លាំង​ថែម​ទៀតដែរ​​។ ​គ្រាប់​លំអង​​ទាំង​នោះ​អាច​ប្រេះ​បែក​ និង​​​ស្ថិត​នៅ​ក្នុង​ខ្យល់​មួយ​រយៈ​ ហើយ​វា​ក៏​អាច​ចូល​ទៅ​ក្នុង​ច្រមុះ និង​សួត​របស់​យើង​ ដែល​ជា​ហេតុ​បង្ក​ជា​រោគសញ្ញា​អាលែកហ្ស៊ី​ផង​ដែរ​។ ក្រោយ​ភ្លៀង​យូរ​ប៉ុណ្ណា ទើប​​រោគសញ្ញា​អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ? ជា​ទូទៅ រោគសញ្ញា​អាច​នឹង​លេច​ឡើង​កាន់​តែ​ខ្លាំង​រហូត​ដល់​១២​ម៉ោង​ ក្រោយ​ភ្លៀង​ធ្លាក់​ ដោយ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ខ្យល់​។ ចំណែក​ឯ​ព្យុះ​​ក៏​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ដែល​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ ឬ​ច្រើន​សប្ដាហ៍​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណាំ​​ដើម្បី​កាត់បន្ថយ​រោគសញ្ញា​អាលែកហ្ស៊ី​​ក្រោយ​ភ្លៀង​? បិទ​បង្អួច​៖ ដើម្បី​រារាំង​លម្អង​ធូលី​​ចូល​មក​ក្នុង​ផ្ទះ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​បញ្ហា​អាលែកហ្ស៊ី​ បើក​ម៉ាស៊ីន​ត្រជាក់៖ ម៉ាស៊ីន​ត្រជាក់​អាច​​ជួយ​ច្រោះ​យក​ល្អង​ធូលី ដែល​តោង​ជាប់​នៅ​ក្នុង​ខ្យល់​អាកាស​ និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ត្រជាក់​ស្រួល​ ដោយ​មិន​ចាំបាច់​បើក​បង្អួច​។ នៅ​ក្នុង​ផ្ទះ​ អំឡុង​ពេល​ភ្លៀង​៖ ការ​ជៀស​ផុត​ពី​ព្យុះ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​អំឡុង​ពេល​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង ពីព្រោះ​​អំឡុង​ពេល​នេះ ​បំណែក​​ល្អង​ធូលី​​អាច​នឹង​បញ្ចេញ​ភ្លាម​ៗ​ទៅ​ក្នុង​បរិយាកាស។ ប្រើ​ថ្នាំ​អាលែកហ្ស៊ី​៖ គួរ​ប្រើ​ថ្នាំ​អាលែកហ្ស៊ី​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។ ពាក់​ម៉ាស​នៅ​ពេល​ចេញ​ក្រៅ៖ ជាក់​ស្ដែង ម៉ាស​មិន​ត្រឹម​តែ​អាច​ការពារ​យើង​ពី​វីរុស​កូវីដ​-១៩​នោះ​ទេ វា​ក៏​អាច​ការពារ​យើង​ពី​កម្ទេច​ល្អង​នៅ​ក្នុង​ខ្យល់​អាកាស​​​យ៉ាង​មាន​ប្រសិទ្ធភាព​​ដូច​គ្នា​។ ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​៖ ការ​ពាក់​វ៉ែនតា​អាច​ជួយ​រារាំង​លម្អង​ធូលី​មិន​ឲ្យ​​មក​ប៉ះ​ផ្ទៃ​មុខ និង​ភ្នែក​​បាន​។ អត្ថបទគួរអាន៖ អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ ដុះសាច់ច្រមុះ និង​អាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ? ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យ​អស់កម្លាំង យ៉ាង​ណា​មិញ ប្រសិនបើ​រោគសញ្ញា​​អាលែកហ្ស៊ី​មិន​បាន​ធូរស្រាល​​​ទេ​នោះ គ្នា​យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ​ទើប​ជា​ការ​ប្រសើរ​។ ចំណុចសំខាន់ ភ្លៀង​អាច​​​លាង​ជម្រះ​ចោល​​លម្អង​ធូលី​ដែល​នៅ​ក្នុង​​ខ្យល់​អាកាស​​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​បំបែក​លម្អង​​ធូលី​នៅ​លើ​ដី និង​​​រាលដាល​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត​។ ដើម្បីកាត់បន្ថយរោគសញ្ញាអាលែកហ្ស៊ី ក្រោយ​ភ្លៀង​រួច យើង​គួរ​៖ បិទបង្អួច […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ