តើអាលែកហ្សីអាចបង្កជារោគសញ្ញាអ្វីខ្លះ?
ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាអាលែកហ្សីអាចជួបប្រទះរោគសញ្ញាទាំងនេះ៖
- ក្អក
- កណ្ដាស់
- ភ្នែកឡើងក្រហម
- រមាស់ភ្នែក ស្បែក ឬមាត់
- ហៀរសម្បោរ ឬតឹងច្រមុះ
- ឈឺក្បាល
- កើតមានអាការៈជំងឺហឺតធ្ងន់ធ្ងរ ឬជំងឺត្រអក (eczema) ។
តើអាចបង្ការអាការៈអាលែកហ្សីបានដោយវិធីណា?
អំឡុងពេលមានផ្ទៃពោះការប្រើប្រាស់ថ្នាំពេទ្យមួយចំនួនអាចនឹងបង្កផលប៉ះពាល់ដល់ស្ត្រីជាម្ដាយនិង ទារកក្នុងផ្ទៃ ប៉ុន្តែស្ត្រីមានផ្ទៃពោះអាចនឹងកាត់បន្ថយអាការៈអាលែកហ្ស៊ីនេះបានតាមរយៈ៖
- កុំទៅកន្លែងដែលអាចបង្កឲ្យមានប្រតិកម្មអាលែកហ្សី
- ប្រើសេរ៉ូមប្រៃដើម្បីសម្រាលអាការៈតឹងច្រមុះ ឬស្ទះនៅផ្លូវដង្ហើម
- នៅឲ្យឆ្ងាយពីសត្វចិញ្ចឹមដែលអាចបង្កឲ្យកើតមានបញ្ហាអាលែកហ្ស៊ី
- សម្អាតផ្ទះឲ្យបានញឹកញាប់
- ប្រសិនជាមានអាលែកហ្សីនឹងលំអងផ្កា គួរងូតទឹកក្រោយពីត្រលប់មកពីក្រៅ
- កុំជក់បារី និងនៅឲ្យឆ្ងាយពីអ្នកជក់បារី
- ចៀសវាងរបស់ដែលមានក្លិនខ្លាំង និងផ្សែងពីយានយន្ត។