តើអាចបង្ការអាការៈអាលែកហ្សីបានដោយវិធីណា?
អំឡុងពេលមានផ្ទៃពោះការប្រើប្រាស់ថ្នាំពេទ្យមួយចំនួនអាចនឹងបង្កផលប៉ះពាល់ដល់ស្ត្រីជាម្ដាយនិង ទារកក្នុងផ្ទៃ ប៉ុន្តែស្ត្រីមានផ្ទៃពោះអាចនឹងកាត់បន្ថយអាការៈអាលែកហ្ស៊ីនេះបានតាមរយៈ៖
- កុំទៅកន្លែងដែលអាចបង្កឲ្យមានប្រតិកម្មអាលែកហ្សី
- ប្រើសេរ៉ូមប្រៃដើម្បីសម្រាលអាការៈតឹងច្រមុះ ឬស្ទះនៅផ្លូវដង្ហើម
- នៅឲ្យឆ្ងាយពីសត្វចិញ្ចឹមដែលអាចបង្កឲ្យកើតមានបញ្ហាអាលែកហ្ស៊ី
- សម្អាតផ្ទះឲ្យបានញឹកញាប់
- ប្រសិនជាមានអាលែកហ្សីនឹងលំអងផ្កា គួរងូតទឹកក្រោយពីត្រលប់មកពីក្រៅ
- កុំជក់បារី និងនៅឲ្យឆ្ងាយពីអ្នកជក់បារី
- ចៀសវាងរបស់ដែលមានក្លិនខ្លាំង និងផ្សែងពីយានយន្ត។
តើការប្រើថ្នាំអាលែកហ្សីអំឡុងពេលពពោះមានសុវត្ថិភាពឬទេ?
ទោះបីជាមានថ្នាំមួយចំនួនមានសុវត្ថិភាពក្នុងការប្រើអំឡុងពេលមានផ្ទៃពោះក៏ដោយ យកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យ និងតាមដានអាការៈឲ្យបានដិតដល់។ សម្រាប់ស្ត្រីមានផ្ទៃពោះដែលបានចាក់ថ្នាំអាលែកហ្សី (Allergy shots) មុនពេលមានផ្ទៃពោះក៏នៅអាចបន្តចាក់បាន។ ប៉ុន្តែសម្រាប់ការចាប់ផ្ដើមចាក់ថ្នាំអាលែកហ្សី (Allergy shot) អំឡុងពេលមានផ្ទៃពោះគឺគួរចៀសវាងព្រោះអាចបង្កឲ្យកើតមានប្រតិកម្មអាលែកហ្សីខ្លាំងទៅវិញ។