មនុស្សម្នាក់ៗតែងមានអាលែកហ្ស៊ីជាមួយអ្វីម្យ៉ាង ដោយអ្នកខ្លះជាចំណីអាហារ អ្នកខ្លះជាអាកាសធាតុ ហើយខ្លះទៀតរបស់ប្រើប្រាស់ ឬរោមសត្វជាដើម។ ដូចនេះហើយបានជាយើងតែងចង់ដឹងថា មូលហេតុអ្វីបានយើងមានបញ្ហាបែបនេះ។
មនុស្សម្នាក់ៗតែងមានអាលែកហ្ស៊ីជាមួយអ្វីម្យ៉ាង ដោយអ្នកខ្លះជាចំណីអាហារ អ្នកខ្លះជាអាកាសធាតុ ហើយខ្លះទៀតរបស់ប្រើប្រាស់ ឬរោមសត្វជាដើម។ ដូចនេះហើយបានជាយើងតែងចង់ដឹងថា មូលហេតុអ្វីបានយើងមានបញ្ហាបែបនេះ។

លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា បញ្ហាអាឡែកហ្ស៊ីនេះ គឺជាបញ្ហានៃប្រព័ន្ធភាពស៊ាំដែលបានបង្កើតឡើងដោយអង់ទីករ ដើម្បីប្រយុទ្ធនឹងមេរោគដែលមាននៅក្នុងខ្លួនយើង ហើយក្នុងករណីនេះប្រព័ន្ធភាពស៊ាំបានយល់ច្រឡំថាអ្វីដែលចូលទៅក្នុងខ្លួនយើងមិនល្អ ទើបបណ្ដាលឲ្យមានប្រតិកម្មអាលែកហ្ស៊ីនេះកើតឡើង។
អត្ថបទពាក់ព័ន្ធ៖ ចូលចិត្ត Makeup ដឹងថាប៉ះពាល់ការឡើងមុនប៉ុនណាអត់?

លោកបានបន្តទៀត ចំពោះអ្នកមានបញ្ហាអាលែកហ្ស៊ីចេញរោគសញ្ញាផ្សេងៗពីគ្នា ដោយអ្នកខ្លះអាចមានលេញសញ្ញាកន្ទួលដុំៗ រមាស់ ឬអ្នកខ្លះអាចចេញជាកណ្ដាស់មិនឈប់ ហើម ហត់ ឯករណីធ្ងន់ធ្ងរឈានទៅបាត់បង់ជីវិត។ ការស្រាវជ្រាវបានបង្ហាញថា កុមារដែលមានឪពុកម្ដាយអាលែហ្ស៊ីមិនមានភាគរយអាលែកហ្ស៊ីខ្ពស់តាមដែរទេ។
វេជ្ជបណ្ឌិតរូបនេះ ក៏បានបន្ថែមទៀតថា ការប្រើថ្នាំព្យាបាល គឺគ្មានប្រសិទ្ធភាពចំពោះអ្នកអាលែកហ្ស៊ីទេ គ្រាន់តែអាចទប់ទល់បានមួយគ្រាៗប៉ុណ្ណោះ។ វិធីតែម្យ៉ាង ដើម្បីការពារកុំឲ្យកើត ត្រូវនៅឲ្យឆ្ងាយពីអ្វីដែលធ្វើឲ្យយើងមានបញ្ហា និងត្រូវត្រៀមថ្នាំទុកជាប់តាមខ្លួនពេលចេញទៅណាឆ្ងាយ ព្រោះអាចប៉ះពាល់របស់អាលែកហ្ស៊ីដោយយថាហេតុ។ ចំពោះវិធីធម្មជាតិដែលអាចជួយសម្រាលអាការរមាស់ កន្ទួល គឺអាចយកទឹកឃ្មុំមកលាបកន្លែងទាំងនោះបាន ហើយប្រសិទ្ធភាពក៏ឆាប់រហ័សដែរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What causes food allergies?, https://www.nhs.uk/conditions/food-allergy/#:~:text=What%20causes%20food%20allergies%3F,symptoms%20of%20an%20allergic%20reaction.
Signs of Allergies, https://acaai.org/allergies/allergic-conditions/food/
Food allergy, https://www.mayoclinic.org/diseases-conditions/food-allergy/symptoms-causes/syc-20355095
កំណែប្រែបច្ចុប្បន្ន
09/06/2022
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ