home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុអ្វី​បាន​ជាយើង​អាលែកហ្ស៊ី​នឹង​អាហារ ឬរបស់​អ្វី​មួយ?

ហេតុអ្វី​បាន​ជាយើង​អាលែកហ្ស៊ី​នឹង​អាហារ ឬរបស់​អ្វី​មួយ?

មនុស្ស​ម្នាក់​ៗ​តែង​មាន​អាលែកហ្ស៊ី​ជាមួយ​​អ្វី​ម្យ៉ាង ដោយ​អ្នក​ខ្លះ​ជា​ចំណី​អាហារ អ្នក​ខ្លះ​ជា​អាកាសធាតុ ហើយ​ខ្លះ​ទៀត​របស់​ប្រើប្រាស់ ឬ​រោម​សត្វ​ជា​ដើម។ ដូចនេះ​ហើយ​បាន​ជា​យើង​តែង​ចង់​ដឹង​ថា មូលហេតុ​អ្វី​បាន​យើង​មាន​បញ្ហា​បែប​នេះ។

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា បញ្ហា​អាឡែកហ្ស៊ី​នេះ គឺជា​បញ្ហានៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​​បាន​បង្កើត​ឡើង​ដោយ​អង់ទីករ ដើម្បី​ប្រយុទ្ធ​នឹងមេរោគ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង ហើយក្នុង​ករណី​នេះ​ប្រព័ន្ធ​ភាព​ស៊ាំ​បានយល់ច្រឡំ​ថា​អ្វី​ដែល​ចូល​ទៅ​ក្នុង​ខ្លួន​យើង​មិន​ល្អ ទើប​បណ្ដាល​ឲ្យ​មាន​ប្រតិកម្មអាលែកហ្ស៊ី​​នេះ​កើត​ឡើង។

អត្ថបទពាក់ព័ន្ធ៖ ចូលចិត្ត Makeup ​ដឹងថាប៉ះពាល់​​ការ​ឡើង​​មុនប៉ុនណាអត់?

អាឡែកហ្ស៊ី

លោក​បាន​បន្ត​ទៀត ចំពោះ​អ្នក​មាន​បញ្ហា​អាលែកហ្ស៊ី​ចេញ​រោគសញ្ញា​ផ្សេង​ៗ​ពី​គ្នា ដោយ​អ្នក​ខ្លះ​អាច​មាន​លេញ​សញ្ញា​កន្ទួល​ដុំ​ៗ រមាស់ ឬ​អ្នក​ខ្លះ​អាច​ចេញ​ជា​កណ្ដាស់មិន​ឈប់ ហើម ហត់ ឯ​ករណី​ធ្ងន់ធ្ងរ​ឈាន​ទៅ​បាត់​បង់​ជីវិត។ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កុមារ​ដែល​មាន​ឪពុក​ម្ដាយ​​អាលែហ្ស៊ី​មិន​មាន​ភាគរយ​អាលែកហ្ស៊ី​ខ្ពស់​តាម​ដែរទេ។

វេជ្ជបណ្ឌិត​រូប​នេះ ក៏​បាន​បន្ថែម​ទៀត​ថា ការ​ប្រើ​ថ្នាំ​ព្យាបាល គឺ​គ្មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​អាលែកហ្ស៊ី​ទេ គ្រាន់តែអាច​ទប់ទល់​បាន​មួយគ្រា​ៗ​ប៉ុណ្ណោះ។ វិធី​តែ​ម្យ៉ាង ដើម្បី​ការពារ​កុំឲ្យ​កើត ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពីអ្វី​​ដែល​ធ្វើឲ្យ​យើង​មាន​បញ្ហា និង​ត្រូវ​ត្រៀម​ថ្នាំ​ទុក​ជាប់​តាម​ខ្លួន​ពេល​ចេញ​ទៅ​ណា​ឆ្ងាយ ព្រោះ​អាច​ប៉ះពាល់​របស់​អាលែកហ្ស៊ី​ដោយ​យថាហេតុ។ ចំពោះ​វិធី​ធម្មជាតិ​ដែល​អាច​ជួយ​សម្រាល​អាការ​រមាស់ កន្ទួល គឺ​អាច​យក​ទឹកឃ្មុំ​មក​លាបកន្លែង​ទាំង​នោះ​បាន ហើយ​ប្រសិទ្ធភាព​ក៏​ឆាប់​រហ័ស​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 20/09/2019
x