backup og meta

៦សំណួរលម្អិតអំពីក្រួសក្នុងថង់ទឹកប្រមាត់ គ្នាយើងមិនគួរមើលរំលង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 04, 2023

    ៦សំណួរលម្អិតអំពីក្រួសក្នុងថង់ទឹកប្រមាត់ គ្នាយើងមិនគួរមើលរំលង!

    ក្រួសក្នុងថង់ទឹកប្រមាត់គឺជាជំងឹមួយប្រភេទស្ដែងឡើងដោយការកកើតក្រួសតូចៗក្នុងប្រមាត់ អាចបង្កការរំខានដល់ការរស់នៅ។ ក្នុងស្ថានភាពដែលបរិមាណក្រួសកើនឡើង ហើយធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ហើយបណ្ដាលឲ្យស្ទះ នោះនឹងបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ខាងក្រោមជា​សំណួរចំនួន៦ ជុំវិញជំងឺគ្រួសក្នុងថង់ទឹកប្រមាត់។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.តើថង់ទឹកប្រមាត់មានតួនាទីអ្វីខ្លះ?

    ថង់ទឹកប្រមាត់ជាសរីរាង្គមួយស្ថិតនៅក្រោមថ្លើម។ ថង់ទឹកប្រមាត់មានតួនាទីគ្រប់គ្រងទឹកប្រមាត់ដែលផលិតចេញពីថ្លើម ហើយមានមុខងារជួយរំលាយអាហារក្នុងពោះវៀនតូច និង ជួយស្រូបយកពពួកខ្លាញ់ កូលេស្ដេរ៉ូល និង វីតាមីនផងដែរ។

    ២.ហេតុអ្វីបានជាមានក្រួសក្នុងថង់ទឹកប្រមាត់?

    មានកត្ដាជាច្រើនដែលបណ្ដាលឲ្យកកើតក្រសួងក្នុងថង់ទឹកប្រមាត់ដូចជា៖

    • ទឹកប្រមាត់មានផ្ទុកកូលេស្ដេរ៉ូលច្រើន ឬ សារធាតុ bilirubin
    • កត្ដាហ្សែន
    • ភាពយឺតយ៉ាវនៃដំណើរបញ្ជូនអាហារក្នុងពោះវៀនតូច
    • ភាពមិនប្រក្រតីនៃការបញ្ចេញទឹកប្រមាត់

    ក្រសួងក្នុងថង់ទឹកប្រមាត់មានច្រើនប្រភេទ ប៉ុន្ដែសម្បូរកើតច្រើនជាងគេមាន ២ប្រភេទប៉ុណ្ណោះដូចជា៖

    Cholesterol gallstone៖ ជាប្រភេទក្រួសក្នុងថង់ទឹកប្រមាត់ដែលមានពណ៌លឿង និង បង្កឡើងដោយបរិមាណកូលេស្ដេរ៉ូលកើនឡើងច្រើន លាយជាមួយនឹងទឹកប្រមាត់។

    Gallstone៖ ជាប្រភេទក្រួសមានពណ៌ត្នោតចាស់ ជាទូទៅកើតឡើងដោយការកើនឡើងសារធាតុ bilirubin ជាសារធាតុពណ៌លឿងម្យ៉ាងដែលថ្លើមបានបំបែកចេញពីកោសិកាគ្រាប់ឈាមក្រហម។ ការកើនឡើងបរិមាណសារធាតុនេះក្នុងទឹកប្រមាត់ ងាយកកើតក្រួសក្នុងថង់ទឹកប្រមាត់ខ្លាំងណាស់។

    គ្រោះថង់ទឹកប្រមាត់

    ៣.តើជំងឺគ្រួសក្នុងទឹកប្រមាត់អាចបង្ហាញរោគសញ្ញាដែរទេ?

    ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ដំណាក់កាលដំបូង មិនអាចបញ្ហាញរោគសញ្ញានោះទេ ប៉ុន្ដែវានឹងបន្ដវិវត្ដច្រើនឡើងៗ។ អ្នកដែលកើតជំងឹនេះអាចចន្លោះពី ៥ទៅ ១៥ឆ្នាំ អាចមានអត្រាចន្លោះ២០ ទៅ ៣០% ដែលអាចបង្ហាញរោគសញ្ញា។ ប៉ុន្ដែប្រសិនបើ ក្រួសនោះធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ នឹងបង្ហាញរោគសញ្ញាភ្លាម ចន្លោះពី៣នាទី ទៅ ២ ឬ៣ម៉ោង។ រោគសញ្ញាទាំងនោះមានដូចជា៖

    • ការឈឺចាប់ផ្នែកខាងស្តាំខាងលើនៅក្នុងពោះ
    • ឈឺចាប់នៅចំកណ្តាលពោះ ខាងក្រោមឆ្អឹងទ្រូង
    • ឈឺខ្នងនៅចន្លោះស្មា
    • ឈឺត្រង់ស្មាស្តាំ
    • ចង្អោរ

    ៤.តើជំងឺនេះអាចកើតលើស្ដ្រីច្រើនដែរទេ?

    ជំងឺក្រួសក្នុងថង់ទឹកប្រមាត់ អាចកើតមានលើស្ដ្រីច្រើនជាងបុរសទ្វេរដង ដោយសារកត្ដាមួយចំនួនដូចជា៖

  • មានអាយុលើសពី ៤០ ឆ្នាំ
  • លើសទម្ងន់
  • មានផ្ទៃពោះ
  • មានជំងឺទឹកនោមផ្អែម
  • មានប្រវត្តិគ្រួសារកើតក្រួសក្នុងថង់ទឹកប្រមាត់
  • ស្រកទម្ងន់យ៉ាងឆាប់រហ័ស
  • ញ៉ាំអាហារសម្បូរជាតិខ្លាញ់
  • មានជំងឺ Crohn
  • មានជំងឺក្រិនថ្លើម
  • ៥.អ្នកជំងឺក្រួសក្នុងថង់ទឹកប្រមាត់ពេលបង្ហាញរោគសញ្ញា ត្រូវតែវះកាត់មែនដែរទេ?

    អ្នកជំងឺក្រួសក្នុងថង់ទឹកប្រមាត់នៅពេលបង្ហាញរោគសញ្ញាមិនថា ក្នុងស្ថានភាពស្រាល ឬធ្ងន់នោះទេ តម្រូវឲ្យវះកាត់យកប្រមាត់ចេញ។ ព្រោះនិតិវិធីនៃការព្យាបាល គឺមិនអាចបំបែកក្រួសក្នុងប្រមាត់ឲ្យរលាយបាននោះទេ ដូច្នេះអ្នកជំងឺប្រឈមនឹងការវះកាត់ច្រើន។ ពិសេសនៅពេលដែលក្រួសបានចូលក្នុងបំពង់ទឹកប្រមាត់ ដែលជាបំពង់តភ្ជាប់ ពីថ្លើម មកថង់ទឹកប្រមាត់ និង ពីថង់ទឹកប្រមាត់មកពោះវៀនតូច គឺត្រូវតែវះកាត់ ដើម្បីយកក្រួសចេញ។

    អត្ថបទគួរអាន៖

    ៦.តើមានវិធីការពារពីជំងឹនេះបានដែរទេ?

    មិនទាន់មានការស្រាវជ្រាវណាមួយដែលបានបង្ហាញពីវីធីការពារ មិនឲ្យកើតជំងឺនេះបានទេ ប៉ុន្ដែគេបានណែរនាំពីវិធីខ្លះដែលអាចជួយកាត់បន្ថយការ​ប្រឈមដោយជំងឹនេះ ដូចជា៖

    • កុំរំលងពេលញ៉ាំអាហារ
    • កុំសម្រកគីឡូលឿនពេក
    • ជៀសវាងរបបអាហារដែលប៉ះពាល់ដល់ថ្លើម
    • រក្សាទម្ងន់ឲ្យបានល្អ
    • ព្យាយាមញ៉ាំអាហារដែលសម្បូរជាតិសរសៃ
    • ហាត់ប្រាណឲ្យបានជាប្រចាំ
    • ពិភាក្សាជាមួយគ្រូពេទ្យពេលមានអាការៈ ឬរោគសញ្ញាដែលគួរឲ្យសង្ស័យ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម