៣.តើជំងឺគ្រួសក្នុងទឹកប្រមាត់អាចបង្ហាញរោគសញ្ញាដែរទេ?
ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ដំណាក់កាលដំបូង មិនអាចបញ្ហាញរោគសញ្ញានោះទេ ប៉ុន្ដែវានឹងបន្ដវិវត្ដច្រើនឡើងៗ។ អ្នកដែលកើតជំងឹនេះអាចចន្លោះពី ៥ទៅ ១៥ឆ្នាំ អាចមានអត្រាចន្លោះ២០ ទៅ ៣០% ដែលអាចបង្ហាញរោគសញ្ញា។ ប៉ុន្ដែប្រសិនបើ ក្រួសនោះធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ នឹងបង្ហាញរោគសញ្ញាភ្លាម ចន្លោះពី៣នាទី ទៅ ២ ឬ៣ម៉ោង។ រោគសញ្ញាទាំងនោះមានដូចជា៖
- ការឈឺចាប់ផ្នែកខាងស្តាំខាងលើនៅក្នុងពោះ
- ឈឺចាប់នៅចំកណ្តាលពោះ ខាងក្រោមឆ្អឹងទ្រូង
- ឈឺខ្នងនៅចន្លោះស្មា
- ឈឺត្រង់ស្មាស្តាំ
- ចង្អោរ
៤.តើជំងឺនេះអាចកើតលើស្ដ្រីច្រើនដែរទេ?
ជំងឺក្រួសក្នុងថង់ទឹកប្រមាត់ អាចកើតមានលើស្ដ្រីច្រើនជាងបុរសទ្វេរដង ដោយសារកត្ដាមួយចំនួនដូចជា៖
- មានអាយុលើសពី ៤០ ឆ្នាំ
- លើសទម្ងន់
- មានផ្ទៃពោះ
- មានជំងឺទឹកនោមផ្អែម
- មានប្រវត្តិគ្រួសារកើតក្រួសក្នុងថង់ទឹកប្រមាត់
- ស្រកទម្ងន់យ៉ាងឆាប់រហ័ស
- ញ៉ាំអាហារសម្បូរជាតិខ្លាញ់
- មានជំងឺ Crohn
- មានជំងឺក្រិនថ្លើម
៥.អ្នកជំងឺក្រួសក្នុងថង់ទឹកប្រមាត់ពេលបង្ហាញរោគសញ្ញា ត្រូវតែវះកាត់មែនដែរទេ?
អ្នកជំងឺក្រួសក្នុងថង់ទឹកប្រមាត់នៅពេលបង្ហាញរោគសញ្ញាមិនថា ក្នុងស្ថានភាពស្រាល ឬធ្ងន់នោះទេ តម្រូវឲ្យវះកាត់យកប្រមាត់ចេញ។ ព្រោះនិតិវិធីនៃការព្យាបាល គឺមិនអាចបំបែកក្រួសក្នុងប្រមាត់ឲ្យរលាយបាននោះទេ ដូច្នេះអ្នកជំងឺប្រឈមនឹងការវះកាត់ច្រើន។ ពិសេសនៅពេលដែលក្រួសបានចូលក្នុងបំពង់ទឹកប្រមាត់ ដែលជាបំពង់តភ្ជាប់ ពីថ្លើម មកថង់ទឹកប្រមាត់ និង ពីថង់ទឹកប្រមាត់មកពោះវៀនតូច គឺត្រូវតែវះកាត់ ដើម្បីយកក្រួសចេញ។