backup og meta

ម្សៅទឹកដោះពពែស័ក្តិសមបំផុត បើកូនខ្សោយប្រព័ន្ធរំលាយអាហារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 16, 2021

    ម្សៅទឹកដោះពពែស័ក្តិសមបំផុត បើកូនខ្សោយប្រព័ន្ធរំលាយអាហារ

    ឧស្សាហ៍​ហើម​ពោះ រាក​រូស ឬ​ទល់​លាមក ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​មាន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ។ កាល​ណា ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ វា​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ និង​ការ​លូតលាស់ ព្រោះ​ក្រពះ ពោះវៀន​ស្រូប​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​សម្រាប់​រាងកាយ​កូន។ ដូច​នេះ បើ​ម៉ាក់ៗឲ្យ​កូន​បៅ​ម្សៅ​ទឹក​ទឹក​ដោះ​គោ ហើយ​ឃើញ​ថា​កូន​មាន​បញ្ហា​ទល់​លាមមក ហើម​ពោះ​ញឹក​ញាប់​ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ និង​​អាចដូរ​មក​​ជ្រើស​រើស​​ម្សៅទឹក​ដោះ​ពពែ​ឲ្យ​កូន​បៅ អាច​ជួយ​សម្រាល ឬ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។​

    ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ

    ការ​សិក្សា​ចុះ​ផ្សាយ​ដោយ British Journal of Nutrition បាន​បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​សារធាតុ oligosaccharides នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​ពពែ ប្រហាក់​ប្រហែល​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ។ មិន​តែ​ប៉ុណ្ណោះ ម្សៅ​ទឹក​ដោះ​ពពែ​មាន​ផ្ទុក​នូវ​សារធាតុ gut-supportive prebiotic oligosaccharides ៦ដង​លើស​ទឹក​ដោះ​គោ ដែល​ជា​សារធាតុ​មួយ​ជួយ​ចិញ្ចឹម​ដល់​បាក់តេរី​ល្អ​ៗ​មាន​ក្នុង​ក្រពះ​ពោះវៀន ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កូន។

    សារធាតុ​ផ្សំ​មាន​ក្នុង​ម្សៅ​ទឹក​ដោះ​ពពែ ទាំង​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់ សុទ្ធ​តែ​ងាយ​រំលាយ និង​មាន​លក្ខណៈ​តូចៗ​ល្អិត​តាម​​ធម្មជាតិ ជា​ហេតុ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ការ​បំបែក។ ទោះ​ជា​ម្សៅ​ទឹក​ដោះ​គោ ជា​ជម្រើស​​ដែល​ម៉ាក់​ប៉ា​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ឲ្យ​កូន​បៅ​បន្ទាប់​ពី​ទឹក​ដោះ​ម្ដាយ ហើយ​គេ​រក​ឃើញ​ដែរថា​ទឹក​ដោះ​ពពែ​​មាន​ភាព​ស្រដៀង​នឹង​ទឹក​ដោះ​ម្ដាយ​ច្រើន​ជាង​ទឹក​ដោះ​គោ ពិសេស​នោះ​គឺ ជាតិ Oligosaccharides នេះ​តែ​ម្ដង។

    ចំណុច​ពិសេស​របស់​ម្សៅ​ទឹក​ដោះ​ពពែ មិន​មែន​មាន​ត្រឹម​តែ​សារជាតិ Oligosaccharides ជួយ​ចិញ្ចឹម​បាក់តេរី​ល្អៗ ក្នុង​ក្រពះ​ពោះវៀន​ប៉ុណ្ណោះ​ទេ ម្សៅ​ទឹក​ដោះ​ពពែ ក៏​មិន​បង្ក​ឲ្យ​កើត​បញ្ហា​អាលែកហ្ស៊ី​ដូច​ទឹក​ដោះ​គោ និង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​ឲ្យ​រឹង​មាំ​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ។

    ម្សៅ​ទឹក​ដោះ​ពពែ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម