៦សំណួរលម្អិតអំពីក្រួសក្នុងថង់ទឹកប្រមាត់ គ្នាយើងមិនគួរមើលរំលង!
ក្រួសក្នុងថង់ទឹកប្រមាត់គឺជាជំងឹមួយប្រភេទស្ដែងឡើងដោយការកកើតក្រួសតូចៗក្នុងប្រមាត់ អាចបង្កការរំខានដល់ការរស់នៅ។ ក្នុងស្ថានភាពដែលបរិមាណក្រួសកើនឡើង ហើយធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ហើយបណ្ដាលឲ្យស្ទះ នោះនឹងបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ខាងក្រោមជាសំណួរចំនួន៦ ជុំវិញជំងឺគ្រួសក្នុងថង់ទឹកប្រមាត់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.តើថង់ទឹកប្រមាត់មានតួនាទីអ្វីខ្លះ? ថង់ទឹកប្រមាត់ជាសរីរាង្គមួយស្ថិតនៅក្រោមថ្លើម។ ថង់ទឹកប្រមាត់មានតួនាទីគ្រប់គ្រងទឹកប្រមាត់ដែលផលិតចេញពីថ្លើម ហើយមានមុខងារជួយរំលាយអាហារក្នុងពោះវៀនតូច និង ជួយស្រូបយកពពួកខ្លាញ់ កូលេស្ដេរ៉ូល និង វីតាមីនផងដែរ។ [embed-health-tool-bmr] ២.ហេតុអ្វីបានជាមានក្រួសក្នុងថង់ទឹកប្រមាត់? មានកត្ដាជាច្រើនដែលបណ្ដាលឲ្យកកើតក្រសួងក្នុងថង់ទឹកប្រមាត់ដូចជា៖ ទឹកប្រមាត់មានផ្ទុកកូលេស្ដេរ៉ូលច្រើន ឬ សារធាតុ bilirubin កត្ដាហ្សែន ភាពយឺតយ៉ាវនៃដំណើរបញ្ជូនអាហារក្នុងពោះវៀនតូច ភាពមិនប្រក្រតីនៃការបញ្ចេញទឹកប្រមាត់ ក្រសួងក្នុងថង់ទឹកប្រមាត់មានច្រើនប្រភេទ ប៉ុន្ដែសម្បូរកើតច្រើនជាងគេមាន ២ប្រភេទប៉ុណ្ណោះដូចជា៖ Cholesterol gallstone៖ ជាប្រភេទក្រួសក្នុងថង់ទឹកប្រមាត់ដែលមានពណ៌លឿង និង បង្កឡើងដោយបរិមាណកូលេស្ដេរ៉ូលកើនឡើងច្រើន លាយជាមួយនឹងទឹកប្រមាត់។ Gallstone៖ ជាប្រភេទក្រួសមានពណ៌ត្នោតចាស់ ជាទូទៅកើតឡើងដោយការកើនឡើងសារធាតុ bilirubin ជាសារធាតុពណ៌លឿងម្យ៉ាងដែលថ្លើមបានបំបែកចេញពីកោសិកាគ្រាប់ឈាមក្រហម។ ការកើនឡើងបរិមាណសារធាតុនេះក្នុងទឹកប្រមាត់ ងាយកកើតក្រួសក្នុងថង់ទឹកប្រមាត់ខ្លាំងណាស់។ ៣.តើជំងឺគ្រួសក្នុងទឹកប្រមាត់អាចបង្ហាញរោគសញ្ញាដែរទេ? ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ដំណាក់កាលដំបូង មិនអាចបញ្ហាញរោគសញ្ញានោះទេ ប៉ុន្ដែវានឹងបន្ដវិវត្ដច្រើនឡើងៗ។ អ្នកដែលកើតជំងឹនេះអាចចន្លោះពី ៥ទៅ ១៥ឆ្នាំ អាចមានអត្រាចន្លោះ២០ ទៅ ៣០% ដែលអាចបង្ហាញរោគសញ្ញា។ ប៉ុន្ដែប្រសិនបើ ក្រួសនោះធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ នឹងបង្ហាញរោគសញ្ញាភ្លាម ចន្លោះពី៣នាទី ទៅ […]