ការអស់រដូវ

ការអស់រដូវ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​ ជាពិសេស​ឈាន​ដល់​វ័យ​អស់រដូវ ថា​តើ​ការ​អស់​ឈាម​រដូវ​លែង​បង្ក​កំណើត​បាន​ អាច​បង្ក​គុណវិបត្តិ និង​កត្តាប្រឈម​សំខាន់ៗ​អ្វី​ដល់​ពេល​ដែល​ស្រីៗ​អាយុ​កាន់​តែ​ច្រើន

ចំណេះដឹងទូទៅ

ការអស់រដូវ

ស្រ្តីអស់រដូវលឿន អាចមានសញ្ញាទាំង ៩នេះ

ជា​ទូទៅ ស្រីៗ​យើង​អាច​ឈាន​ចូល​ដល់​វ័យ​អស់​រដូវ​នៅ​ចន្លោះ​អាយុ​ពី​៤៥​ឆ្នាំ ទៅ​៥៥​ឆ្នាំ ហើយ​ការ​អស់​រដូវ​មុន​វ័យ គឺ​នៅ​ចន្លោះ​ពី​អាយុ​​៤០​ ទៅ​៤៥​ឆ្នាំ។ យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ចំនួន​ស្ត្រី​ដែល​អស់​រដូវ​មុន​វ័យ​ ឬលឿន​ជាង​ធម្មាតា​ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​​កើន​ឡើង​រហូត​ដល់​៨%​ ឯ​ណោះ​។ មូលហេតុ​ចំនួន​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​អស់​រដូវ​មុន​វ័យ​ ព្យាបាល​ជំងឺ​មហារីក​ដោយ​ប្រើ​គីមី ឬ​វិទ្យុ​សកម្ម​ វះកាត់​យក​អូវែ ឬ​ស្បូន​​ចេញ មាន​ប្រវត្តិ​គ្រួសារ​ដែល​អស់​រដូវ​នៅ​វ័យ​ក្មេង មក​រដូវ​ដំបូង​មុន​អាយុ​១១​ឆ្នាំ ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​ខ្លួន​ឯង ជក់​បារី កើត​ជំងឺ​អេដស៍។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ឆាប់​អស់​រដូវ​ មាន​រោគសញ្ញា​អ្វី​ខ្លះ? យើង​អាច​ចាប់ផ្ដើម​មក​រដូវ​មិន​ទៀងទាត់​​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ មុន​ពេល​អស់​រដូវ។ ការ​មក​រដូវ​ច្រើន​ជ្រុល​ ឬ​តិច​ជ្រុល​ ឬ​ធ្លាក់​ឈាម​​នៅ​ចន្លោះ​ពេល​មក​រដូវ អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​អស់​រដូវ​មុន​វ័យ​។ រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​៖ ស្បែក​ក្ដៅ​ បែក​ញើស​ពេល​យប់ ស្ងួត​ទ្វារ​មាស និង​មិន​​មាន​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​រួម​ភេទ នោម​ញឹកញាប់​ ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ញឹកញាប់​ គេង​មិន​លក់ ប្រែប្រួល​អារម្មណ៍​ ស្ងួត​ស្បែក​ ​ភ្នែក និង​មាត់ ឈឺ​សន្លាក់​ និង​សាច់ដុំ។ [embed-health-tool-heart-rate] ​​​យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​​អស់​រដូវ​មុន​វ័យ​បាន​អត់? មូលហេតុ​ដែល​បណ្ដាល​ឲ្យ​​អស់​រដូវ​មុន​វ័យ​​ភាគ​ច្រើន​ គឺ​មិន​អាច​គ្រប់គ្រង​បាន​ឡើយ។ ប៉ុន្តែ​ យើង​អាច​គ្រប់គ្រង​កត្តា​បែបបទ​រស់​នៅ ដោយ​បញ្ឈប់​ការ​ជក់​បារី។ ចំណែក​មូលហេតុ​ផ្សេង​ទៀត ដូចជា​លក្ខខណ្ឌ​សុខភាព​ ការ​វះកាត់​ […]

ស្វែងរក ការអស់រដូវ

ការអស់រដូវ

ស្រីៗកុំមើល​រំលង​ មូល​ហេតុ​ទាំងនេះអាច​ធ្វើឲ្យ​មាន​បញ្ហា​បាត់រដូវ (វីដេអូ)

ស្រីៗ​យើង​មួយ​ចំនួន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​បាត់​រដូវ។ នេះ​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​ពី​​ដល់​វ័យ​អស់​រដូវ​ ប៉ុន្តែ​ប្រសិនជា​បាត់​រដូវ​នៅ​ក្នុង​ករណី​ផ្សេង​ពី​នេះ វា​អាច​ជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព។ ការ​បាត់​រដូវ​មាន​ ២ ​ប្រភេទ។ ប្រភេទ​ទី​១​គឺ​សម្រាប់​ស្រីៗ​ដែល​មាន​អាយុ​ ១៦ ​ឆ្នាំ​ និង​មិន​ទាន់​មាន​រដូវ​ដំបូង។ នេះ​អាច​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​បន្ត​ពូជ​ដែល​បង្ក​មិន​ឲ្យ​មាន​រដូវ​ដែល​គេ​ហៅ​ថា​ការ​បាត់​រដូវ​ដំបូង (Primary Amenorrhea)។ ប្រភេទ​ទី២​គឺ​នៅ​ពេល​ដែល​បាត់​រដូវ​ប្រចាំខែ​រយៈពេល​បី​ខែ​ជាប់​គ្នា​ក្រោយ​ពី​មាន​រដូវ​ធម្មតា​ ៩ ​ខែ​មុន​ដែល​គេ​ហៅ​ថា​Secondary Amenorrhea។ ប្រភេទ​ទី​២​គឺ​កើត​មាន​ទូទៅ​ជាង​ប្រភេទ​ទី ១។ មូលហេតុ​បង្កឲ្យមាន​ការ​បាត់​រដូវ ការ​បាត់​រដូវ​អាច​បង្ក​ដោយ​មូលហេតុ​មួយ​ចំនួន។ ការ​បាត់​រដូវ​ដំបូង​​អាច​មក​ពី​បញ្ហា​សរីរាង្គ​ភេទ​ដែល​អាច​ជា​សញ្ញា​នៃ​ការ​លូតលាស់​មិន​ល្អ ឬ​ភាពមិន​ប្រក្រតី​របស់​អូវែ។ រីឯ​ការ​បាត់​រដូវ​ប្រភេទ​ទី​២​វិញ​អាច​មក​ពី​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ឬ​ក្រពេញ pituitary ​។ នៅ​ពេល​ដំណើរការ​ប្រក្រតី ក្រពេញ​ទាំង​ពីរ​​ផលិត​អ័រម៉ូន​សម្រាប់​ការ​មក​រដូវ។ ក្រៅពី​បញ្ហា​ខាងលើ ការ​បាត់​រដូវ​ប្រភេទ​ទី ​២ ​គឺ​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​មាន​ដូចជា៖ ជំងឺ​ធាត់ កង្វះ​អាហារូបត្ថម្ភ ជំងឺ​អត់ឃ្លានអាហារ (anorexia nervosa) ស្រក​ទម្ងន់​ខ្លាំង ហាត់ប្រាណ​ខ្លាំង​ពេក ជំងឺ Polycystic Ovary Syndrome (កើតឡើង​ដោយសារ​តែ​នៅក្នុង​រាងកាយ​មាន​វិសមភាព​នៃ​អ័រម៉ូនភេទ) មហារីក​ក្រពេញ​អូវែ ជំងឺ​ដុំ​គីស​ដៃ​ស្បូន (noncancerous ovarian cysts) ស្លាកស្នាម​នៅ​ស្បូន​ដោយ​ការ​បូម ឬ​កោស​សម្អាត​ស្បូន ការ​កាត់​ស្បូន​ចេញ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត អតុល្យភាព​អ័រម៉ូន ស្ត្រេស ឬ មាន​ជំងឺ​បាក់​ទឹក​ចិត្ត ការ​ប្រើប្រាស់​ថ្នាំ។ ដោយឡែក ការ​បាត់​រដូវ​ប្រភេទ​ទី២​ក៏​អាច​បង្ក​ដោយ​កត្តា​ធម្មជាតិ​រួមមាន​ការ​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះ​កូន និង​ពេល​អស់​រដូវ។ ការ​ចាប់ផ្តើម បញ្ឈប់ ឬ​ផ្លាស់​ប្ដូរ​ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​ដែរ។ សម្រាប់​ការ​ព្យាបាល​ការ​បាត់​រដូវ​នេះ​ដែរ​គឺ​អាស្រ័យ​លើ​មូលហេតុ​បង្ក។ ឧទាហរណ៍ ប្រសិនជា​ការ​បាត់​រដូវ​បង្ក​ដោយ​ជំងឺ​ធាត់​ នោះ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​យើងធ្វើ​ការ​សម្រក​ទម្ងន់។ វិធី​បង្ការ​ការ​បាត់​រដូវ ស្រីៗ​យើង​អាច​បង្ការ​បាន​ដោយ៖ រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ ញ៉ាំ​របប​អាហារ​ដែល​ល្អ ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ រៀន​គ្រប់គ្រង​ស្ត្រេស។ គ្នាយើង​យក​ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប្រសិនជា​មាន​កង្វល់​ទាក់ទង​នឹង​វដ្ដ​រដូវ។


ការអស់រដូវ

ស្រីៗ​ពេល​ដល់វ័យ​អស់រដូវ ចំណង់ផ្លូវភេទប្រែ​ប្រួល​បែបណា?​

គ្នា​យើង​ស្រីៗ​ធ្លាប់​ឆ្ងល់​អត់​ពេល​ដល់​វ័យ​អស់​រដូវ ចំណង់​ផ្លូវ​ភេទ ឬ​សកម្មភាព​ផ្លូវ​ភេទ​នឹង​​ប្រែ​ប្រួល​ទៅ​ជា​យ៉ាងណា? ​ដោយ​មិន​ខ្វល់​នឹង​ការ​មាន​ផ្ទៃ​ពោះ និង​មិន​ខ្វល់​នឹង​ការ​​មក​រដូវ​ប្រចាំ​ខែ ប្រហែល​ជាធ្វើ​ឲ្យ​សម្មភាព​ផ្លូវ​ភេទ​ស្រីៗ​យើង​ប្រ​សើរ​ជាង​កាល​នៅ​ក្មេង? ​ជា​ការ​ពិត​ ទោះ​ជា​ដល់​វ័យ​អស់​រដូវ​ទៅ​ហើយ​មែន ប៉ុន្តែ​ស្រីៗ​យើង​នៅ​តែ​អាច​មាន​សកម្ម​ភាព​​លើគ្រែ គ្រាន់តែ​ថា​​មិន​ដូច​កាល​នៅ​វ័យ​២០ ឬ៣០​នោះ​ទេ ព្រោះ​ថា​ពេល​នេះ​យើង​ប្រែ​ប្រួល​ទាំង​ខាង​អ័រម៉ូន និង​រាងកាយ។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. បញ្ហា​អ័រម៉ូន​ និង​សុខភាព​រាងកាយ ការ​ធ្លាក់ចុះ​កម្រិត​អ័រម៉ូន​អឺស្រ្តូសែន ពេល​ស្រីៗ​យើង​អស់​រដូវ នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​ និង​មិន​ងាយ​ទទួល​បាន​ភាព​ស្រើប​ស្រាល​ផង​ដែរ។​ ក្រៅពី​នេះ​ក៏ធ្វើ​ឲ្យ​ស្រីៗ​យើង​ជួប​បញ្ហា​ស្ងួត​ទ្វារមាស និង​ធ្វើ​ឲ្យ​មានការ​ឈឺ​ចាប់​ពេល​រួម​ភេទ។ តាម​ការសិក្សា​បាន​រក​ឃើញ​ថា​ស្រ្តី​១ភាគ​៣ បាន​និយាយ​ថា​ពួកគេ​ជួប​ផល​លំបាក​ក្នុង​ការ​រួមភេទ​ ក្រោយ​ពេល​អស់​រដូវ។ ជួប​ការ​លំបាល​ដោយ​សារ​​មិ​ន​សូវមាន​ចំណង់​ផ្លូវភេទ និង​មួយ​ទៀត​ពេល​រួម​ភេទ​មិន​សូវ​បាន​ដល់​ចំណុច​កំពូល​។ ចំពោះ​សុខ​ភាព​ផ្លូវ​កាយ​វិញ ​ដល់​វ័យ​អស់​រដូវ ស្រីៗ​យើង​ក៏​មាន​វ័យ​ចំណាស់ដែ​រ​ហើយ ដែលខ្លះអាច​មាន​ជំងឺ​ប្រចាំ​កាយ​ មិន​សូវ​មាន​កម្លាំង និង​សម្រស់​ទៀត​សោធ​ក៏​មិន​ដូច​កាល​ពី​ក្មេង​ដែរ ដែល​កត្តា​ទាំង​នេះ​ហើយធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​​ភេទ​របស់​ស្រីៗ​យើង។​ ២. អ៊ីចឹង​បាន​ន័យ​ថា​ក្រោយ​ពេល​អស់​រដូវ​ស្រីៗ​មិន​អាច​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ? ថ្វីបើ​ពេល​អស់រដូវ​ស្រីៗ​យើង​អាច​ជួប​បញ្ហា​ដូច​បាន​រៀប​រាប់​ខាង​លើ​មែន ប៉ុន្តែ​វាមិន​មែន​ន័យ​ថា​យើង​គ្មាន​វិធី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះទេ។ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​អាច​រួម​ភេទ​ជាមួយ​ដៃគូ​ដោយ​ប្រើទឹក​រម្អិល​ ទឹក​ដំណើម​ទ្វារ​មាស ឬ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​មួយ​​ចំនួន ដើម្បី​ឲ្យ​ជីវិត​ផ្លូវ​ភេទ​របស់​យើង​អា​ចដំណើរ​ការ​បាន​ទៅ​ដោយ​រលូន។​ អ្វី​ដែល​សំខាន់ គឺ​យើង​នឹង​ដៃ​គូ​ត្រូវ​តែ​យល់គ្នា និង​បង្កើត​ទំនាក់​ទំនង​ល្អៗ​ជាមួយ​គ្នា​ជា​និច្ច។ មួយ​វិញ​ទៀត ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ឈាម​រត់ទៅ​កាន់​​បរិវេណ​​ប្រដាប់​ភេទ​​របស់​យើង​ក៏​យឺ​តដូច​ដែល​យើង​មិន​ងាយ​បាន​អារម្មណ៍​ស្រើប​ស្រាល​អ៊ីចឹង​ដែរ។ នេះ​មាន​​ន័យ​ថា​យើង​ត្រូវ​ការ​ពេល​ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល និង​បាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ។ ជួន​កាល​ការ​ស្ទាប​អង្អែល ឬ​ត្រដុស​ខ្លះ​ៗ ដោយ​មិន​បាច់​ចាំ​រួម​ភេទ ក៏​ជា​វិធី​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រើប​ស្រាល និង​ល្អ ជាមួយ​ដៃ​គូ​ដូច​គ្នា។​ សូម​ចាំថា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស