backup og meta

ស្រីៗ​ពេល​ដល់វ័យ​អស់រដូវ ចំណង់ផ្លូវភេទប្រែ​ប្រួល​បែបណា?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 03, 2022

    ស្រីៗ​ពេល​ដល់វ័យ​អស់រដូវ ចំណង់ផ្លូវភេទប្រែ​ប្រួល​បែបណា?​

    គ្នា​យើង​ស្រីៗ​ធ្លាប់​ឆ្ងល់​អត់​ពេល​ដល់​វ័យ​អស់​រដូវ ចំណង់​ផ្លូវ​ភេទ ឬ​សកម្មភាព​ផ្លូវ​ភេទ​នឹង​​ប្រែ​ប្រួល​ទៅ​ជា​យ៉ាងណា? ​ដោយ​មិន​ខ្វល់​នឹង​ការ​មាន​ផ្ទៃ​ពោះ និង​មិន​ខ្វល់​នឹង​ការ​​មក​រដូវ​ប្រចាំ​ខែ ប្រហែល​ជាធ្វើ​ឲ្យ​សម្មភាព​ផ្លូវ​ភេទ​ស្រីៗ​យើង​ប្រ​សើរ​ជាង​កាល​នៅ​ក្មេង?

    ​ជា​ការ​ពិត​ ទោះ​ជា​ដល់​វ័យ​អស់​រដូវ​ទៅ​ហើយ​មែន ប៉ុន្តែ​ស្រីៗ​យើង​នៅ​តែ​អាច​មាន​សកម្ម​ភាព​​លើគ្រែ គ្រាន់តែ​ថា​​មិន​ដូច​កាល​នៅ​វ័យ​២០ ឬ៣០​នោះ​ទេ ព្រោះ​ថា​ពេល​នេះ​យើង​ប្រែ​ប្រួល​ទាំង​ខាង​អ័រម៉ូន និង​រាងកាយ។​

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ១. បញ្ហា​អ័រម៉ូន​ និង​សុខភាព​រាងកាយ

    ការ​ធ្លាក់ចុះ​កម្រិត​អ័រម៉ូន​អឺស្រ្តូសែន ពេល​ស្រីៗ​យើង​អស់​រដូវ នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​ និង​មិន​ងាយ​ទទួល​បាន​ភាព​ស្រើប​ស្រាល​ផង​ដែរ។​ ក្រៅពី​នេះ​ក៏ធ្វើ​ឲ្យ​ស្រីៗ​យើង​ជួប​បញ្ហា​ស្ងួត​ទ្វារមាស និង​ធ្វើ​ឲ្យ​មានការ​ឈឺ​ចាប់​ពេល​រួម​ភេទ។ តាម​ការសិក្សា​បាន​រក​ឃើញ​ថា​ស្រ្តី​១ភាគ​៣ បាន​និយាយ​ថា​ពួកគេ​ជួប​ផល​លំបាក​ក្នុង​ការ​រួមភេទ​ ក្រោយ​ពេល​អស់​រដូវ។ ជួប​ការ​លំបាល​ដោយ​សារ​​មិ​ន​សូវមាន​ចំណង់​ផ្លូវភេទ និង​មួយ​ទៀត​ពេល​រួម​ភេទ​មិន​សូវ​បាន​ដល់​ចំណុច​កំពូល​។

    ចំពោះ​សុខ​ភាព​ផ្លូវ​កាយ​វិញ ​ដល់​វ័យ​អស់​រដូវ ស្រីៗ​យើង​ក៏​មាន​វ័យ​ចំណាស់ដែ​រ​ហើយ ដែលខ្លះអាច​មាន​ជំងឺ​ប្រចាំ​កាយ​ មិន​សូវ​មាន​កម្លាំង និង​សម្រស់​ទៀត​សោធ​ក៏​មិន​ដូច​កាល​ពី​ក្មេង​ដែរ ដែល​កត្តា​ទាំង​នេះ​ហើយធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​​ភេទ​របស់​ស្រីៗ​យើង។​

    បញ្ហាមករដូវ

    ២. អ៊ីចឹង​បាន​ន័យ​ថា​ក្រោយ​ពេល​អស់​រដូវ​ស្រីៗ​មិន​អាច​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ?

    ថ្វីបើ​ពេល​អស់រដូវ​ស្រីៗ​យើង​អាច​ជួប​បញ្ហា​ដូច​បាន​រៀប​រាប់​ខាង​លើ​មែន ប៉ុន្តែ​វាមិន​មែន​ន័យ​ថា​យើង​គ្មាន​វិធី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះទេ។ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​អាច​រួម​ភេទ​ជាមួយ​ដៃគូ​ដោយ​ប្រើទឹក​រម្អិល​ ទឹក​ដំណើម​ទ្វារ​មាស ឬ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​មួយ​​ចំនួន ដើម្បី​ឲ្យ​ជីវិត​ផ្លូវ​ភេទ​របស់​យើង​អា​ចដំណើរ​ការ​បាន​ទៅ​ដោយ​រលូន។​ អ្វី​ដែល​សំខាន់ គឺ​យើង​នឹង​ដៃ​គូ​ត្រូវ​តែ​យល់គ្នា និង​បង្កើត​ទំនាក់​ទំនង​ល្អៗ​ជាមួយ​គ្នា​ជា​និច្ច។

    មួយ​វិញ​ទៀត ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ឈាម​រត់ទៅ​កាន់​​បរិវេណ​​ប្រដាប់​ភេទ​​របស់​យើង​ក៏​យឺ​តដូច​ដែល​យើង​មិន​ងាយ​បាន​អារម្មណ៍​ស្រើប​ស្រាល​អ៊ីចឹង​ដែរ។ នេះ​មាន​​ន័យ​ថា​យើង​ត្រូវ​ការ​ពេល​ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល និង​បាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ។ ជួន​កាល​ការ​ស្ទាប​អង្អែល ឬ​ត្រដុស​ខ្លះ​ៗ ដោយ​មិន​បាច់​ចាំ​រួម​ភេទ ក៏​ជា​វិធី​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រើប​ស្រាល និង​ល្អ ជាមួយ​ដៃ​គូ​ដូច​គ្នា។​ សូម​ចាំថា កុំ​ធ្វើ​តាម​អ្វី​ដែល​អ្នក​ផ្សេង​ថា​បែប​ណា​នោះ​ អ្វី​សំខាន់​ត្រូវ​ធ្វើ​អ្វី​ដែល​យើង និង​ដៃគូ​យល់​ថា​ល្អ សម្រាប់​យើង​ទាំង​ពី​រ ជា​ការ​ស្រេច។

    គួរស្វែងយល់បន្ថែមពីបញ្ហារដូវផ្សេងទៀត៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម