backup og meta

ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ពេល​មក​រដូវ​ ប្រយ័ត្ន​ជួប​រឿងទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 25, 2021

    ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ពេល​មក​រដូវ​ ប្រយ័ត្ន​ជួប​រឿងទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អំឡុង​ពេល​មក​រដូវ​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ និង​​ធ្វើ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​។​ ពិត​ណាស់​ កង្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់​កម្លាំង​ ​ឈឺ​សាច់ដុំ​ ក៏​ដូចជា​ខ្វះ​អុកស៊ីសែន​ចូល​ទៅ​កោសិកា​ឈាម​ក្រហម​។

    ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ ​នៅ​អំឡុង​ពេល​មក​រដូវ​ វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ខ្នង​ និង​ចុក​ពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ខ្វះ​ជាតិ​ទឹក​នៅ​ថ្ងៃ​សំខាន់​នេះ​ យើង​នឹង​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ​។

    ១. ហើម​ពោះ​ និង​ចុក​ពោះ​

    ដោយ​សារ​តែ​កម្រិត​អ័រម៉ូន​estrogen និង​progesterone​ធ្លាក់​ចុះ​ អំឡុង​ពេល​មក​រដូវ​ វា​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​រក្សា​​​ទុក​ជាតិ​ទឹក ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហើម​ពោះ​ និង​ចុក​ពោះ​។​ ការ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​៨​ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ​ នៅ​អំឡុង​ពេល​មក​រដូវ​ ជួយ​ប្រឆាំង​នឹង​​បញ្ហា​ទាំង​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។

    ២. ឈឺ​ក្បាល​ប្រកាំង​ និង​ឈឺ​ក្បាល

    ជាមួយ​គ្នា​នេះ​ដែរ​​ កង្វះ​ជាតិ​ទឹក​​ក៏​អាច​បណ្ដាល​ឲ្យ​ឈឺ​ក្បាល​ និង​ឈឺ​ក្បាល​ប្រកាំង​ ដោយ​សារ​តែ​កង្វះ​អុកស៊ីសែន​ទៅ​កាន់​កោសិកា​ខួរ​ក្បាល​។ ពិត​ណាស់​ ប្រសិនបើ​យើង​ញ៉ាំ​ទឹក​​មិន​គ្រប់គ្រាន់​ ខួរ​ក្បាល​របស់​យើង​នឹង​កន្ត្រាក់​បណ្ដោះអាសន្ន​​នៅ​ពេល​បាត់បង់​ជាតិ​ទឹក​ ហើយ​ខួរ​ក្បាល​ទាញ​ចេញ​ពី​លលាដ៍​ក្បាល ​ដែល​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​ និង​ឈឺ​ក្បាល​ប្រកាំង​។​ ​ការ​ញ៉ាំ​ទឹក​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ត្រលប់​ទៅ​កាន់​សភាព​ប្រក្រតី ដោយ​ជួយ​បំបាត់​ការ​ឈឺ​ក្បាល​ និង​ឈឺ​ក្បាល​ប្រកាំង​។

    ៣. កាត់​បន្ថយ​ការ​នោម​ និង​ការ​ឈឺ​ចាប់​

    បន្ថែម​ពី​នេះ​ កង្វះ​ជាតិ​ទឹក​អាច​​ជួយ​បន្ថយ​បរិមាណ​ទឹក​នោម​ ក៏​ដូចជា​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​​ស្រអាប់​​។ កត្តា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​តម្រង​នោម​​ផ្ទុក​ទឹក​កាន់​តែ​ច្រើន​​ នៅ​ពេល​​ដែល​យើង​ខ្វះ​ជាតិ​ទឹក​។​ ប្រសិនបើ​យើង​មិន​នោម​ញឹកញាប់​ទេ វា​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​នៅ​បរិវេណ​ពោះ​ផ្នែក​ខាង​ក្រោម​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ នៅ​អំឡុង​ពេល​មក​រដូវ​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ ថែម​ទាំង​​ធ្វើ​ឲ្យ​បំពង់​ទឹក​នោម​របស់​យើង​មាន​ភាព​​សកម្ម​។

    មករដូវ៦

    ៤. អស់​កម្លាំង

    ភាព​ទន់​ខ្សោយ​ និង​អស់​​កម្លាំង​នៅ​អំឡុង​ពេល​មក​រដូវ​អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ទឹក។​ ជា​ទូទៅ​ កង្វះ​ជាតិ​​ទឹក​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ​ ​ជា​លទ្ធផល​​ កម្រិត​ថាមពល​របស់​យើង​ក៏​ថយ​ចុះ​ដូច​គ្នា។​ ប្រសិនបើ​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ទេ​នោះ​ តុល្យភាព​ជាតិ​ទឹក​អាច​ប្រែប្រួល​ ដែល​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ខ្សោយ ពីព្រោះ​បេះដូង​ត្រូវ​បូម​ខ្យល់​កាន់​តែ​ខ្លាំង​ ដើម្បី​ផ្គត់ផ្គង់​ស្បែក​ និង​សាច់ដុំ​ ជាមួយ​នឹង​​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម