ជាទូទៅ ស្រីៗយើងអាចឈានចូលដល់វ័យអស់រដូវនៅចន្លោះអាយុពី៤៥ឆ្នាំ ទៅ៥៥ឆ្នាំ ហើយការអស់រដូវមុនវ័យ គឺនៅចន្លោះពីអាយុ៤០ ទៅ៤៥ឆ្នាំ។ យ៉ាងណាមិញ យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា ចំនួនស្ត្រីដែលអស់រដូវមុនវ័យ ឬលឿនជាងធម្មាតា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយកើនឡើងរហូតដល់៨% ឯណោះ។
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ឆាប់អស់រដូវ មានរោគសញ្ញាអ្វីខ្លះ?
យើងអាចចាប់ផ្ដើមមករដូវមិនទៀងទាត់រយៈពេលពីរបីឆ្នាំ មុនពេលអស់រដូវ។ ការមករដូវច្រើនជ្រុល ឬតិចជ្រុល ឬធ្លាក់ឈាមនៅចន្លោះពេលមករដូវ អាចជាសញ្ញាព្រមាននៃការអស់រដូវមុនវ័យ។ រោគសញ្ញាមួយចំនួន រួមមាន៖
- ស្បែកក្ដៅ
- បែកញើសពេលយប់
- ស្ងួតទ្វារមាស និងមិនមានអារម្មណ៍សុខស្រួលអំឡុងពេលរួមភេទ
- នោមញឹកញាប់
- ឆ្លងមេរោគលើផ្លូវទឹកនោមញឹកញាប់
- គេងមិនលក់
- ប្រែប្រួលអារម្មណ៍
- ស្ងួតស្បែក ភ្នែក និងមាត់
- ឈឺសន្លាក់ និងសាច់ដុំ។
យើងអាចកាត់បន្ថយហានិភ័យនៃការអស់រដូវមុនវ័យបានអត់?
មូលហេតុដែលបណ្ដាលឲ្យអស់រដូវមុនវ័យភាគច្រើន គឺមិនអាចគ្រប់គ្រងបានឡើយ។ ប៉ុន្តែ យើងអាចគ្រប់គ្រងកត្តាបែបបទរស់នៅ ដោយបញ្ឈប់ការជក់បារី។ ចំណែកមូលហេតុផ្សេងទៀត ដូចជាលក្ខខណ្ឌសុខភាព ការវះកាត់ ឬការព្យាបាលជំងឺមហារីកនេះ គឺសុទ្ធតែមិនអាចបញ្ចៀសបានឡើយ។
អត្ថបទគួរអាន៖