– វះកាត់៖ ត្រូវឈប់ប្រើថ្នាំម្រះយ៉ាងតិច ២ សប្ដាហ៍មុនការវះកាត់។
ស្វែងយល់ពីផលរំខាន
៥- ម្រះមានផលរំខានអ្វីខ្លះ?
ម្រះ ជាទូទៅ អាចបង្កជាផលរំខានតិចតួចដូចជា៖
– រលាកក្រពះពោះវៀន (ឈឺពោះ រាក)
– ឈឺក្បាល។
មានករណីខ្លះ ត្រូវគេអាចឈានដល់សន្លប់ ដោយសារជាតិស្ករក្នុងឈាមទាប និងចង្វាក់បេះដូងញាប់មិនប្រក្រតី (Heart atrial fibrillation) ដោយសារតែញ៉ាំម្រះ។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ម្រះមានអន្តរកម្មនឹងអ្វីខ្លះ?
ឱសថរុក្ខជាតិនេះ អាចនឹងមានអន្តរកម្មជាមួយនឹងថ្នាំពេទ្យ ឬស្ថានភាពសុខភាពយើងកំពុងមានបច្ចុប្បន្ន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើជាថ្នាំបុរាណ។ ថ្នាំពេទ្យ ឬស្ថានភាពជំងឺ អាចមានអន្តរកម្មពេលប្រើជាមួយម្រះ មានដូចជា៖
– ថ្នាំទឹកនោមផ្អែម៖ ញ៉ាំម្រះជាមួយនឹងថ្នាំប្រភេទនេះ អាចបង្កឲ្យជាតិស្ករក្នុងឈាមកាន់តែចុះទាប ដូចនេះហើយកម្រិតថ្នាំទឹកនោមផ្អែម អាចនឹងត្រូវផ្លាស់ប្ដូរ។ ថ្នាំទឹកនោមផ្អែម រួមមាន ថ្នាំ Glimepiride (Amaryl) ថ្នាំ Glyburide (DiaBeta, Glynase PresTab, Micronase) អាំងស៊ុយលីន ថ្នាំ Pioglitazone (Actos) ថ្នាំ Rosiglitazone (Avandia) ថ្នាំ Chlorpropamide (Diabinese) ថ្នាំ Glipizide (Glucotrol) ថ្នាំ Tolbutamide (Orinase) និងថ្នាំផ្សេងៗទៀត។
– បញ្ហាអង់ហ្ស៊ឹម Glucose-6-phosphate dehydrogenase (G6PD) មិនគ្រប់គ្រាន់៖ គ្នាយើងមានបញ្ហាសុខភាពនេះ មិនគួរញ៉ាំម្រះទេ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
– ទឹកម្រះ ៖ សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម កម្រិតណែនាំពី ៥០-១០០ មិល្លីលីត្រ/ថ្ងៃ ។
– សារធាតុចម្រាញ់ពីម្រះ៖ ជាទូទៅកម្រិតណែនាំឲ្យព្យាបាលជំងឺភាគច្រើន ពី ១-២ មិល្លីក្រាម/ថ្ងៃ (ដោយចែកជា ២-៣ កម្រិត) ហើយម្រះត្រូវចៀសវាងប្រើចំពោះស្ត្រីមានផ្ទៃពោះ គ្នាយើងកំពុងប្រើថ្នាំទឹកនោមផ្អែម និងទើបវះកាត់។
កម្រិតដូសក្នុងការប្រើប្រាស់ឱសថរុក្ខជាតិនេះ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថរុក្ខជាតិ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង
៨- ម្រះមានទម្រង់អ្វីខ្លះ ?
– ទឹកម្រះ
– ម្រះស្រស់ ឬចម្អិនរួច
– សារធាតុចម្រាញ់ និងគ្រាប់ថ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕