backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ May 03, 2023

គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច?

ជា​ទូទៅ ក្នុង​ត្រីមាស​ទី៣ នៃ​​អាយុគភ៌ ទារក​នៅ​ក្នុង​ផ្ទៃនឹង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ទីតាំង​ដោយ​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​ត្រៀម​កើត​តាម​ធម្មជាតិ។ មាន​ករណី​ខ្លះ ដល់​ពេល​ជិត​កើត​ហើយ បេប៊ី​នៅ​តែ​មិន​ទាន់​បង្វិល​ក្បាល​ចុះ​ក្រោម ដែល​ភាគ​ច្រើន​គេ​ហៅ​​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស ដែលធ្វើឲ្យ​ដំណើរ​ការ​សម្រាល​​លំបាក​ខ្លាំង និង​អាច​មាន​គ្រោះថ្នាក់​។ ប្រមាណ​ជា ២៥% នៃ​ទារក​ដែល​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស​បែប​នេះ នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​ដោយ​ឯកឯង ​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល។ ដោយ​ឡែក ៧៥%ទៀត​ នឹង​ត្រូវ​កើត​ទាំង​បញ្ច្រាសបែប​នេះ ដោយ​មាន​ជំនួយ​ពី​គ្រូ​ពេទ្យ​ជំនាញ ឬអាច​នឹង​ត្រូវ​វះកាត់ ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ផ្សេង​ៗទាំងកូនទាំងម្ដាយ។ ចុះកត្តាអ្វីខ្លះបានកូនលូតលាស់ទាំងបញ្ច្រាសមិនបង្វិលក្បាលចុះក្រោម? មានដំណោះស្រាយអ្វីខ្លះ?

១- កូនស្ថិតនៅទីតាំងបញ្ច្រាសមាន៣ប្រភេទ

– បញ្ច្រាស​ធម្មតា (​ប្រមាណ ៥០,៧០%)៖ គូថ​របស់​ទារក ​សំយុង​ចុះ​មក​មាត់​ស្បូន ហើយ​ជើង​បែរ​ឡើង​លើ​ទៅ​រក​ក្បាល។

– បញ្ច្រាស​ជើង (ប្រមាណ ១០,៣០%)៖ ជើង​ម្ខាង ឬទាំង​សង​ខាង​របស់​ទារក​ សំយុង​ចុះ​មក​មាត់​ស្បូន។

– បញ្ច្រាស​ទាំងស្រុង (​ប្រមាណ ៥-១០%)៖ គូថ​របស់​ទារក​ សំយុង​ចុះមក​មាត់​ស្បូន ហើយជើង​ទាំង​ពីរ​របស់​ទារក​បត់​ផ្អោប​ជាប់​ខ្លួន​ដោយ​មិន​តម្រង់​មក​ខាង​ក្រោម។

២- កត្តាធ្វើឲ្យកូនស្ថិតនៅទីតាំងបញ្ច្រាស

 សុក​ពាំងមាត់​ស្បូន

– កូន​កើត​មុន​ខែ

– កូន​ភ្លោះ ឬច្រើន

– បរិមាណ​ទឹក​ភ្លោះ​តិច​ពេក ឬ​ច្រើន​ជ្រុល

– សុខភាព​ស្បូន​ខ្សោយ

– សុខភាព​ទារក​ខ្សោយ

– ស្បូន​យារ (​បង្កើត​កូន​ច្រើន លើស​ពី ៥ ដង)។

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

​សញ្ញា​គ្រោះ​ថ្នាក់​ពេល​សម្រាល

៣- វិធីសាស្ត្របង្វិលទីតាំងទារកក្នុងផ្ទៃ

មិន​មែន​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស សុទ្ធ​តែ​ត្រូវ​វះកាត់​ ពេល​សម្រាលទាំងអស់​នោះ​ទេ។ គ្រូ​ពេទ្យ ឬ​ឆ្មប មាន​បច្ចេកទេស​​ជួយ​បង្វិល​ទារក​ឲ្យ​មក​កាន់​ទីតាំង​ត្រឹមត្រូវ​វិញ​បាន ​បើ​បេប៊ី​ស្ថិត​នៅ​ក្នុង​សប្ដាហ៍​ទី ៣២-៣៧ នៅ​ឡើយ។ វិធីសាស្ត្រ​​ដែល​គេ​និយម​ប្រើ គឺ៖​

– ​បង្វិល​កូន​ពី​ខាង​ក្រៅ ៖ ដំបូង ម្ដាយ​ត្រូវ​លេប​ថ្នាំ​ជំនួយ​ស្បូន​សិន។ បន្ទាប់​មក​ ពេទ្យ​នឹង​​បង្វិល​ទីតាំង​ទារក​ពី​ខាង​ក្រៅ ​ដោយ​ប្រើ​ដៃ​រុញ។ ការ​បង្វិល​កូន​ពី​ខាង​ក្រៅ ​ជា​វិធីសាស្ត្រ​មួយ​ដែល​​ជោគជ័យ​ច្រើន​លើ​ស្រីៗពពោះ​ដំបូង និង​​ថ្ងៃ​កំណត់​កើត​នៅ​យូរ។ ប៉ុន្តែ​ ​វិធី​សាស្ត្រនេះ មិន​អាច​ប្រើបាន​ចំពោះ​ស្រីៗ​មាន​ទឹក​ភ្លោះ​តិច ឬ​ស្រីៗ​មាន​កូន​ភ្លោះ​ឡើយ។

 

– Webster Breech Technique៖ ជា​វិធីសាស្រ្ត​ដែល​គេធ្វើ ពេល​គភ៌​អាយុ​បាន ​៨ ខែ ដែល​តិចនិក​នេះ​ធ្វើឲ្យ​សរីរាង្គ​ក្នុង​អាងត្រគាក​ធូរដូចជា ​ស្បូន និង​សរសៃពួរ ធ្វើដោយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សាច់ដុំ និងឆ្អឹង។

– ការព្យាបាលតាមបែបធម្មជាតិ ៖ ស្រីៗ​មាន​ផ្ទៃពោះ អាច​ប្រើ​វិធី​ចាក់​ម្ជុល​វិទ្យាសាស្រ្ត ឬ​បន្ធូរ​អារម្មណ៍ ដូចជា ការសណ្តំ ប៉ុន្តែ​តាម​បែបវេជ្ជសាស្រ្ត វិធី​បែប​នេះ​មិនទាន់​ត្រូវ​គេ​អះអាង​ថា​មាន​ប្រសិទ្ធភាព​នៅ​ឡើយទេ។

ក្នុង​ករណី​ប្រើ​គ្រប់​វិធីហើយ កូន​នៅ​មិន​បង្វិល​ក្បាល​ទៀត ពេទ្យ​នឹង​ណែនាំ​ការ​សម្រាល​ដោយ​វះកាត់។

អត្ថបទគួរអាន៖

  • ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
  • ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
  • ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
  • ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
  • ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
  • សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ May 03, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម