home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

យើង​តែង​​តែ​ឮ​ជា​រឿយៗ​ករណី​ស្រី​ពពោះ​មួយ​ចំនួន ស្រាប់​តែ​មាន​សុក​ពាំង​មាត់​ស្បូន ខ្លះ​សុក​ពាំង​តិច​តួច ខ្លះ​ទៀត​សុក​ពាំង​ខ្លាំង។ តើ​ករណី​នេះ​បណ្ដាល​មក​ពី​អ្វី? គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ​ចំពោះ​ម្ដាយ និង​កូន?

បើ​តាម​ការ​បក​ស្រាយ​របស់លោក​​​សាស្ត្រាចារ្យ​​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត សុក​ពាំង​មាត់​ស្បូន​គឺ​ជា​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង។ សុក​មាន​តួនាទី​ផ្តល់​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ដល់​កូន ពិសេស​ចម្រាញ់​យក​ជាតិ​ពុល​ក្នុង​ឈាម។

លោក​ថា ករណី​ដែល​ស្រីៗ​ពពោះ​មាន​សុក​ពាំង​មាត់​ស្បូន អាច​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដោយ​លោក​វេជ្ជបណ្ឌិត​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេងៗ ដែល​ក្នុង​នោះ​មាន ករណី​មិន​ដឹង​មូលហេតុ​ប្រមាណ ២០-៣០% ករណី​ចៃដន្យ ២០-៣០% និង ២០-៣០% ទៀត​កើត​ឡើង​ដោយសារ​ម៉ាក់ៗ​រំលូត ឬ​មាន​កូន​ញឹក​ពេក មាន​ដុំ​ស្បូន រលាក​ដៃ​ស្បូន​ជា​ដើម។

អត្ថបទពាក់ព័ន្ធ៖ មក​ដឹង​ពី​មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះក្រោម និង​វិធី​សង្គ្រោះ

ពពោះ សុកពាំងមាត់ស្បូន

គេ​បែង​ចែក​ករណី​សុក​ពាំង​មាត់​ស្បូនជា ៣ សណ្ឋាន នេះ​តាម​ការ​ពិនិត្យ​គ្លីនិក​ដោយ​គ្រូពេទ្យ ដែល​សណ្ឋាន​ទី១ សុខ​ពាំង​មាត់​ស្បូន​តិចតួច សណ្ឋាន​ទី២ សុក​ពាំង​នៅ​ចំហៀង និង​សណ្ឋាន​ទី៣ សុក​ពាំង​ពី​​មុខ។

ចំណែក​ឯ​ការ​ពិនិត្យ​អេកូ​វិញ គេ​បែង​ចែក​ករណី​សុក​ពាំង​មាត់​ស្បូន​ដល់ ៤ កម្រិត​ឯណោះ ទី១ ជា​កម្រិត​ស្រាល ដែល​សុក​ពាំង​មាត់​ស្បូន​តិច​តួច​ប៉ុណ្ណោះ ទី២ សុក​ពាំង​នៅ​ចំហៀង ទី៣ សុក​ពាំង​ចំ​កណ្តាល និង​ទី៤ សុក​ពាំង​ពី​មុខ។

សុក​ពាំង​មាត់​ស្បូន​កម្រិត​ទី៣ និង​ទី​៤ នេះ​គ្រោះថ្នាក់​ខ្លាំង បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ករណី​នេះ​នៅ​អំឡុង​ត្រីមាស​ទី១ នោះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​រំលូត​កូន​ចោល ឬ​កាត់​ស្បូន​ចេញ។ តែ​ប្រសិន​បើ​ពិនិត្យ​ករណី​នេះកើត​មាន​នៅ​ត្រីមាស​ទី៣ ជិត​ដល់​ពេល​សម្រាល​កូន នោះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់។ ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត បញ្ជាក់។

ករណី​សុខ​ពាំង​មាត់​ស្បូន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដូច្នេះ​ម៉ាក់ៗ​ត្រូវ​តែ​ទៅ​ពេទ្យ តាម​ដាន​សុខភាព​គភ៌​ជា​រៀង​រាល់​ខែ ដើម្បី​បាន​ដឹង​ពី​សុខភាព​កូន ការ​វិវត្ត​គភ៌ ទីតាំង​របស់​សុក​ឲ្យ​ច្បាស់​លាស់​តើ​នៅ​កន្លែង​សុវត្ថិភាព​ឬទេ?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 07/06/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x