backup og meta

ម៉ាក់ៗមានកូនបញ្ច្រាស មកពីអ្វី? អាចសម្រាលធម្មជាតិបានទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 30, 2020

    ម៉ាក់ៗមានកូនបញ្ច្រាស មកពីអ្វី? អាចសម្រាលធម្មជាតិបានទេ?

    ករណី​កូន​ក្នុង​ផ្ទៃ​បញ្ច្រាស ធ្វើឲ្យ​ម៉ាក់ប៉ា​បារម្ភ​ជា​ខ្លាំង ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​សម្រាល​តាម​ធម្មជាតិ​។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ថា បើ​សម្រាល​កូន​ទាំង​បញ្ច្រាស ផ្នែក​ដែល​ចេញ​មុន​គេ គឺ​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​តាម​ក្រោយ​ទៅ​វិញ។ ទម្រង់​នេះ​មាន​ប្រហែល​ពី ៣%-៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់។

    ចំណែក​ឯ​មូលហេតុ​វិញ​ ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នោះ ថា​មាន​ច្រើន​យ៉ាង​ណាស់ ក្នុង​នោះ​មាន​ដូចជា៖

    – កូន​បង្វិល​ចុះ​ឡើង​ៗ ហើយ​គ្រប់​ខែ​មិន​អាច​បង្វិល​ជើង​ទៅ​លើ​វិញ​បាន ព្រោះ​ចង្អៀត​ពេក

    – ទង​សុក​ខ្លី ឬ​ទង​សុក​រុំ​ក​គភ៌

    – កូន​មិន​គ្រប់ខែ

    – កូនភ្លោះ

    – កូន​មិន​គ្រប់​លក្ខណ:

    – ទឹកភ្លោះ​ច្រើន ឬ​តិច​ពេក

    – សុក​ពាំង​មាត់​ស្បូន

    – ម្ដាយ​មាន​ដុំ​ស្បូន ឬ​ដុំ​ដៃ​ស្បូន

    – ម្ដាយ​ធ្លាប់​មាន​កូន​ច្រើន​ដង​រួច​ហើយ

    – ម្ដាយ​មាន​ឆ្អឹង​ត្រគាក​មិន​ប្រក្រតី

    – ករណី​ខ្លះ​គ្មាន​មូលហេតុ។

    លោក​បាន​បន្ត​ថា បច្ចុប្បន្ន​ករណី​កូន​បង្វិល​ចុះ​ឡើង​ៗ ហើយ​គ្រប់​ខែ​មិន​អាច​បង្វិល​ជើង​ទៅ​លើ​វិញ​បាន ព្រោះ​ចង្អៀត​ពេក និង​ទង​សុក​ខ្លី ឬ​ទង​សុក​រុំ​ក​កូន​ច្រើន​ជាន់ ឃើញ​កើត​មាន​ញឹកញាប់​ណាស់។

    កូនបញ្ច្រាស

    ដូចនេះ បើ​កូន​បញ្ច្រាស​ជើង​បែប​តើ​យើង​គួរ​សម្រាល​ធម្មជាតិ ឬ​ក៏​តាម​វិធី​វះកាត់? វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ថា បើ​ម៉ាក់​ៗ​សម្រាល​តាម​ធម្មជាតិ​បាន លុះត្រាតែ៖

    – មាន​ការ​យល់​ព្រម​ពី​ម្ដាយ និង​គ្រួសារ​ក្នុង​ការ​សម្រាល​កូន​បញ្ច្រាស​តាម​បែប​ធម្មជាតិ

    – ម្ដាយ​មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង

    – ម្ដាយ​មិន​ធ្លាប់​ធ្វើការ​វះ​កាត់​យក​កូន​ពី​មុន

    – កូន​មាន​ទម្ងន់​ចន្លោះ២ គីឡូ​កន្លះ ទៅ ៣ គីឡូ

    – ម្ដាយ​គ្មាន​ជំងឺ​ប្រចាំ​កាយ ដែល​មិន​អាច​ប្រឹង​សម្រាល​បាន

    – គ្មាន​សុក​ពាំង​មាត់​ស្បូន

    – មិន​ធ្លាប់​មាន​បញ្ហា​ក្នុង​ការ​សម្រាល​កូន​ពី​មុន​ៗ

    – ក្បាល​កូន​ទំហំ​មិន​ធំ ឬ​មិន​ងើយ

    – កូន​នៅ​ក្នុង​ពោះ​គ្មាន​សញ្ញា​បញ្ជាក់​ថា​ខ្សោយ

    – កូន​គ្រប់ខែ

    – គ្មាន​សុក​រុំ​ក ឬ​រុំ​តិច​ជុំ

    – គ្មាន​ការ​បែក​ទឹកភ្លោះ​មុន​ឈឺ​ពោះ​សម្រាល​រយៈ​ពេល​យូរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម