– កូនបង្វិលចុះឡើងៗ ហើយគ្រប់ខែមិនអាចបង្វិលជើងទៅលើវិញបាន ព្រោះចង្អៀតពេក
– ទងសុកខ្លី ឬទងសុករុំកគភ៌
– កូនមិនគ្រប់ខែ
– កូនភ្លោះ
– កូនមិនគ្រប់លក្ខណ:
– ទឹកភ្លោះច្រើន ឬតិចពេក
– សុកពាំងមាត់ស្បូន
– ម្ដាយមានដុំស្បូន ឬដុំដៃស្បូន
– ម្ដាយធ្លាប់មានកូនច្រើនដងរួចហើយ
– ម្ដាយមានឆ្អឹងត្រគាកមិនប្រក្រតី
– ករណីខ្លះគ្មានមូលហេតុ។
លោកបានបន្តថា បច្ចុប្បន្នករណីកូនបង្វិលចុះឡើងៗ ហើយគ្រប់ខែមិនអាចបង្វិលជើងទៅលើវិញបាន ព្រោះចង្អៀតពេក និងទងសុកខ្លី ឬទងសុករុំកកូនច្រើនជាន់ ឃើញកើតមានញឹកញាប់ណាស់។

ដូចនេះ បើកូនបញ្ច្រាសជើងបែបតើយើងគួរសម្រាលធម្មជាតិ ឬក៏តាមវិធីវះកាត់? វេជ្ជបណ្ឌិតរូបនោះបញ្ជាក់ថា បើម៉ាក់ៗសម្រាលតាមធម្មជាតិបាន លុះត្រាតែ៖
– មានការយល់ព្រមពីម្ដាយ និងគ្រួសារក្នុងការសម្រាលកូនបញ្ច្រាសតាមបែបធម្មជាតិ
– ម្ដាយមានអាងត្រគាកទូលាយល្អ និងមិនធាត់ខ្លាំង
– ម្ដាយមិនធ្លាប់ធ្វើការវះកាត់យកកូនពីមុន
– កូនមានទម្ងន់ចន្លោះ២ គីឡូកន្លះ ទៅ ៣ គីឡូ
– ម្ដាយគ្មានជំងឺប្រចាំកាយ ដែលមិនអាចប្រឹងសម្រាលបាន
– គ្មានសុកពាំងមាត់ស្បូន
– មិនធ្លាប់មានបញ្ហាក្នុងការសម្រាលកូនពីមុនៗ
– ក្បាលកូនទំហំមិនធំ ឬមិនងើយ
– កូននៅក្នុងពោះគ្មានសញ្ញាបញ្ជាក់ថាខ្សោយ
– កូនគ្រប់ខែ
– គ្មានសុករុំក ឬរុំតិចជុំ
– គ្មានការបែកទឹកភ្លោះមុនឈឺពោះសម្រាលរយៈពេលយូរ។