backup og meta

គ្រោះថ្នាក់បំផុត! បើស្រីៗធ្វើរឿងទាំងនេះ ពេលពពោះត្រីមាសដំបូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Dec 02, 2020

    គ្រោះថ្នាក់បំផុត! បើស្រីៗធ្វើរឿងទាំងនេះ ពេលពពោះត្រីមាសដំបូង

    ពេល​មាន​ផ្ទៃ​ពោះ ម៉ាក់ៗ ត្រូវចេះ​ថ្នមខ្លួន​ជា​ង​កាល​មិន​ទាន់​មាន​ផ្ទៃពោះ ពិសេស​ទម្លាប់​ ឬ​របប​អាហារ​មួយ​ចំនួន​ក៏​គួរ​កែ​ប្រែ​ដូច​គ្នា។ ការ​ធ្វើ​ដូច​នេះ ដើម្បីធានា​ថាកូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ហើយ​ម៉ាក់ៗ​ក៏មាន​សុខភាព​ល្អ ដូច​គ្នា។​ ពិសេស​​ស្រីៗពពោះកូនដំបូង​ កាន់តែ​ត្រូវ​ដឹង​ពីអ្វីយើងមិនគួរធ្វើទាំងនេះ​ ព្រោះ​វា​អាច​ជះឥទ្ធិពលច្រើន​មក​លើ​សុខភាព​យើង​ និង​កូនក្នុងផ្ទៃ អាចឈានដល់រលូត ឬកើតមកស្លាប់ក៏មាន ហេតុនេះត្រូវតែប្រយ័ត្ន ហើយ​អ្វី​ចាំ​បាច់បំផុត​មិន​ត្រូវ​ធ្វើ​រឿង​មួយ​ចំនួន​នេះទេ​។

    ១- ជក់បារី

    “Hello គ្រូពេទ្យ” សង្ឃឹមថា ស្រីៗគ្នាយើងមិនមែនអ្នកជក់បារីទៅចុះ! បើសិនគ្នាយើងណាម្នាក់ជក់បារីវិញនោះ ក៏ជាពេលវេលាស័ក្ដិសមបំផុតត្រូវផ្តាច់បារីហើយ។ វាមិនមែនសម្រាប់តែ​សុខភាពយើងទេ ក៏ដើម្បីអូនៗមានសុខភាពល្អដែរ។ អាច​ព្យាយាមពិភាក្សា​ជាមួយ​គ្រូពេទ្យពី​វិធី​ផ្តាច់​បារី​ល្អបំផុត​សម្រាប់​យើង។​

    យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC ស្រីៗជក់បារីអំឡុងពេលពពោះ កាន់​តែ​​ប្រឈម​​ការរលូត​កូន​ ខណៈគភ៌ក្នុងផ្ទៃក៏ប្រឈមកាន់តែខ្លាំងជាមួយការពិការពីកំណើត​ថែម​ទៀតផង​ ដូចជា ករណី​ឆែប​បបូរមាត់ ឬឆែបក្រអូមមាត់ កើតមុនខែ កើតមិនគ្រប់គីឡូ និងស្លាប់ក្នុងផ្ទៃតែម្តង។ លើសពីនេះ ទារកសម្រាលចេញ​ពីម្តាយ​ជក់បារី កាន់​តែប្រឈម​ខ្លាំង​ជាមួយ​ពិការ​ភាពសតិបញ្ហា​ទៀត​ផង។

    ជក់បារីអំឡុងពេលពពោះ និងក្រោយពេលសម្រាល ក៏ជាកត្តានាំឲ្យហានិភ័យកូនស្លាប់ភ្លាមៗ (SIDS) កើនខ្ពស់​ទៀត​ផង។ បន្ថែម​ពី​លើ​នេះ ​បេប៊ីកើត​ចេញ​ពីផ្ទៃម៉ាក់ៗ​ជក់បារី ​កាន់​តែមាន​ទំនោរ​ជក់បារីនៅ​ពេលធំឡើង និង​ឈាន​ទៅ​ដល់​ញៀនជាតិ​នីកូទីន​ក្នុង​បារីតែម្តង។

    ក្រៅពីបារី បារីសប្បនិម្មិត ឬបារីអេឡិចត្រូនិក ក៏ត្រូវគេអះអាង បង្កជាបញ្ហាប្រឈមខ្លាំង ដូចគ្នាទៅនឹងបារីដែរ ដោយសារ​បារីអេឡិចត្រូនិក ក៏មានផ្ទុក​ជាតិ​នីកូទីន ដែលគ្មានសុវត្ថិភាពសម្រាប់ស្រីៗកំពុង​ពពោះ​នោះទេ។ សារធាតុនេះ បង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព និងការអភិវឌ្ឍរបស់គភ៌ក្នុងផ្ទៃ អាច​បំផ្លាញ​ការអភិវឌ្ឍខួរក្បាល និងសួត​របស់អូនៗ​បាន។

    ២- ផឹកគ្រឿងស្រវឹង

    គ្មានសារធាតុអាល់កុល ឬគ្រឿងស្រវឹង​ណាមួយមានសុវត្ថិភាពអំឡុងពេលពពោះនោះទេ នេះ​បើ​តាម​ការ​បញ្ជាក់ពី CDC នៅអាមេរិក។ ជាមួយគ្នានេះ អំឡុងពេលពពោះ រាងកាយក៏គ្មានពេលវេលាល្អណា​មួយ​អាច​ជួយ​រំលាយ​ជាតិអាល់កុល​ចេញពីក្នុង​ខ្លួនយើង​ឲ្យ​បាន​ល្អ​នោះ​ដែរ។

    ផឹកជាតិអាល់កុលពេលពពោះ អាចបង្កជាបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍរបស់គភ៌ គ្រប់​ដំណាក់​កាល​នៃ​ការ​ពពោះ សូម្បី​តែ​ទើបដឹងថាមាន​ផ្ទៃពោះ​មួយថ្ងៃ ឬមួយសប្តាហ៍ក្តី។

    យោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC ផឹកគ្រឿងស្រវឹង​អំឡុង​ពេល​ត្រីមាស​ដំបូង នៃការពពោះ អាច​បង្កឲ្យទារកមានបញ្ហាលើទម្រង់មុខ និងការលូតលាស់ ក៏ដូចជាបញ្ហាលើប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល​ថែមទៀត​ផង​។ ផឹក​គ្រឿង​ស្រវឹង អាចឈាន​ទៅដល់ការ​រលូតកូន កូនកើត​មកស្លាប់ ពិការអាកប្បកិរិយា និងបញ្ហាស្មារតី ពិសេសបញ្ហា Fetal Alcohol Spectrum Disorders ((FASDs) ជាដើម។

    ក្មេងមានបញ្ហា (FASDs) ប្រហែលជាប្រឈម​មាន ពិការអាកប្បកិរិយា និងបញ្ហាស្មារតី ខ្សោយលើកិច្ចសហការ​ជាមួយ​ក្មេង​ដទៃ ខ្សោយ​ការចងចាំ ពិបាកផ្តោតលើអ្វីមួយ មិនអាចរៀនសូត្របាន រាប់បញ្ចូលទាំង​យឺតយ៉ាវ​ក្នុងការ​ចេះនិយាយ និង​អភិវឌ្ឍន៍ផ្នែក​ភាសាថែម​ទៀត។

    បើគ្នាយើង ជាម្តាយដែលផឹកស្រាអំឡុងពេលពពោះ ក៏មិនទាន់យឺតពេលនោះដែរ ឈប់ផឹកនៅ​ពេលនេះ គឺមានផលល្អចំពោះសុខភាព​យើង ​និងគភ៌​ក្នុង​ផ្ទៃ។

    ចាញ់កូន

    ៣- ញ៉ាំសាច់ឆៅ

    ស្រីៗពពោះដែលញ៉ាំសាច់ឆៅ និងសាច់ចម្អិនមិនឆ្អិនល្អ ឬក៏ស៊ុត សុទ្ធតែប្រឈមឆ្លងបាក់តេរី​ពពួក listeriosis និង toxoplasmosis ដែល​អាច​បណ្តាល​ឲ្យយើងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬប៉ះពាល់ដល់ជីវិតថែមទៀតផង។ ជំងឺទាំង​នេះ អាច​នាំ​ឲ្យ​អូនៗកើត​មកពិការកាយសម្បទា និង​រលូតទៀតផង។ ត្រូវប្រាកដថា គ្រប់​អាហារពីសាច់​ និងស៊ុត សុទ្ធ​តែចម្អិន​ឆ្អិនល្អមុន​នឹង​ញ៉ាំ។

    ៤- ទៅសូណា

    ទម្លាប់ទៅសូណា ឬបន្ទប់ចំហាយក្តៅ សុទ្ធតែធ្វើឲ្យយើងកាន់តែប្រឈមឡើងកម្តៅ​រាងកាយ បាត់​បង់ជាតិ​ទឹក និង​ខ្សោយ​ឈានដល់​សន្លប់​គ្រប់ពេល​ដែលយើង​ទៅ​សូណា អាងទឹកកួច (Whirlpool) បន្ទប់ចំហាយក្តៅ ឬបន្ទប់ស្ទីម ជាដើម។ រាងកាយរបស់យើង គ្មាន​អាចជួយបញ្ចេញកម្តៅតាមរយៈការបែកញើសបាន​នោះទេ ខណៈកម្តៅទាំងនោះនឹងកាន់តែកើនឡើងខ្ពស់ បើសិនជាបន្តទ្រាំក្នុងស្ថានភាពនេះ។

    តាមការសិក្សាជាច្រើន ការកើនឡើងកម្តៅរាងកាយ អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់គភ៌ ពិសេសនៅត្រីមាសដំបូងនៃការពពោះ​។ ជាក់​ស្តែង អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យរលូតកូននឹងមាន​ទ្វេដងនៅអំឡុងត្រីមាសដំបូង។

    អត្ថបទពាក់ព័ន្ធ៖

    ផឹកកាហ្វេច្រើន នឹង​កាន់​តែជះឥទ្ធិពល​អវិជ្ជមាន​ខ្ពស់​នៅអំឡុង​ពេល​ពពោះត្រីមាសដំបូង ព្រោះ​ជាអំឡុង​ពេល​រាង​កាយ​យើង​ចុះខ្សោយ​ខុស​ធម្មតា។ លើសពីនេះ ជាតិកាហ្វេអ៊ីន អាចឆ្លងកាត់សុក​ទៅ​កាន់អូនៗ​ក្នុងផ្ទៃ នាំឲ្យប៉ះពាល់​ដល់​ចង្វាក់​បេះ​ដូងរបស់​អូនៗ​បាន។

    បើសិនជាយើង​ជា​មនុស្សញៀន​កាហ្វេ មិន​អាច​បោះបង់​ចោល​ទាំង​ស្រុងបាន អ្នកវិទ្យាសាស្ត្រណែនាំឲ្យផឹកត្រឹមកម្រិតល្មមបានហើយ ដោយ​អាច​ផឹក​ត្រឹម ២០០ មិល្លីក្រាម/ថ្ងៃ ឬប្រមាណជា ២ពែង។ ប៉ុន្តែការសិក្សាមួយចំនួនលើកឡើងថា ផឹកកាហ្វេច្រើនអំឡុងពេលពពោះ កាន់តែមានទំនាក់ទំនងជាមួយបញ្ហារលូត​កូន​នៅ​ត្រីមាស​ដំបូង​តែម្តង។

    ៦- ញ៉ាំស្មើមនុស្ស ២នាក់

    ទ្រឹស្តីនេះ ត្រូវ​គេប្រើ​ជាច្រើន​ទសវត្សរ៍មកហើយ “ពពោះស្មើនឹងមនុស្ស ២នាក់។ ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្រ រកឃើញ​ភស្តុតាងជា​ច្រើន អាច​ច្រានទ្រឹស្តីនេះទៅម្ខាងបាន ព្រោះពាក់កណ្តាល​នៃ​ស្រីៗ​កំពុង​ពពោះ​ ប្រកាន់​យក​ទ្រឹស្តី​ញ៉ាំ​សម្រាប់​ចំណែក​ពីរ ​គឺឡើង​ទម្ងន់​ខ្លាំង​អំឡុង​ពេល​ពពោះ ពិសេសអំឡុងពេលត្រីមាសដំបូង។ ពេលយើង​ឡើង​ទម្ងន់​កាន់​តែខ្លាំង​ ហានិភ័យ​កើត​ជំងឺធាត់​ពេញ​មួយ​ជីវិត​ក៏កាន់​តែខ្ពស់។

    ជាធម្មតាសម្រាប់ស្រីៗកំពុងពពោះ រាងកាយត្រូវការកាឡូរីបន្ថែម នៅអំឡុងត្រីមាសទី២ និងទី៣ នៃការពពោះ ប៉ុន្តែវេជ្ជបណ្ឌិតជំនាញ ណែនាំដាច់ខាតមិនឲ្យបន្ថែមកាឡូរីខ្ពស់អំឡុងពេលត្រីមាសដំបូងនោះឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Dec 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម