backup og meta

ពេល​ពពោះម៉ាក់​ៗ​មិនសូវ​ឡើង​គីឡូ តើ​កូន​ក្នុង​ផ្ទៃ​អាច​មាន​គ្រោះថ្នាក់​ដែរ​ឬ​ទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 12, 2020

    ពេល​ពពោះម៉ាក់​ៗ​មិនសូវ​ឡើង​គីឡូ តើ​កូន​ក្នុង​ផ្ទៃ​អាច​មាន​គ្រោះថ្នាក់​ដែរ​ឬ​ទេ?

    មាន​ម៉ាក់​ៗ​ជាច្រើន​បាន​ឡើង​ទម្ងន់ និង​ប្រែ​រូបរាង​ទៅ​ជា​ធាត់ ពេល​ពពោះ​នេះ​ឯង តែ​ក៏​មាន​ម៉ាក់​ៗ​ខ្លះ​មិន​សូវ​ប្រែប្រួល​ទម្ងន់​ខ្លាំង​ណាស់ណា​ដែរ។ ចំពោះ​ម៉ាក់​ៗ​ដែល​មិនសូវ​ឡើង​គីឡូ ទោះ​ជា​ញ៉ាំ​ច្រើន​ក៏​ដោយ​នោះ តើ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ដែរ ឬ​ទេ?

    លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​មិនមែន​គីឡូ​យើង​កាន់តែ​ធ្ងន់ កាន់តែ​ល្អ​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​ធាត់​ពេក នឹង​ធ្វើឲ្យ​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម​ខ្លាំង​ទៅ​វិញ​ទេ ជាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាង​ងាយ ថែម​ទាំង​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង។

    វេជ្ជបណ្ឌិត​រូប​នោះ​បាន​​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ទាំងអស់ គួរតែ​គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ប្រសិន​បើ​យើង​ស្គម ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ គួរតែ​ញ៉ាំ​ឲ្យ​ទម្ងន់​ឡើង​ពី​ចន្លោះ​ពី ១០ ទៅ ១២ គីឡូ​ទើប​ប្រសើរ។ ប៉ុន្តែ​បើ​រាង​ធាត់ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ទម្ងន់​យើងគួរតែ​ឡើង​ត្រឹម​ពី ៧ ទៅ ៨ គីឡូ​បាន​ហើយ មិន​គួរ​ហួស​ហ្នឹងទេ ទើប​មិន​ប៉ះពាល់​ដល់​ទារក និង​ខ្លួន​យើង​ផ្ទាល់។

    អ្វី​ដែល​កាន់តែយកចិត្តទុកដាក់ គឺយើង​មិន​គួរ​ថែ​រាង ហើយ​មិន​ព្រម​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​សោះ​នោះ អាច​ធ្វើឲ្យ​កូន​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ដោយ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​បាន​យ៉ាង​ងាយ។

    ចំពោះ​របប​អាហារ​វិញ គឺ​មិន​គួរ​ញ៉ាំ​របស់​ណា​ដែល​មិន​ចាំបាច់ ហើយ​វា​ប៉ះពាល់​ចំពោះ​សុខភាព​ឡើយ​ដូចជា fast food គ្រឿង​សមុទ្រ និង​អាហារ​ផ្អាប់ ក៏​មិន​គួរ​ដែរ តែ​ត្រូវ​ញ៉ាំ​បន្លែ ផ្លែឈើ និង​ពពួក​ត្រី សាច់ ទើប​មាន​ប្រយោជន៍​ចំពោះ​សុខភាព។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម