លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា តាមពិតទៅមិនមែនគីឡូយើងកាន់តែធ្ងន់ កាន់តែល្អនោះទេ ព្រោះនៅពេលដែលធាត់ពេក នឹងធ្វើឲ្យងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមខ្លាំងទៅវិញទេ ជាហេតុនាំឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃយ៉ាងងាយ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទៀតផង។
វេជ្ជបណ្ឌិតរូបនោះបានណែនាំឲ្យស្ត្រីពពោះទាំងអស់ គួរតែគ្រប់គ្រងទម្ងន់ឲ្យបានល្អ ប្រសិនបើយើងស្គម ក្នុងកំឡុងពេលមានផ្ទៃពោះ គួរតែញ៉ាំឲ្យទម្ងន់ឡើងពីចន្លោះពី ១០ ទៅ ១២ គីឡូទើបប្រសើរ។ ប៉ុន្តែបើរាងធាត់ ក្នុងអំឡុងពេលមានផ្ទៃពោះ ទម្ងន់យើងគួរតែឡើងត្រឹមពី ៧ ទៅ ៨ គីឡូបានហើយ មិនគួរហួសហ្នឹងទេ ទើបមិនប៉ះពាល់ដល់ទារក និងខ្លួនយើងផ្ទាល់។