backup og meta

ផ្ដាច់បារី ជួយកាត់បន្ថយជំងឺបេះដូងរហូតដល់ ៤០% ក្នុងពេល ៥ឆ្នាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 21, 2019

    ផ្ដាច់បារី ជួយកាត់បន្ថយជំងឺបេះដូងរហូតដល់ ៤០% ក្នុងពេល ៥ឆ្នាំ

    ត្បិត​តួលេខ​អ្នកជក់បារីមាន​ការធ្លាក់ចុះ​ក៏ដោយ តែ​បារី នៅតែ​ជាភ្នាក់ងារ​ចម្បង​បង្ក​ជំងឺ​ជាច្រើន​មុខ ជាពិសេស​ជំងឺសួត និង​ជំងឺបេះដូង។ ដូច្នេះការផ្ដាច់បារី គឺល្អបំផុត​សម្រាប់​សុខភាព ហើយ​វា​ជួយ​កាត់បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង រហូត​ដល់ ៤០% ក្នុង​រយៈពេល ៥​ឆ្នាំ។

    អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Vanderbilt នៅ​រដ្ឋ Tennessee របស់​អាមេរិក បាន​វិភាគ​លើ​ទិន្នន័យ​ប្រវត្តិ​នៃ​ការជក់​បារី​របស់​មនុស្ស ៨.៧០០​នាក់ ទទួល​បាន​ពី​សមាគម Framingham Heart Study ដែល​ប្រមូល​បាន​ពីឆ្នាំ​១៩៥៤-២០១៤។

    អ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ​អ្នកជក់​បារី​ច្រើន ១កញ្ចប់/ថ្ងៃ រយៈពេល ២០​ឆ្នាំ និង​រកឃើញ​ថា ក្រុម​អ្នក​ជក់​បារី​ច្រើន តែ​ក្រោយមក​បាន​ផ្ដាច់បារី បាន​កាត់បន្ថយ​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង ៤០% ក្នុង​រយៈពេល ៥​ឆ្នាំ បើប្រៀបធៀប​នឹង​ក្រុម​អ្នក​កំពុង​ជក់​បារី​ច្រើន។ បើប្រៀបធៀប​ជាមួយ​នឹង​អ្នក​ពុំដែល​ជក់បារី​សោះ វាត្រូវការ​ពេល​ពី ១០-២៥​ឆ្នាំ ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ឲ្យ​នៅទាប។

    អ្នកស្រាវជ្រាវ សង្ឃឹមថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ អាចជួយ​ជំរុញ​អ្នក​កំពុង​ជក់បារី បោះបង់​ទម្លាប់​ការជក់​បារី​របស់​ពួកគេ។

    អត្ថបទពាក់ព័ន្ធ៖

    វេជ្ជបណ្ឌិត Hilary Tindle ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សេវា​ព្យាបាល​ថ្នាំជក់ នៅ​សាកល​វិទ្យាល័យ Vanderbilt បញ្ជាក់​ថា ប្រព័ន្ធ​សរសៃឈាម​បេះដូង ចាប់ផ្ដើម​ព្យាបាល​យ៉ាងលឿន ក្រោយ​ផ្ដាច់បារី សូម្បី​អ្នក​ធ្លាប់​ជក់​បារី​ច្រើន អស់​រយៈពេល​យូរ​ក៏ដោយ តែ​ការ​ជា​សះស្បើយ​ទាំងស្រុង អាច​ចំណាយ​ពេល​ច្រើន​ឆ្នាំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម