backup og meta

ហេតុអ្វីគ្រួសារខ្លះមានតែកូនប្រុស ឬកូនស្រី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 29, 2023

    ហេតុអ្វីគ្រួសារខ្លះមានតែកូនប្រុស ឬកូនស្រី?

    ជាទូទៅបុរសជាអ្នកកំណត់ភេទកូន តែគ្រួសារមួយចំនួនមានទាំងកូនប្រុសនិងស្រី ឯគ្រួសារមួយចំនួនទៀតទោះខំតាមយ៉ាងណា​ក៏​មិន​សម​ប្រកបតាមបំណង អាច​មានតែកូនប្រុសទាំងអស់ ឬមានតែ​កូនស្រីទាំងអស់។ តើកត្តាអ្វីខ្លះធ្វើឱ្យគ្រួសារខ្លះមានតែកូនប្រុស ឬកូនស្រីបែបនេះ?

    ក្នុងចំណោមក្រូម៉ូសូមចំនួន ៤៦ ដែលបង្កើតហ្សែនរបស់ទារក មានតែក្រូម៉ូសូមភេទ​ពីរទេដែល​កំណត់​ភេទរបស់ទារកដែលមួយបានពីមេជីវិតឈ្មោលរបស់ប៉ា និងមួយទៀតបាន​ពីស៊ុតត្រៀមបង្ក​កំណើតរបស់ម៉ាក់ ។ ម៉ាក់មានក្រូម៉ូសូមភេទ X ពីរ (XX) ឯប៉ាវិញមានក្រូម៉ូសូមភេទ X មួយ និង Y មួយ (XY)។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់មានក្រូម៉ូសូមភេទ X មួយ ឯមេជីវិតឈ្មោល​របស់ប៉ា​អាចមាន​ក្រូម៉ូសូមភេទ X មួយ ឬ Y មួយ។ ប្រសិនបើមេជីវិត​ឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ X ជួបជាមួយស៊ុតត្រៀមបង្កកំណើត​​របស់ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XX (ភេទស្រី)។ បើមេជីវិតឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ Y ជួបជាមួយ​ស៊ុតត្រៀមបង្កកំណើតរបស់​ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XY (ភេទប្រុស)។

    សាស្រ្តាចារ្យ Corry Gellatly អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Newcastle បានលើកឡើងថា បុរសមានហ្សែនដែលចែកចេញជា ២ ផ្នែកផ្សេងគ្នាត្រូវបានគេស្គាល់ថា alleles ដែលមួយផ្នែកទទួលបានប៉ា ឬម៉ាក់ ហើយហ្សែនរបស់បុរសមាន ៣ ទម្រង់ដែលគ្រប់គ្រងសមាមាត្រក្រូម៉ូសូម​ភេទ​ X និង Y របស់មេជីវិតឈ្មោល ។

    • បុរសដែលមានហ្សែនប្រភេទទីមួយ (mm) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ Y ច្រើន ដូច្នេះឱកាស​មានកូនប្រុសច្រើន។
    • បុរសដែលមានហ្សែនប្រភេទទីពីរ (mf) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ X និង Y ប្រហាក់ប្រហែលគ្នា ដូច្នេះ​ឱកាសមានកូនប្រុស និងកូនស្រីស្មើគ្នា។
    • បុរសដែលមានហ្សែនប្រភេទទីបី (ff) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ X ច្រើន ដូច្នេះឱកាសមានកូនស្រីច្រើន។

    សាស្រ្តាចារ្យរូបនេះក៏បានបន្ថែមថាបុរសមានតែកូនប្រុស ឬមានតែកូនស្រី អាច​មកពីកត្តាតំណពូជ។ ​បើបុរសមានបងប្អូនប្រុសច្រើន ទំនងជាមានកូនប្រុសច្រើន។ តែបើបុរសមានបងប្អូនស្រីច្រើន ទំនងជាមានកូនស្រីច្រើនដែរ។ ដូច្នេះ​ប្រសិនបើ​ម៉ាក់ ឬប៉ា ជួប​បញ្ហា​មានកូន​ច្រើនទោះជាប្រុស ឬស្រីទាំងអស់ក៏ដោយ គឺដោយសារតែ ហ្សែនកំណត់ភេទ ៣ប្រភេទ​ខាងលើ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – ហ្សែនរបស់បុរសមាន ៣ ទម្រង់ដែលគ្រប់គ្រងសមាមាត្រក្រូម៉ូសូម​ភេទ​ X និង Y របស់មេជីវិតឈ្មោល៖
    • បុរសដែលមានហ្សែនប្រភេទទីមួយ (mm) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ Y ច្រើន ដូច្នេះឱកាស​មានកូនប្រុសច្រើន
    • បុរសដែលមានហ្សែនប្រភេទទីពីរ (mf) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ X និង Y ប្រហាក់ប្រហែលគ្នា ដូច្នេះ​ឱកាសមានកូនប្រុស និងកូនស្រីស្មើគ្នា
    • បុរសដែលមានហ្សែនប្រភេទទីបី (ff) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ X ច្រើន ដូច្នេះឱកាសមានកូនស្រីច្រើន។
    – ម្យ៉ាងទៀត បុរសមានតែកូនប្រុស ឬមានតែកូនស្រី អាច​មកពីកត្តាតំណពូជ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម