backup og meta

ឧស្សាហ៍រមួលក្រពើ ពិសេសពេលគេង អាចសាកល្បង​អាហារពិសេស​ទាំងនេះបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Oct 21, 2019

    ឧស្សាហ៍រមួលក្រពើ ពិសេសពេលគេង អាចសាកល្បង​អាហារពិសេស​ទាំងនេះបាន

    ​រមួល​សាច់​ដុំ​ ជា​ការ​កន្ត្រាក់​យ៉ាង​ខ្លាំងរបស់​សាច់​ដុំ ​ធ្វើ​ឲ្យ​យើង​​ចុក​ចាប់​ខ្លាំង​នៅ​កន្លែងមាន​ការ​រមួល ហើយ​ការ​រមួល​សាច់​ដុំ​នេះ​ អាច​កើត​មាន​​គ្រប់​កន្លែង​។ គ្នា​យើង​មួយ​ចំនួន ច្រើន​គិត​ថា ការ​រមួល​សាច់​ដុំ​​កើត​តែ​លើ​អត្តពលិក​ប៉ុណ្ណោះ តែ​ការពិត​ទៅ​ យើង​គ្រប់​គ្នា​សុទ្ធ​តែ​អាចប្រទះ​អាការ​នេះ ពិសេស​ពេល​គេង​យប់​។ មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​រមួល​សាច់​ដុំ គឺដោយ​សារ​​ខ្វះ​​ទឹក ប៉ូតាស្យ៉ូម​ និង​ម៉ាញ៉េស្យ៉ូម​ ដែលជា​អេឡិចត្រូលីត្រ ​នាទី​ក្នុង​ការ​ភ្ញោច​សរសៃ​ប្រសាទ ​និង​សាច់​ដុំ​អោយ​ដំណើរ។ ហេតុនេះ​ ដើម្បី​កាត់​បន្ថយ​ការ​រមួល​សាច់​ដុំ​អាច​ញ៉ាំ​អាហារ​ល្អៗ​ទាំង​នេះ​បាន។

    ១- ផ្លែ​ចេក

    ចេក​ ជា​ផ្លែ​ឈើពណ៌លឿង សម្បូរ​ណាស់ ​ហើយ​មាន​តម្លៃ​សមរម្យ​ទៀត ពិសេសចេកសម្បូរ​​ទៅដោយ​ជាតិ​ប៉ូតាស្យ៉ូម​ និង​ជាតិសរសៃ ​ជួយ​សម្រួល​ការ​រំលាយ​អាហារ​ និង​ជួយ​ការ​ពារ​ជំងឺ​​ស្លេក​ស្លាំង​បានទៀត​ផង។

    ២- ផ្លែ​ក្រូច

    ផ្លែ​ក្រូច​ទំហំ​មធ្យម​មួយ​ផ្លែ មាន​ប៉ូតាស្យ៉ូម​ប្រមាណ ២៥០ មិល្លីក្រាម​ឯណោះ ពិសេស ក្រូច ​ជា​ប្រភព​វីតាមីន C ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ និង​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម ឯសំបក​វិញ​សម្បូរ​​ទៅ​ដោយ​ជាតិ​សរសៃ​ជាជាង​សាច់​ក្រូច​ទៅ​ទៀត។

    ៣- គ្រាប់​ធញ្ញជាតិ

    ពពួក​គ្រាប់​ធញ្ញជាតិ​ ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ សុទ្ធ​តែ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ សម្បូរ​ជាតិ​សរសៃ ខណៈគ្រាប់​ធញ្ញ​ជាតិ ១០០ក្រាម គឺ​មាន​ជាតិ​ម៉ាញ៉េ​ស្យ៉ូម ៥៧​% និង​ប៉ូតាស្យ៉ូម ៦៣២ មីលីក្រាម។

    អត្ថបទ​ពាក់​ព័ន្ធ​៖

    • ឈប់ញ៉ាំអាហារកំប៉ុង មកញ៉ាំអាហារធម្មជាតិ អាចជួយបង្ការជំងឺបាក់ទឹកចិត្តបាន
    • ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត

    ៤- ស្ពៃពួយ​ឡេង

    ស្ពៃកំប៉ុង​ ឬ​ស្ពៃស្រស់​ក៏​ដោយ​ សុទ្ធ​តែ​ជា​អាហារ​ល្អ​ដូច​គ្នា ព្រោះ​ស្ពៃ​ពួយឡេងសម្បូរវីតាមីន​ C វីតាមីន A និង​សារ​ធាតុ​មួយ​ចំនួ​ន ​ព្រម​ទាំង​មាន​កាឡូរី​ទាប​ទៀត​ផង។ ស្ពៃពួយឡេង ១០០ក្រាម មាន​ប៉ូតាស្យ៉ូម ៥៥៨​ មិល្លីក្រាម​ឯណោះ។ យើង​អាច​ទៅ​ក្រឡុក​ ដើម្បី​កាន់​តែ​​ស្រួល​ញ៉ាំ​ ហើយ​ជា​អាហារ​ល្អ​សម្រាប់​សុខ​ភាព។

    ៥- សូកូឡា​ខ្មៅ

    បើ​កូន ឬ​គ្នា​យើង​ផ្ទាល់​​មិន​ចូល​ចិត្ត​អាហារ​ខាង​លើ​​ទេ ​អាច​សាក​សូកូឡា​ខ្មៅបាន។ សូកូឡាខ្មៅ ​ខុស​ពី​សូកូឡា​ផ្សេង​ទៀត ដោយ​សារ​វា​ស្ទើរ​តែ​មិន​បាន​បន្ថែម​ស្ករ​នោះឡើង ហើយសម្បូរ​​ទៅ​ដោយ​សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ព្រម​ទាំង​មាន​ម៉ាញ៉េស្យ៉ូម​ដល់​ទៅ ៥៨%​ ក្នុង​សូកូឡា​ ១០០​ក្រាម។ អ្វី​ពិសេស​ជាង​នេះ វា​ជួយជំរុញ​​ដល់​មុខ​ងារ​ខួរ​ក្បាល និង​ជួយ​បន្ថយ​កត្តា​ប្រឈម​ជំងឺ​បេះដូង​ដល់ ៥៧% ពេល​​ញ៉ាំ​សូកូឡា​ខ្មៅ​ចាប់​ពី ៥ ដើម​​ក្នុង​មួយ​សប្តាហ៍។

    នៅ​មាន​អាហារ​ល្អៗ​ជា​ច្រើន អាច​ជួយ​ដល់​ការ​រមួល​សាច់​ដុំ ខណៈ​អ្វី​​បាន​រៀប​រាប់​ខាង​លើ​នេះ​ ជា​ប្រភេទ​អាហារ​សម្បូរទៅ​ដោយ​សារ​ធាតុ​ចាំ​បាច់​សម្រាប់​រាងកាយ​ ​និង​មាន​តម្លៃ​សមរម្យ។ ក្រៅ​ពី​អាហារ​ ផឹក​ទឹក​ឲ្យ​​បាន​ច្រើន ​និង​ទៀង​ទាត់​ ដើម្បី​ការពារ​ការ​បាត់​បង់​ជាតិ​ទឹក ក៏​ដូច​ជា​ធ្វើ​រាងកាយ​អាច​បំពេញ​មុខ​ងារ​បាន​ល្អ​ផង​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Oct 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម