backup og meta

បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ះពាល់គុណភាព​មេជីវិត?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Jul 12, 2021

    បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ះពាល់គុណភាព​មេជីវិត?

    និយាយ​ដល់​ចំនួនមេជីវិត​ឈ្មោល ក៏​ដូច​ជា​គុណ​ភាព​មេជីវិត សុទ្ធ​តែ​ជា​ក្តី​បារម្ភ​សម្រាប់​ជីវិតផ្លូវ​ភេទ​របស់​ប្រុសៗ ពិសេស​ប្រុសៗគ្នា​យើង​ឧស្សាហ៍​រួមភេទ ឬ​ឧស្សាហ៍​សម្រេច​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ តែង​បារម្ភ​ពី​អនាគត ថា​វា​នឹង​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើត​ ឬ​យ៉ាង​ណា?។

    ​ចម្ងល់​របស់​ប្រុសៗ​គ្នា​យើង​ទាំង​អស់ បាន​ក្លាយ​ទៅ​នឹង​ប្រធាន​បទ​ក្តៅ​ទៅ​ក្នុង​ការ​សិក្សា​ និង​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​ជំនាញ ហើយ​ផ្អែក​លើ​លទ្ធ​ផល​ស្រាវជ្រាវ​ជា​ច្រើន គឺ​មិន​មាន​ការ​កំណត់​ចំនួន​រួម​ភេទ​ប៉ុន្មាន​ដង​ល្អ ប៉ុន្មាន​ដង​មិន​ល្អ​នោះ​ឡើយ ខណៈ​គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​សុខភាព​យើង​ផ្ទាល់ ហើយ​ការ​ស​ម្រេច​កាម​ បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ក៏​មិន​ប៉ះពាល់​ដល់​គុណ​ភាព​មេជីវិត​ឈ្មោះនោះ​ដែរ។

    យោង​តាម​អត្ថបទ​របស់ Medical News Today ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក ការ​សិក្សា​ទៅ​លើ​មេ​ជីវិត​ឈ្មោះ ទោះ​ជា​ប្រុសៗ​មិនបញ្ចេញ​ទឹក​កាមជាច្រើន​ថ្ងៃ ឬ​បញ្ចេញ​ច្រើន​ដងក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ទឹក​កាម​យើង​នៅ​តែ​មាន​មេជីវិត​ដដែល ដោយ​សាររាងកាយ​នៅ​តែ​បន្ត​ផលិត​មេជីវិត​ជា​រៀង​រាល់​ថ្ងៃ ដោយ​ការ​សិក្សា​មួយ​អះអាងថា មេ​ជីវិត​ឈ្មោល​ដែល​រាងកាយ​ផលិត​ប្រចាំ​ថ្ងៃ គឺ​មាន​ដល់​ទៅ​រាប់​លាន​មេជីវិត ខណៈ​ក្នុង​មួយ​មិល្លីលីត្រ​ទឹក​កាម គឺ​មាន​មេ​ជីវិត​ឈ្មោលចន្លោះ​ពី ២០-៣០០លានឯណោះ។

    ប៉ុន្តែ​ការ​សិក្សាក៏​រក​ឃើញ​ដែរ​ថា ចំពោះ​ប្រុសៗ​ដែល​មិន​បាន​បញ្ចេញ​ទឹក​កាម​ជាច្រើន​ថ្ងៃ ចំនួន​ពេល​ជីវិត​ឈ្មោល​ក្នុងទឹក​កាម​ពួក​គេ គឺ​កើន​ឡើង​ទៅ​តាម​នឹង​ ខណៈ​ការ​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់ វា​ច្បាស់​ជា​ធ្វើ​ឲ្យ​ចំនួន​មេជីវិត​ធ្លាក់​ចុះ​មិន​ខាន ប៉ុន្តែ​មិន​ទំនង​ប៉ះពាល់​ទៅ​ដល់​សមត្ថភាព​បង្ក​កំណើត និង​សុខភាព​ផ្លូវ​ភេទ​ផ្សេង​ទៀត​នោះ​ដែរ។

    មេជីវិតឈ្មោល

    អត្ថបទពាក់ព័ន្ធ៖

    សិក្សា​ធ្វើ​ឡើងអំឡុង​ឆ្នាំ ២០១៦ ផ្តោត​ទៅ​លើ​ការ​រាប់ចំនួន​មេជីវិត​ឈ្មោល​ចំពោះ​ប្រុសៗ​ដែល​ចូល​រួម​ការសិក្សា ដោយ​ពួក​គេ​មិន​បាន​បញ្ចេញ​ទឹក​កាម​ជាច្រើន​ថ្ងៃ ហើយ​ក្រោយ​មក​ក៏​តម្រូវ​ឲ្យ​សម្រេច​កាម ៤ដង ក្នុង​រយៈ​ពេល ២ម៉ោង។

    ជា​លទ្ធផល​ក្នុង​ការ​សិក្សានេះ ចំនួន​មេជីវិត​របស់​ប្រុសៗ​ដែល​សម្រេចកាម​ ៤ដង ក្នុង​រយៈ​ពេល ២ម៉ោង ពិត​ជា​មានការ​ថយចុះ​គួរ​ឲ្យ​សម្គាល់ ប៉ុន្តែ​ចំនួន​មេជីវិត​របស់​ពួក​គេ នៅ​តែ​គ្រប់​គ្រាន់​ស្រប​ទៅ​តាមស្តង់​ដារ​រាប់​ចំនួន​មេជីវិត​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ដដែល។

    ជាមួយ​គ្នា​នេះ​ដែរ ការសិក្សាធ្វើ​ឡើង​កាល​ពីឆ្នាំ ២០១៥ បាន​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​លើ​ចំនួន និង​គុណ​ភាព​មេជីវិត​ឈ្មោល លើ​ប្រុសៗ​គ្នា​យើង​ ដែល​ធ្វើការ​បញ្ចេញ​ទឹក​កាមច្រើន​ដង​ក្នុង​មួយ​ថ្ងៃៗ ដែល​ជាលទ្ធផលពីការសិក្សា កា​រ​វាស់​វែង​ទៅ​លើ​មេជីវិត ទាំង​គុណភាព ដូច​ជា​ទ្រង់ទ្រាយ សមត្ថភាព​ក្នុង​ការ​ហែល​ទៅ​រក​មេជីវិត​ញី និង​ការ​ប្រមូល​ផ្តុំ​ជាមួយ​មេជីវិតញី សុទ្ធ​តែ​ដូច​គ្នា​ទៅ​នឹង​មេជីវិត​ក្នុង​រាងកាយ​ប្រុសៗ​ដែល​មិន​សម្រេច​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃដែរ។

    យ៉ាង​ណា ការ​សិក្សាលើក​ឡើង​ថា ចំពោះ​ប្រុសៗ​មាន​ផល​វិបាកក្នុង​ការ​​បង្កកំណើត​ស្រាប់ ការ​សម្រេច​កាម​ញឹក​ញាប់ អាច​កាន់​​តែ​ធ្លាក់​ចុះ​ឱកាស​មាន​កូន​ដូច​គ្នា ដោយ​សារ​តែ​ចំនួន​មេជីវិត​ឈ្មោល​មានធ្លាក់​ចុះ។ ទោះ​ជា​យ៉ាង​ណា ចំពោះ​ប្រុសៗ​ភាគ​ច្រើន​វិញ កា​រ​បញ្ចេញ​ទឹកកាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ មិនទំនង​ជា​ប៉ះពាល់​ដល់​ការ​សមត្ថ​ភាព​បន្តពូជ​នោះ​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Jul 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម