backup og meta

ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Dec 26, 2023

    ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត

    បើនិយាយដល់អយស្ទ័រ គ្នាយើងភាគច្រើនច្បាស់ជាគិតដល់រឿងលើគ្រែមិនខាន។ ពិតណាស់ អយស័្ទរត្រូវគ្នាយើងភាគច្រើន​ចាត់ទុក​ជាអាហារដ៏អស្ចារ្យសម្រាប់ជំរុញប្រតិបត្តិការក្តៅសាច់ ដោយមួយចំនួនថែមទាំងអះអាងទទួលបទពិសោធលើគ្រែពីអាហារសមុទ្រនេះទៀតផង​ ខណៈមួយចំនួននៅតែសង្ស័យ តើវាពិតជាអស្ចារ្យដូចគ្នានិយាយដែរឬ? សម្រាប់ចម្ងល់នេះ “Hello គ្រូពេទ្យ” និងបកស្រាយក្នុងអត្ថបទនេះ។

    ១- អយស្ទ័រពិតជាអាហារជំរុញចំណង់ផ្លូវភេទធ្វើឲ្យសម្រើបខ្លាំងមែនអត់?

    អយស្ទ័រ អាចជាអាហារតំណាងឲ្យ​ភាពត្រេកត្រអាលនៃចំណង់ផ្លូវភេទដែលមាននៅលើពិភពលោក។ វាត្រូវចាត់ទុកជាអាហារពេញនិយមបំផុតអំឡុងទិវានៃក្តីស្រលាញ់ ហើយត្រូវគេជឿថាគ្មានអាហារណា អាចធ្វើឲ្យយើង​មាន​សម្រើប​កើនចំណង់ផ្លូវភេទខ្លាំងដូចអយស្ទ័រនោះដែរ។ អ្នកជំនាញជាច្រើន គ្រាន់តែជឿថាការ​យល់​ឃើញ​នេះ​ ប្រហែលត​មកពីជំនឿបុរាណ ដែលគិតថា អយស្ទ័រជាអាហារជំរុញឲ្យយើងមាន​សម្រើប។ យ៉ាងណា យើងទាំងអស់គ្នាគួរតែអរគុណដល់វិទ្យាសាស្ត្រនាពេលបច្ចុប្បន្ននេះ ដែលកាន់តែអាច​បញ្ជាក់​ប្រាប់យើងថា អយស្ទ័រពិតជាអាហារពោរពេញដោយសក្តានុពល។

    អត្ថបទពាក់ព័ន្ធ៖

    ២- គុណប្រយោជន៍សុខភាពពីអយស្ទ័រ

    អយស្ទ័រជាអាហារបែបទាន់សម័យ និងមានគុណសម្បត្តិច្រើនចំពោះសុខភាព។ អ៊ីចឹង អយស័្ទរ ពិតជាធ្វើឲ្យយើងមាន​សម្រើប​មែន​អត់? ពិតណាស់ សម្រាប់គ្នាយើងចាប់ផ្តើមភ្លក់រសជាតិរបស់វាដំបូង ច្បាស់ជាទទួលបានជាតិប្រៃ និងផ្អែម និងក្លិនដូចគ្នាទៅនឹងក្លិនដ៏ទាក់ទាញដែលមាន និងបញ្ចេញដោយប្រដាប់ភេទស្រីៗមិនខាន។

    ប៉ុន្តែ​នេះគ្រាន់តែជាហេតុផលមួយប៉ុណ្ណោះ ខណៈនៅមានហេតុផលជាច្រើនទៀត អាចឲ្យយើងពិចារណាថាអយស្ទ័រពិតជាអាហារទាក់​ទាញសម្រាប់ជំរុញប្រតិបត្តិការលើគ្រែប្រាកដមែន។

    បើទោះជាសារធាតុចិញ្ចឹមនៅក្នុងអយស្ទ័រ​មួយគ្រាប់មានកម្រិតតិចតួចក៏ពិតមែន ប៉ុន្តែនៅពេលយើងញ៉ាំវាប្រមាណជាង ១០គ្រាប់ យើងនឹងទទួលបានកម្រិតជាតិស័ង្កសីយ៉ាងច្រើន ខណៈស័ង្កសី ជាសារធាតុចិញ្ចឹមចាំបាច់​បំផុតសម្រាប់ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន ដែលយើងសុទ្ធតែស្គាល់ថា ជាអ័រម៉ូនដ៏សំខាន់ក្នុងការជួយជំរុញចំណង់ផ្លូវភេទឲ្យពុះកញ្ជ្រោល ទាំងចំពោះប្រុសៗ ទាំងស្រីៗ។

    នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ សត្វសមុទ្រមានសំបកប្រភេទនេះ ក៏ជាប្រភពនៃជាតិប្រូតេអ៊ីនដូចគ្នា។ ជាក់ស្តែង ត្រូវមនុស្សពីដើមជឿថា វាអាចជួយឲ្យសុខភាពផ្លូវភេទរបស់ប្រុសៗ ខ្លាំងក្លារហូតដល់ចាស់។ ផ្អែកទៅលើសៀវភៅរបស់អ្នកនិពន្ធជន​ជាតិអ៊ីតាលី Giacomo Casanova (កើតថ្ងៃ ២ មេសា ឆ្នាំ ១៧២៥ ស្លាប់ថ្ងៃទី ៤ មិថុនា ឆ្នាំ ១៧៩៨) និយាយថា លោកបានញ៉ាំអយស្ទ័រ​មួយថ្ងៃ ៥០គ្រាប់ ដើម្បីជួយឲ្យលិង្គរបស់លោក រឹងមាំ ខ្លាំងក្លារហូតដល់លោកស្លាប់។

    អយស្ទ័រ

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៣- អយស្ទ័រអាចធ្វើឲ្យមានឥទ្ធិពលដល់កម្រិតអ័រម៉ូនភេទ

    ការសិក្សាមួយ​នៅ​ឆ្នាំ ២០០៥  អ្នកស្រាវជ្រាវរកឃើញថា អយស្ទ័រ រួមនឹងសត្វអំបូរលៀសគ្រុំផ្សេងទៀត ពិសេសលៀសសមុទ្រ និងគ្រុំជំពុះទា (clams and mussels) ប្រហែលជាអាចមានឥទ្ធិពលវិជ្ជមានដល់កម្រិតអ័រម៉ូនភេទយើងបាន។ ពពួកសត្វសមុទ្រប្រភេទនេះ សម្បូរទៅដោយអាស៊ីដអាមីណូ អាស៊ីដ D-Aspartic ដែលសុទ្ធតែអ្នកវិទ្យាសាស្ត្រស្រាវជ្រាវឃើញពីភាពវិជ្ជមានរបស់វាទៅលើអ័រម៉ូនសត្វកណ្តុរ។ បើទោះជាមិនមានការសិក្សាបន្ថែមទៅលើពពួក​អាស៊ីដ​អាមីណូ ​អាចជួយឲ្យអ្នកញ៉ាំមានចំណង់ផ្លូវ​ភេទ​ខ្ពស់ក្តី ប៉ុន្តែជាក់ស្តែងគ្នាយើងដែលចូលចិត្តញ៉ាំអយស្ទ័រ និង​លៀស​គ្រុំ​ខាង​លើ​ សុទ្ធ​តែ​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ក្លា។

    ៤- អយស្ទ័រធ្វើឲ្យយើងរួមភេទបាន​កាន់តែយូរ?

    ស្របពេលដែលអយស្ទ័រ ត្រូវចាត់ទុកជាអាហារមួយក្នុងចំណោមអាហារមានទំនាក់ទំនងចំណង់ផ្លូវភេទ ប៉ុន្តែមានភស្តុតាងតិច​តួចណាស់ ដែលអាចបញ្ជាក់ថា អយស្ទ័រអាចជួយឲ្យយើងរួមភេទបានយូរជាងធម្មតា។ អ្វីយើងអាចជឿបាន គ្រាន់តែថា វាសម្បូរទៅដោយប្រូតេអ៊ីន ដែលរាងកាយយើងត្រូវការជាចាំបាច់ដើម្បីរក្សាថាមពលឲ្យបានគ្រប់គ្រាន់អំឡុងពេលរួមភេទ។

    ចំណុចសំខាន់

    ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត
    • អយស្ទ័រពិតជាអាហារជំរុញចំណង់ផ្លូវភេទធ្វើឲ្យសម្រើបខ្លាំងមែន
    • អយស្ទ័រសម្បូរជាតិស័ង្កសីដែលចាំបាច់​បំផុតសម្រាប់ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន ក្នុងការជួយជំរុញចំណង់ផ្លូវភេទឲ្យពុះកញ្ជ្រោល ទាំងប្រុសៗ ទាំងស្រីៗ
    • អយស្ទ័រសម្បូរទៅដោយប្រូតេអ៊ីន ដែលរាងកាយយើងត្រូវការជាចាំបាច់ដើម្បីរក្សាថាមពលឲ្យបានគ្រប់គ្រាន់អំឡុងពេលរួមភេទ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Dec 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម