backup og meta

ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Jul 23, 2020

    ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?

    ស្រីៗគ្នាយើង​មួយចំនួន​អាចងឿងឆ្ងល់ និងបារម្ភពាក់ព័ន្ធរឿងរួមភេទ និងវដ្តរដូវរបស់ខ្លួន តើ​អាចធ្វើឲ្យរដូវ​មក​មិន​ទៀង​ដែរឬអត់? ហេតុអ្វីបន្ទាប់ពីមករដូវ មិនសូវមានចំណង់ផ្លូវភេទ? ដែលសំណួរនេះ កើតមានជាញឹកញាប់ណាស់។ ពិតណាស់​ការរួមភេទ​​ពិត​ជា​មាន​ទំនាក់​ទំនង​ផ្ទាល់ជាមួយការមករដូវរបស់ស្រីៗ ខណៈ​អត្ថបទ​នេះ​នឹង​ពន្យល់​ខ្លះៗ​ឲ្យគ្នាយើងបានដឹង។

    ១- វដ្ដរដូវ និងចំណង់ផ្លូវភេទ

    អ្នកជំនាញវេជ្ជសាស្ត្រ​បានរកឃើញទំនាក់ទំនង​រវាងការប្រែប្រួលចំណង់ផ្លូវភេទ និង​ការប្រែប្រួល​កម្រិត​អ័រម៉ូន​អេស្ត្រូហ្សែន ប្រូហ្គេស្តេរ៉ូន ដែលសុទ្ធសឹងជាអ័រម៉ូនផលិតដោយក្រពេញអូវែ។ បញ្ហានេះ ក៏កើតឡើងខុសៗគ្នាអាស្រ័យទាំងតាមវដ្ដ​រដូវ​នៃ​ខែនីមួយៗ​ដែរ។ អំឡុងពេលកំពុងមករដូវ និង ២-៣ ថ្ងៃបន្ទាប់ កម្រិតនៃអ័រម៉ូនផ្លូវភេទទាំងពីររបស់ស្រីៗនឹងធ្លាក់ចុះទាប ជាលទ្ធផល​នាំឲ្យគ្នាយើងមិនសូវចង់រួមភេទនោះឡើយ។

    ដោយឡែក អំឡុងពេលនៃដំណើរបញ្ចេញមេជីវិតញី (អូវុល) កម្រិតអ័រម៉ូនអឺស្ត្រូហ្សែន​នឹងកើនឡើងខ្លាំងវិញ នាំឲ្យជាធម្មតា ស្រីៗមាន​ចំណង់ផ្លូវភេទនៅពេលនេះ។ នៅពេលណាមួយ ដំណើរបញ្ចេញមេជីវិតញីបញ្ចប់ទៅ វានឹងជំរុញឲ្យមានការផលិតអ័រម៉ូនប្រូហ្គេស្តេរ៉ូនច្រើន ដែលនាំឲ្យយើងកាន់តែត្រេកត្រអាលជាមួយសកម្មភាព​ផ្លូវ​ភេទ​។

    អត្ថបទពាក់ព័ន្ធ៖

    ២- ទំនាក់ទំនាក់រវាងការ​រួមភេទ និងរយៈពេលវដ្តរដូវ

    ពេលវេលាជាក់លាក់នៃវដ្តរដូវសម្រាប់ស្រីៗ វាអាស្រ័យទៅលើកត្តាផ្សេងៗ និងខុសៗគ្នារបស់ស្រីៗម្នាក់ៗ។ ប៉ុន្តែម៉េចបានជារួម​ភេទ​ញឹកញាប់​ប៉ះពាល់ដល់រយៈពេលជាក់លាក់នៃវដ្តរដូវ?

    ការសិក្សាផ្តោតសំខាន់លើចំនុចនេះរកឃើញថា សម្រាប់ស្រីៗមានវដ្តរដូវប្រក្រតី អាចមានរយៈពេលចន្លោះពី ២៦-៣៣ ថ្ងៃ (ជាមធ្យម ២៩,៥ថ្ងៃ)។ រយៈពេលនៃវដ្តរដូវ មានឥទ្ធិពលវិជ្ជមានច្រើនសម្រាប់ដំណើរនៃការបង្កកំណើត មានន័យថា ដំណើរលូតលាស់នៃស៊ុតមេជីវិតញីនឹងបញ្ចេញមកក្រៅកើតឡើងដូចធម្មតា។

    សម្រាប់ស្រីៗមានរយៈពេលវដ្ដរដូវមិនជាក់លាក់ ដំណើរនៃការមករដូវ ក៏អាចនឹងយូរ ឬឆាប់ជាងធម្មតា​ពីមួយខែទៅមួយខែ មានន័យថាការបញ្ចេញមេជីវិតញីមកក្រៅ ប្រហែលជាមិនអាចកើតឡើងបាន ឬមិនបាននឹងកើតមាន បើធៀបជាមួយស្ត្រីមានវដ្តរដូវធម្មតា។

    ៣- ការរួមភេទ និងវដ្តរដូវអាចគ្រប់គ្រងគ្នាទៅវិញទៅមកដែរទេ?

    ក្រោយក្លាយខ្លួនជាអ្នកសកម្មនឹងការរួមភេទ ស្រីៗមួយចំនួនកត់សម្គាល់ឃើញពីបម្រែបម្រួលមួយទៅលើវដ្តរដូវរបស់ខ្លួន។ ពិតណាស់ រួមភេទអាចបង្កឲ្យមានការប្រែប្រួលជាក់លាក់ក្នុងរាងកាយស្រីៗ គ្រប់សរីរាង្គ​នឹង​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន​​យ៉ាង​​ច្រើន។ បើទោះបីជាយើងមិនចាំបាច់ឈានដល់ការមានផ្ទៃពោះក្តី ប៉ុន្តែការរួមភេទ​នឹងធ្វើឲ្យរាងកាយសប្បាយច្រើន និងធ្វើឲ្យបាត់បង់អស់បញ្ហាស្ត្រេស។

    ទម្លាប់សកម្មនឹងការរួមភេទ​អាចធ្វើឲ្យមានការផ្លាស់ប្តូរលក្ខខណ្ឌនៃអ័រម៉ូនជាក់លាក់នៃវដ្តរដូវស្រីៗ ហើយ​ការ​មក​រដូវ​របស់​យើង អាចនឹងងាយស្រួលព្យាករណ៍ទុក ខណៈរោគសញ្ញាមុនមករដូវក៏មិនសូវជាលេចឡើងដូចពេលមុនដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Jul 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម