ស្រីៗគ្នាយើងមួយចំនួនអាចងឿងឆ្ងល់ និងបារម្ភពាក់ព័ន្ធរឿងរួមភេទ និងវដ្តរដូវរបស់ខ្លួន តើអាចធ្វើឲ្យរដូវមកមិនទៀងដែរឬអត់? ហេតុអ្វីបន្ទាប់ពីមករដូវ មិនសូវមានចំណង់ផ្លូវភេទ? ដែលសំណួរនេះ កើតមានជាញឹកញាប់ណាស់។ ពិតណាស់ការរួមភេទពិតជាមានទំនាក់ទំនងផ្ទាល់ជាមួយការមករដូវរបស់ស្រីៗ ខណៈអត្ថបទនេះនឹងពន្យល់ខ្លះៗឲ្យគ្នាយើងបានដឹង។
១- វដ្ដរដូវ និងចំណង់ផ្លូវភេទ
អ្នកជំនាញវេជ្ជសាស្ត្របានរកឃើញទំនាក់ទំនងរវាងការប្រែប្រួលចំណង់ផ្លូវភេទ និងការប្រែប្រួលកម្រិតអ័រម៉ូនអេស្ត្រូហ្សែន ប្រូហ្គេស្តេរ៉ូន ដែលសុទ្ធសឹងជាអ័រម៉ូនផលិតដោយក្រពេញអូវែ។ បញ្ហានេះ ក៏កើតឡើងខុសៗគ្នាអាស្រ័យទាំងតាមវដ្ដរដូវនៃខែនីមួយៗដែរ។ អំឡុងពេលកំពុងមករដូវ និង ២-៣ ថ្ងៃបន្ទាប់ កម្រិតនៃអ័រម៉ូនផ្លូវភេទទាំងពីររបស់ស្រីៗនឹងធ្លាក់ចុះទាប ជាលទ្ធផលនាំឲ្យគ្នាយើងមិនសូវចង់រួមភេទនោះឡើយ។