រាល់ថ្ងៃនេះបញ្ហាមិនអាចមានកូន កើតលើមនុស្សប្រុសច្រើនទៅៗ។ មានមនុស្សប្រុសជាច្រើន ចាប់ផ្ដើមព្រួយបារម្ភពីបញ្ហាសុខភាពបន្តពូជ ហើយមានមូលហេតុជាច្រើនអាចធ្វើឲ្យមនុស្សប្រុសមិនអាចមានកូនបានដែរ។ បុរសមួយចំនួន ខ្លាច និងគិតថាបើខ្លួនមានគ្រាប់ពងតែម្ខាង គឺមិនអាចមានកូនបានទេ។ ដូចនេះតើមនុស្សប្រុស ដែលមានពងស្វាសតែមួយគ្រាប់ ពិតជាមិនអាចមានកូនបានមែនឬយ៉ាងណា?
១- តើការបង្កកំណើតមានន័យដូចម្ដេច?
បើយោងតាមអ្នកជំនាញ មនុស្សប្រុសអាចបង្កកំណើតបានលុះត្រាតែ៖
មុខងារសំខាន់របស់ប្រដាប់ភេទមនុស្សប្រុសក្នុងការបន្តពូជគឺ ដើម្បីផលិត ទ្រទ្រង់ និងដឹកនាំស្ពែម។ ការសិក្សាជាច្រើន បានលើកឡើងថា ចំនួនស្ពែមដែលផលិតឡើង គឺខុសគ្នាអាស្រ័យទៅតាមទំហំរបស់គ្រាប់ពង ប៉ុន្តែជាធម្មតាគ្រាប់ពងម្ខាងអាចផលិតស្ពែមបានប្រហែល ៨៥លានក្នុងមួយថ្ងៃ។ ដូចនេះបើមានគ្រាប់ពងតែម្ខាង ដែលមានសុខភាពល្អគ្រប់គ្រាន់ បុរសម្នាក់នោះអាចបង្កកំណើតបានហើយ។
៣- បើចង់បានស្ពែមដែលមានសុខភាពល្អទាល់តែយើងមានសុខភាពល្អដែរ
រឿងដែលល្អទាក់ទងជាមួយសុខភាពរបស់ស្ពែមនោះគឺទាក់ទងជាមួយសុខភាពដងខ្លួនរបស់ប្រុសៗយើងទាំងមូល។ ដើម្បីទទួលបានស្ពែមមានសុខភាពល្អ យើងត្រូវតែញ៉ាំអាហារដែលល្អសម្រាប់សុខភាព ធ្វើលំហាត់ប្រាណ ស្រូបពន្លឺថ្ងៃរាល់ព្រឹកឲ្យបានច្រើន និងមិនត្រូវមានទម្លាប់រស់នៅមិនល្អ មានដូចជាការសេពគ្រឿងស្រវឹង ជក់បារី និងប្រើប្រាស់គ្រឿងញៀនជាដើម នោះទេ។ បញ្ហាទាំងអស់នេះធ្វើឲ្យប៉ះពាល់ដល់សុខភាពទូទៅរបស់យើង ក៏ដូចជាសុខភាពរបស់ស្ពែមដែរ។ ប្រសិនបើយើងធាត់លើសទម្ងន់ ក៏នឹងមានបញ្ហាទាក់ទងជាមួយអ័រម៉ូនក្នុងខ្លួន ដែលវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពស្ពែមដែរ។
បើតាមបច្ចេកទេសជឿនលឿនសព្វថ្ងៃ គឺអាចជួយបំបាត់ភាពភ័យខ្លាចរបស់ប្រុសៗយើងបាន បើយើងមានពងស្វាសតែម្ខាង។ ប្រសិនបើយើងរស់នៅមានសុខភាពល្អ នោះនឹងនៅតែអាចបង្កកំណើតបាន។ ប្រសិនបើយើងមានការព្រួយបារម្ភខ្លាំង យើងអាចជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញខាងបង្កកំណើតបាន។ បញ្ហាមិនអាចមានកូនបាន គឺអាចបណ្ដាលមកពីភាគីទាំងសងខាង មិនមែនមកពីតែខាងណាម្នាក់ៗនោះទេ។