សុខភាពបុរស

សុខភាព​បុរស​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាប្រុសៗ​ដែល​ស្រីៗ​​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺក្រពេញអរ័ម៉ូន​ ​លិង្គមិនឡើងរឹង ​​សុខភាពលិង្គ ​​ ​បញ្ហាបុរសផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពបុរស

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក សុខភាពបុរស

សុខភាពលិង្គ

មូលហេតុទាំង៤ អាចបណ្ដាលឲ្យស្បែកលិង្គស្ងួតដោយមិនដឹងខ្លួន

សុខភាពស្បែកលើរាងកាយ មិនថាស្បែកមុខ ស្បែកក្បាល ស្បែកដៃ ឬស្បែកលិង្គនោះទេ តែងមានសំណើមគ្រប់ពេលវេលាទើបធ្វើឲ្យស្បែកមានសភាពស្រស់ថ្លា និងជួយឲ្យកោសិកាលូតលាស់បានល្អ។ ប៉ុន្ដែប្រសិនបើស្បែកប្រែទៅជាស្ងួត​ ស្រអាប់ នោះមានន័យថា សុខភាពស្បែកកំពុងតែមានបញ្ហាហើយ តួយ៉ាងដូចជាស្បែកលិង្គជាដើម។ បុរសៗអាចប្រឈមនឹងបញ្ហាស្បែកលិង្គប្រែជាស្ងួត ប្រសិនបើមិនបានថែទាំឲ្យបានល្អ។ ដូច្នេះខាងក្រោមគឺជាមូលហេតុសំខាន់ៗដែលបណ្ដាលឲ្យស្បែកលិង្គប្រែជាស្ងួត​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១.ប្រើប្រាស់សាប៊ូដុំ ផលិតផលសាប៊ូដុំមួយចំនួនដែលមានជាតិកាត់ខ្លាំងអាចប៉ះពាល់ដល់ស្បែកលិង្គបង្កទៅជាស្ងួតបាន ពីព្រោះថាស្បែកលិង្គមានសភាពស្ដើងមិនខុសអ្វីនឹងស្បែកទារកនោះទេ​ ទើបងាយប៉ះពាល់ជាងស្បែកលើដងខ្លួន។ បុរសៗគួរប្រុងប្រយ័ត្ននឹងចំណុចនេះ មិនអាចប្រើប្រាស់ផលិតដោយមិនដឹងពីគុណភាពរបស់វាបានទេ ក្នុងករណីចាំបាច់ត្រូវដឹងពីការណែរនាំឲ្យបានច្បាស់មុនពេលប្រើ។ ២. អាលែកហ្ស៊ី ស្បែកលិង្គដែលមានបញ្ហាអាលែកហ្ស៊ី ក៏ប្រឈមនឹងការស្ងួតខុសធម្មតាផងដែរ ពិសេសការអាលែកហ្ស៊ីនឹងជាតិជ័រដូចជាការប្រើប្រាស់ស្រោមអនាម័យ ឬមេរោគដែលតោងជាប់សម្លៀកបំពាក់មិនទាន់សម្អាតបានល្អ។ រោគសញ្ញាអាលែកហ្ស៊ី ក្រៅពីស្បែកស្ងួត មានឡើងកន្ទួលក្រហម រមាស់តិចៗ ឬមានពងបែកក៏មាន។ ៣.ការរួមភេទ មិនថាការរួមភេទជាមួយដៃគូ ឬ ការសម្រេចកាមដោយខ្លួនឯង ប្រសិនបើមិនមានទឹករម្អិលគ្រប់គ្រាន់ ក៏អាចធ្វើឲ្យស្បែកស្ងួត ប្រឈមការរលាកបានដែរ។ ការរួមភេទដោយមានទឹករម្អិលគ្រប់គ្រាន់អាចជួយកាត់បន្ថយការដាច់រលាត់កោសិកាស្បែក និងមិនធ្វើឲ្យស្បែកប្រឈមការរលាក។ ដូច្នេះបុរសៗត្រូវដឹងប្រសិនបើដៃគូរបស់យើងមិនអាចបញ្ចេញទឹករម្អិលគ្រប់គ្រាន់នោះទេ គឺអាចប្រើទឹករម្អិលជំនួយពីខាងក្រៅបាន។ ៤.ការបង្ករោគ ការបង្ករោគសើរស្បែកក៏ងាយប្រឈមបញ្ហាស្បែកលិង្គឡើងស្ងួតបានដែរ ពិសេសការរួមភេទមិនបានការពារ និងមិនបានសម្អាតឲ្យបានស្អាតល្អក្រោយពេលរួមភេទ។ ការបង្ករោគសើរស្បែកដូចជាពពួកស្រែង ឬរោគផ្សិតជាដើម ដែលចំណុចនេះត្រូវប្រុងប្រយ័ត្នខ្លាំងលើបុរសៗដែលមានដៃគូច្រើន បើដឹងថាមានដៃគូប្លែកៗ ត្រូវការពារ និងសម្អាតឲ្យបានល្អ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]


លិង្គមិនឡើងរឹង

ពិបាកចិត្តរឿងលិង្គមិនសូវឡើងរឹងមែនអត់? អនុវត្ដវិធីទាំងនេះ

លិង្គមិនសូវឡើងរឹង ហេតុអ្វីបុរសៗត្រូវយកចិត្ដទុកដាក់នឹងបញ្ហាមួយនេះ? មិនខុសនោះទេ បញ្ហាលិង្គមិនសូវឡើងរឹងជាឧបសគ្គធំបំផុតអាចបំផ្លាញក្ដីសុខលើគ្រែបុរសៗ ពិសេសអ្នកដែលមានវ័យចាប់​ពី៤០ឆ្នាំឡើងទៅ។ បុរសៗដែលជួបបញ្ហានេះរមែងស្វែងដំណោះស្រាយ ដោយការប្រើប្រាស់ថ្នាំជំនួយ ប្រើប្រាស់ជែលលាបលើលិង្គ ឬវីធីផ្សេងៗទៀតដែលគិតថានឹងជួយឲ្យលិង្គរឹងមាំឡើងវិញដើម្បីបំពេញក្ដីសុខជាមួយដៃគូ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ​មុនសម្រេចចិត្ដជ្រើស​រើស​វិធី​ណា​មួយ​មក​ប្រើ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ឬ​អាច​សាក​ល្បង​កែ​ប្រែ​បែប​បទ​រស់នៅ​មួយ​ចំនួន​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ពិភាក្សាជាមួយដៃគូ ជំហានដំបូងប្រសិនបើយើងដឹងខ្លួនឯងថា លិង្គមិនឡើងរឹងទេ យើងអាចប្រាប់ទៅដៃគូរបស់យើងផ្ទាល់ពីភាពខ្សោយមួយនេះ ដូច្នេះដៃគូក៏អាចដឹង និងទទួលយកបញ្ហានេះបាន។ ពេលខ្លះដៃគូក៏អាចមានវិធីជួយដោះស្រាយជួយឲ្យលិង្គរបស់យើងអាចឡើងមកក៏អាចថាបាន។ ២.ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន បន្លែផ្លែឈើមានសារធាតុចិញ្ចឹមច្រើនជួយដល់សុខភាពផ្លូវភេទឲ្យរឹងមាំ។ ដូច្នេះបុរសៗដែលចង់បានសុខភាពផ្លូវភេទរឹងមាំល្អ គួរញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ពិសេសពពួកបន្លែបៃតង និងផ្លែឈើដែលមានពណ៌លឿង។ សារធាតុសំខាន់ៗដែលមានក្នុងបន្លែផ្លែឈើទាំងនោះមានដូចជា វីតាមីន A ,C, E ម៉ាញ៉េស្យូម ជាតិស័ង្កសី និងពពួកអាស៊ីតអាមីណូផងដែរ។ ៣.កាត់បន្ថយអាហារកែច្នៃ បុរសៗប្រសិនបើកន្លងមកមានទម្លាប់ទៅញ៉ាំអាហារខាងក្រៅច្រើន ដូចជាពពួកអាហារវេចខ្ចប់ អាហារកែច្នៃដែលប្រើប្រាស់ខ្លាញ់មិនល្អមកចម្អិន គួរកាត់បន្ថយខ្លះទៅ ព្រោះវាអាចប៉ះពាល់សុខភាពផ្លូវភេទ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារកែច្នៃច្រើន អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរាងកាយ ដូចជាបេះដូង ប្រព័ន្ធរំលាយអាហារ ក្នុងបូករួមទាំងសុខភាពផ្លូវផងដែរ។ ៤.កាត់បន្ថយគ្រឿងស្រវឹង ការញ៉ាំគ្រឿងស្រវឹងច្រើនមិនល្អចំពោះសុខភាពនោះទេ។ ប្រុសៗគួរញ៉ាំគ្រឿងស្រវឹង ក្នុងបរិមាណមិនលើសពី ៧០០មិល្លីលីត្រ ក្នុងមួយថ្ងៃ ប្រសិនបើការញ៉ាំគ្រឿងស្រវឹងច្រើនអាចបណ្ដាលឲ្យចុះខ្សោយសមត្ថភាពផ្លូវភេទបាន ដូច្នេះគួរតែកាត់បន្ថយ ប្រសិនបើចង់ឲ្យសុខភាពរឹងមាំឡើងវិញ។ ៥.គ្រប់គ្រងស្ដ្រេស ស្ដ្រេសក៏ជាបញ្ហាចម្បង អាចប៉ះពាល់ដល់សុខភាពផ្លូវភេទបាន។ ការកើតស្ដ្រេសជាប្រចាំ អាចប៉ះពាល់ដល់អ័រម៉ូន តេស្ដូស្ដេរ៉ូន […]


បញ្ហាបុរសផ្សេងទៀត

មូលហេតុ៣យ៉ាង បណ្ដាលឲ្យរមាស់ក្រោយពេលរួមភេទ

បុរសៗក្រោយពីសប្បាយរីករាយជាមួយដៃគូ ស្រាប់តែមានអាការៈរមាស់លើប្រដាប់ភេទខុសធម្មតា គួរតែប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះអាចឆ្លងមេរោគ ឬមានបញ្ហាអាលែកហ្ស៊ីស្បែក។ ខាងក្រោមគឺមូលហេតុ ៣យ៉ាងដែលបណ្ដាលឲ្យរមាស់ នៅត្រង់បរិវេណប្រដាប់ភេទក្រោយ​រួម​ភេទ​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.អាលែកហ្ស៊ីជាតិជ័រ ការរមាស់ត្រង់បរិវេណប្រដាប់ភេទមួយចំនួនអាចបណ្ដាលមកពីការអាលែកហ្ស៊ីជាមួយនឹងជាតិជ័រ តួយ៉ាងដូចជាការរួមភេទដោយប្រើប្រាស់ស្រោមអនាម័យ ក៏អាចបណ្ដាលឲ្យមានការរមាស់ក្រោយពេលរួមភេទ។ អាលែកហ្ស៊ីបែបនេះអាចបាត់ទៅវិញដោយខ្លួនឯង បន្ទាប់ពីយើងលាងសម្អាតឲ្យបានត្រឹមត្រូវ។ ២.ឆ្លងមេរោគផ្សិត ការរួមភេទដោយមិនបានការពារ អាចប្រឈមឆ្លងមេរោគផ្សិតបំផុត ពិសេសអ្នកចូលចិត្ដផ្លាស់ប្ដូរដៃគួរច្រើនតែម្ដង។ ការរមាស់លើប្រដាប់ភេទ គឺជារោគសញ្ញាដំបូងនៃការឆ្លងមេរោគផ្សិត បន្ទាប់មកនឹងចេញរោគសញ្ញាផ្សេងៗទៀត ដូចជា ក្ដៅក្រហល់ក្រហាយពិបាកនោម និង កើនឡើងកាកសំណល់សៗ នៅចុងលិង្គ (Smegma)។ ៣.ឆ្លងជំងឺកាមរោគ ពពួកជំងឺកាមរោគមួយចំនួន ក្រោយពេលឆ្លងនឹងបង្ហាញរោគសញ្ញារមាស់នេះឯង ដូចជា ជំងឺប្រមេះទឹកបាយ និង​ប្រមេះទឹកថ្លាជាដើម។ ក្រៅពីរោគសញ្ញារមាស់ នៅមានរោគសញ្ញាបន្ថែមទៀតដូចជា៖ ការហូរទឹករម្អិលចេញពីលិង្គ លិង្គឡើងពណ៌ក្រហម កន្ទួល ឈឺលិង្គ ពងស្វាស ឈឺក្រហល់ក្រហាយនៅពេលនោម ឈឺចាប់អំឡុងពេលរួមភេទ ដំបៅប្រដាប់ភេទ ឬ ឡើងពងបែក តើពេលណាត្រូវទៅជួបគ្រួពេទ្យ? ប្រសិនបើអាការៈរមាស់ នៅតែកើតមានអាចចន្លោះពី ២ ទៅ ៣ថ្ងៃ បន្ទាប់ពីអនុវត្ដវិធីសម្អាតផ្សេងៗហើយនោះ ត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាល។ ជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យ។ [embed-health-tool-bmr]


បញ្ហាបុរសផ្សេងទៀត

ទឹកកាមប្រែជាពណ៌លឿង មានរឿងអ្វីកើតឡើង?

ធម្មតាទឹកកាមមានពណ៌ស ខាប់ មិនអាចមានពណ៌ក្រហម ឬពណ៌លឿងអ្វីនោះទេ។ ប៉ុន្ដែប្រសិនជាវាផ្លាស់ប្ដូរពណ៌មែននោះ គឺប្រាកដជាមានអ្វីប្រែប្រួលខុសប្រក្រតីហើយ។ បើយោងតាមការចុះផ្សាយរបស់មន្ទីរព្យាបាល cleveland របស់សហរដ្ឋអាមេរិក បានបង្ហាញថាការប្រែប្រួលពណ៌ទឹកកាមអាចបណ្ដាលមកពីកត្ដាច្រើនយ៉ាង។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.កត្ដាអាយុ កត្ដាអាយុ នៅពេលបុរសៗឈានចូលវ័យចាប់ពី ៦០ឆ្នាំឡើងសុខភាពត្រូវថយចុះ មិនថាសុខភាពរាងកាយ ឬ ផ្លូវភេទនោះទេ។ កត្ដានេះសរីរាង្គដែលមានតួនាទីផលិតទឹកកាមក៏មិនអាចផលិតបានល្អដូចពីមុននោះដែរ ដូច្នេះទឹកកាមក៏អាចមានពណ៌លឿង។ ២.កត្ដារបបអាហារ របបអាហាមួយចំនួនអាចធ្វើឲ្យទឹកកាមប្រែទៅជាពណ៌លឿងក្នុងមួយរយៈពេលខ្លី បន្ទាប់មកក៏នឹងប្រែទៅពណ៌ដើមវិញ នៅពេលយើងលែងញ៉ាំអាហារទាំងនោះ។ អាហារដែលអាចធ្វើឲ្យទឹកកាមប្រែពណ៌ទៅជាលឿងបានមានដូចជា ខ្ទឹមបារាំង ខ្ទឹមស រមៀត និងខ្នុរ។ ៣.ការជក់បារី ការជក់បារីក៏ជាបញ្ហាមួយ ដែលបណ្ដាលទឹកកាមប្រឈមប្រែទៅជាពណ៏លឿងបានដែរ។ សារធាតុនីកូទីន មិនត្រឹមតែធ្វើឲ្យទឹកកាមបុរសមានពណ៌លឿងនោះទេ សូម្បីក្រចកដៃ ក្រចកជើង ធ្មេញ ស្បែក ភ្នែក ក៏ប្រែជាពណ៌លឿងផងដែរ។ ៤.មិនសូវរួមភេទ បុរសៗដែលកម្របានរួមភេទ ឬមិនបានបញ្ចេញទឹកកាម ក៏អាចធ្វើឲ្យទឹកកាមប្រែជាពណ៌លឿងបានដែរ។ ព្រោះទឹកកាមដែលមិនបានប្រើប្រាស់ បញ្ចេញមកក្រៅ ទុកយូអាចធ្វើឲ្យទឹកកាមចាស់ និងប្រឈមប្រែពណ៌ទៅជាលឿង។ ៥.ការឆ្លងមេរោគ ឬជំងឺកាមរោគ ពពួកបាក់តេរី ដែលបានឆ្លងចូលក្នុងក្រពេញ ប្រូស្ដាត បង្កការរលាក ក៏អាចបណ្ដាលឲ្យទឹកកាម ប្រែពណ៌ទៅជាលឿង។ ទន្ទឹមគ្នានោះដែរបញ្ហាមួយចំនួនទៀតដូចជា ការឆ្លងជំងឺកាមរោគ មានជំងឺប្រមេះទឹកថ្លា ប្រមេះទឹកបាយ […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗរួមភេទត្រឹម ២ ដងក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យជំងឺបេះដូង

ការរួមភេទជួយឲ្យមានអារម្មណ៍រំភើបរីករាយ ស្រស់ស្រាយ មិនត្រឹមតែប៉ុណ្ណោះក៍ជួយបង្កើនមិត្ដភាពគូស្នេហ៍ឲ្យកាន់តែស្និទ្ធស្នាល ហើយផ្ដល់អត្ថប្រយោជន៍ដល់សុខភាពច្រើនផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការសិក្សាបានបង្ហាញថា ប្រសិនបើប្រុសៗបានរួមភេទពីរដងក្នុងមួយសប្ដាហ៍នោះ អាចកាត់បន្ថយហានិភ័យកើតជំងឺគាំងបេះដូងបាន២៥%។ ព្រោះការរួមភេទប្រៀបដូចជាការហាត់ប្រាណ ដែលអាចសម្រួលដល់សរសៃឈាម និង សុខភាពបេះដូង ។ លោកវេជ្ជបណ្ឌិត Micheal Leitzmann អ្នកដឹកនាំការសិក្សាបានបន្ថែមថា បុរសៗដែលបានរួមភេទញឹកញាប់ចន្លោះពី ៤ទៅ ៦ដងក្នុងមួយសប្កាហ៍អាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពេញប្រូស្ដាតរហូតដល់២ដង បើធៀបទៅអ្នកដែលបានរួមភេទតិចជាង ៣ដងក្នុងមួយខែ។ ការសិក្សាក៏បានកំណត់ពីចំនួននៃការរួមភេទដែលត្រឹមត្រូវវល្មមសម្រាប់សុខភាពទៅតាមវ័យ ដូចជា ចន្លោះពី២០ ដល់ ២៩ឆ្នាំគួររួមភេទបាន ៣ដងក្នុងមួយសប្ដាហ៍ ចន្លោះពី៣០ ដល់ ៥០ឆ្នាំគួររួមភេទបាន ២ដងក្នុងមួយសប្ដាហ៍។ ការរួមភេទបានផ្ដល់អត្ថប្រយោជនជាច្រើនដល់សុខភាព ដូចជា៖ កាត់បន្ថយស្ដ្រេស ជួយឲ្យគេងលក់ស្រួល ពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយការលើសសម្ពាធឈាម ជំនួយដល់សុខភាពខួរក្បាល អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន តើការនឿយ​ហត់​ដោយ​សារ​ការ​រួមភេទ​ច្រើន​ហួស​ហេតុ​ពេកអាចប៉ះពាល់ដល់សុខភាពដែរទេ? ការរួម​ភេទពិតជាផ្ដល់អត្ថប្រយោជន៍​ដល់សុខភាព […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗញ៉ាំអាហារទាំងនេះច្រើន អាចប៉ះពាល់អ័រម៉ូនភេទ

តេស្ដូសេ្ដរ៉ូនគឺជាអ័រម៉ូនមួយប្រភេទជួយឲ្យបុរសៗមានភាពរឹងមាំ ទាំងសុខភាពរាងកាយ និង សុខភាពផ្លូវភេទ មិនត្រឹមតែប៉ុណ្ណោះក៏មានមុខងារជួយដល់ដំណើរផលិតមេជីវិឈ្មោលកាន់តែល្អប្រសើរផងដែរ។ ជាទូទៅ បុរសៗអាចថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ពេលឈានចូលដល់វ័យ៤៥ឆ្នាំឡើងទៅ ប៉ុន្ដែករណីខ្លះក៏អាចថយចុះលឿនជាងនេះបានដែរ គឺ​អាច​នៅ​ខ្ទង់វ័យ៣០ឆ្នាំ នោះក៏ដោយសារទម្លាប់រស់នៅ និងការគ្រប់គ្រងរបបអាហារមិនបានល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! របបអាហារខាងក្រោមនេះធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូនភេទ​របស់​បុរស៖ ១.សណ្ដែកសៀង សណ្ដែកសៀង ឬផលិតផលផលិតចេញពីសណ្ដែកសៀង គឺជាអាហារដែលប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ដែលបុរសៗមិនគួរញ៉ាំជាប្រចាំឡើយ ព្រោះសណ្ដែកសៀងមានផ្ទុកសារសារធាតុ ម្យ៉ាងឈ្មោះថា Isoflavones។ Isoflavones សារធាតុម្យ៉ាងនៅពេលចូលក្នុងរាងកាយវានឹងបំប្លែងខ្លួនទៅជា Phytoestrogens ជាសារធាតុដែលអាចរំខានដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន។ សណ្ដែកសៀង ១ពែងមានផ្ទុក Isoflavones ចំនួន ៦ក្រាម។ ២.គ្រឿងស្រវឹង គ្រឿងស្រវឹងអាចប៉ះពាល់ដល់សុខភាពយើងច្រើន ក្នុងនោះក៏ប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនភេទបុរសផងដែរ។ តាមការសិក្សាបានបង្ហាញថា បុរសៗដែលចូលចិត្ដផឹកគ្រឿងស្រវឹងលើសពី៣ដងក្នុងមួយសប្ដាហ៍ ប្រឈមការថយចុះអ័រម៉ូន តេស្ដូស្ដេរ៉ូន ៣៥% បើធៀបជាមួយអ្នកមិនបានផឹកគ្រឿងស្រវឹង។ ៣.អាហារកែរច្នៃ អាហារកែរច្នៃដែលសម្បូរទៅដោយពពួកកាបូអ៊ីដ្រាត និងពពួកខ្លាញ់អាក្រក់ បង្កផលប៉ះពាល់ទៅលើការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន។ លោក សាស្ដ្រាចារ្យ Kelton Tremellen ផ្នែកវេជ្ជសាស្រ្ដ នៃសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ដ្រាលីមានប្រសាសន៍ថា ការញ៉ាំអាហារដែលសម្បូរខ្លាញ់ និង កាបូអ៊ីដ្រាត គឺងាយប្រឈមធាត់លើសទម្ងន់ ហើយអត្រានៃអ្នកលើសទម្ងន់អាចប្រឈមនឹង​ការ​ថយចុះការផលិតអ័រមូនតេស្ដូស្ដេរ៉ូនដល់ទៅ ២៥%។ ជាមួយគ្នានោះដែរពពួកភេសជ្ជៈផ្អែមៗ អាហារផ្អែមៗ ក៏ជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូនដែរ។ អត្ថបទគួរអាន៖ […]


បញ្ហាបុរសផ្សេងទៀត

សញ្ញាសំខាន់ៗកំពុងបង្ហាញថាអ័រម៉ូនតេស្ដូស្ដេរ៉ូនថយចុះវ័យក្រោម ៣០ឆ្នាំ

តេស្ដូស្ដេរ៉ូនគឺជាអ័រម៉ូនភេទ​ប្រុស​ ដែលមានមុខងារសំខាន់ៗជាច្រើនក្នុងរាងកាយ។ ក្នុងនោះជួយជំរុញដល់ការលូតលាស់របស់ឆ្អឹងឲ្យរឹងមាំ ស្បែក ពណ៌សម្បុរ សក់ សំឡេង សាច់ដុំ និង បំពេញមុខងារផ្លូវភេទឲ្យរឹងមាំផងដែរ។  អ័រម៉ូននេះ​មាននៅក្នុងរាងកាយ ទាំងបុរស និង ស្ដ្រី ប៉ុន្ដែនៅក្នុងរាងកាយបុរសមានច្រើនជាងស្ដ្រី ទើបគេហៅថាអ័រម៉ូនភេទប្រុស។ ដូច្នេះបុរសៗប្រសិនបើជួបបញ្ហាថយចុះ​អ័រម៉ូននេះហើយ បញ្ហាប្រឈមខ្លាំងជាងគេ គឺសុខភាពផ្លូវភេទតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តាមការសិក្សាកន្លងមកបានបង្ហាញថា អ័រម៉ូននេះនឹងចាប់ផ្ដើមថយចុះបរិមាណក្នុងវ័យចាប់ពី៤៥ឆ្នាំឡើងទៅ ប៉ុន្ដែករណីមួយចំនួនមានការប្រែប្រួលដែលបុរសៗខ្លះមិនទាន់ដល់អាយុ៣០ឆ្នាំផងក៏ចាប់ផ្ដើមថយចុះជាបណ្ដើរៗទៅហើយ នោះក៏ព្រោះតែកត្ដាជីវភាពរស់នៅ ការហូបចុក និង រាងកាយមិនសូវមានសកម្មភាព។ តើការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូនវ័យក្រោម៣០ឆ្នាំបង្ហាញសញ្ញាដូចម្ដេច? ការថយចុះកម្រិតបរិមាណអ័រម៉ូន តេស្ដូស្ដេរ៉ូនភេទប្រុសនឹងបង្ហាញសញ្ញាសំខាន់ដូចជា៖ ខ្សោយសមត្ថភាពផ្លូវភេទ លិង្គមិនសូវឡើងរឹង រួមភេទឆាប់ចេញទឹក ថយចុះចំណង់ផ្លូវភេទ អសមត្ថភាពបង្កកំណើត ជ្រុះសក់ច្រើន ថយចុះម៉ាសសាច់ដុំ រាងកាយកើនឡើងជាតិខ្លាញ់ គេងមិនសូវស្កប់ស្កល់ ស្មុគស្មាញច្រើន ចុះខ្សោយការគិត ឡើងគីឡូ ដោះរីកធំជាងមុន ទាំងនេះជារោគសញ្ញាគួរកត់សម្គាល់ថា បរិមាណតេស្ដូស្ដេរ៉ូនក្នុងរាងកាយត្រូវថយចុះ។ កត្ដាសំខាន់ៗដែលបណ្ដាលឲ្យថយចុះបរិមាណ តេស្ដូស្ដេរ៉ូន ការឡើងកម្រិតកូលេស្ដេរ៉ូលក្នុងឈាមខ្ពស់ ការគ្រប់គ្រងរបបអាហារមិនបានល្អ មានជំងឺលើសសម្ពាធឈាម ឡើងគីឡូលឿន ឬ ធាត់ ផឹកស្រា ជក់បារីច្រើន […]


បញ្ហាបុរសផ្សេងទៀត

ម៉េចបានប្រុសៗចេះតែរមាស់ ក្រោយកោររោមប្រដាប់ភេទរួច

បុរសៗដែលជួបអាការៈរមាស់ ក្រោយពេលកោរសម្អាតរោមប្រដាប់ភេទ គឺជាសញ្ញាមួយបង្ហាញថា កំពុងតែមាន​បញ្ហាសុខភាពស្បែក។ ដូច្នេះត្រូវពិនិត្យមើលជាក់ស្ដែង ទាំងឧបករណ៍ប្រើប្រាស់ ផលិតផលលាបនៅលើស្បែក និង សុខភាពស្បែកផ្ទាល់តែម្ដង។ មូលហេតុ​បង្ក​ឲ្យ​មាន​អាការៈ​រមាស់​នេះ​អាច​មាន​ច្រើន​យ៉ាង​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការលាកដោយឧបករណ៍កោរ កោររោមដោយឧបករណ៍អេឡិចត្រូនិច Razor ក៏អាចបណ្ដាលឲ្យរលាកស្បែកនៅត្រង់គល់រោម ប្រសិនមិនបានប្រយ័ត្ន ពិសេសអ្នកប្រើប្រាស់មិនបានដឹងពីការណែរនាំមុនពេលប្រើ។ ភាគរយច្រើនកើតឡើង ដោយសារការ​កោរ​លឿនពេក ខណៈស្ថានភាពស្បែកនៅបរិវេណប្រដាប់​ភេទមានសភាពស្ដើង។ បញ្ហារមាស់​នេះ​អាច​បណ្ដាល​ឲ្យ​ឡើង​កន្ទួលក្រហម ការរលាក ដែលបង្កជារមាស់។ ក្នុងស្ថានភាពបែបនេះ អ្នកជំងឺគួរតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីទទួល​ការព្យាបាល។ ២.មានជំងឺសើស្បែក អ្នកមានជំងឺសើរស្បែកមិនទាន់ព្យាបាលត្រឹមត្រូវ ងាយនឹងប្រត្ដិកម្មខ្លាំងបំផុតនៅពេលប៉ះជាមួយនឹងផលិតផលប្រើប្រាស់ និងឧបករណ៍កោររោម ដែលអាចធ្វើឲ្យអ្នកជំងឹរមាស់ភ្លាមៗក្រោយពេលកោររួច។ ជំងឺសើរស្បែកដែលកើតមានកន្លងមកមានដូចជា ការរលាក មេរោគផ្សិត Psoriasis, រមាស់​ក្រលៀន ឬភ្លៅ និង​ជំងឺ​ត្រអក ជាដើម។ ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្ន ចំពោះសុខភាពស្បែកបើមានជំងឺទាំងនេះ គួរតែជ្រើសរើសវីធីកាត់ ឬច្រឹប គឺជាការល្អជាង។ ៣.មហារីកស្បែក មហារីកស្បែកជាជំងឺកម្រកើតមាននៅតំបន់ប្រដាប់ភេទ ប៉ុន្ដែក៏គួរតែប្រុងប្រយ័ត្នផងដែរ។ ចំពោះអ្នកជំងឺក៏ប្រឈមនឹងការរមាស់ដូចគ្នា ប្រសិនជ្រើសរើសយកការកោរ។ ជម្រើសល្អបំផុត អ្នកជំងឺគួរតែជ្រើសរើសវិធីកាត់ ឬច្រឹប បើមិនចង់រមាស់លើស្បែក។ ៤.ការករកិត អាការៈរមាស់មួយប្រភេទទៀតកើតឡើងក្រោយពេលកោររួច ចន្លោះពី២ ទៅ ៣ម៉ោង នោះបណ្ដាលមកពីការកកិត​​ជាមួយនឹងសម្លៀកបំពាក់។ ការកកិតសំលៀកបំពាក់ជាមួយនឹងស្បែកផ្ទាល់អាចបណ្ដាលឲ្យយើងរមាស់បាន ហើយភាគរយកើតឡើងច្រើនលើអ្នកទើបតែចាប់ផ្ដើមកោរលើកដំបូង។ […]


បញ្ហាបុរសផ្សេងទៀត

ជម្រុះរោមប្រដាប់ភេទ? ការកោរ ឬកាត់ មួយណាជាជម្រើសល្អ សម្រាប់បុរស?

ការជម្រុះរោមប្រដាប់ភេទមិនថាការកោរ ឬ ការកាត់នោះទេ វិធីទាំងពីរគឺបុរសៗភាគច្រើននិយមធ្វើជាងគេ បើធៀបទៅនឹងវិធីផ្សេងៗទៀត។ ប៉ុន្ដែបើគិតឲ្យមែនទែនទៅ វិធីទាំងពីរនេះក៏មានភាពងាយស្រួល និង អត្ថប្រយោជន៍ខុសគ្នាបន្ដិចដែរ ដូច្នេះបុរសៗគ្នាយើងអាចស្វែងយល់ និង ជ្រើសរើសបានថាតើវិធីមួយណាស័ក្ដិសមប្រើជាង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការកោររោម ការកោររោមសម្រាប់បុរសៗដែលចូលចិត្ដភាពស្អាតរលីងគឺអាចសាកល្បងបាន ហើយវិធីនេះមិនខុសពីទម្លាប់ដែលបុរសៗចូលចិត្ដកោរពុកមាត់នោះទេ អាចធ្វើបានដោយខ្លួនឯង ប៉ុន្ដែទាមទារការប្រុងប្រយ័ត្នបន្ដិច ព្រោះការ​កោរ​រោមគឺត្រូវប្រើប្រាស់របស់មុតខ្លាំង ហើយថ្មី ទើបធានាបានសុវត្ថិក្នុងពេលកោរ។ របៀបកោររោមដោយសុវត្ថិភាព ការកោរោមដោយសុវត្ថិភាព ទាមទារឲ្យយើងអនុវត្ដន៍តាមលំដាប់លំដោយដូចខាងក្រោម៖ ត្រូវផ្សើមទឹកលើរោមជាមុន ត្រូវប្រើក្រេមបន្ទន់ ត្រូវប្រើដងសម្រាប់កោរ ត្រូវកោរពីលើចុះក្រោម ត្រូវកោរយឺតៗថ្នមៗ ស្រាលៗ ត្រូវលាងទឹកឲ្យបានស្អាតក្រោយពេលកោរ ប្រើផលិតផលជំនួយដើម្បីរក្សាសំណើមស្បែក ទុកដាក់ឧបករណ៍ឲ្យបានល្អ ដោយសារបច្ចុប្បន្នបច្ចេកវិទ្យាទំនើបគេអាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច កោរបានស្អាត ហើយសុវត្ថិភាព មិនព្រួយបារម្ភការមុតដូចការការដោយឡាមនោះទេ។ ប៉ុន្ដែត្រូវចំណាយថវិការច្រើនបន្ដិចដើម្បីទិញឧបករណ៍នោះ។ ២.ការកាត់ ឬច្រឹបឲ្យខ្លី វីធីនេះក៏ល្អដែរសម្រាប់បុរសៗដែលពុំចង់បានភាពរលីងពេក អាចទុកខ្លះៗក៏ម្យ៉ាង ព្រោះអាចជួយកាត់បន្ថយការកកិតបានខ្លះពេលស្លៀកពាក់។ មិនត្រឹមតែប៉ុណ្ណោះវិធីនេះកាន់តែងាយស្រួលជាង​ការកោរហើយចំណាយក៏តិចជាងដែរ ព្រោះថាចំណាយថវិកាទិញកន្ដ្រៃតែម្ដងអាចប្រើបានច្រើនដង គ្រាន់តែសម្អាតទុកដាក់ឲ្យបានល្អគឺជាការស្រេច។ [embed-health-tool-heart-rate] វិធី​កាត់ដោយងាយស្រួល ផ្សើមទឹកលើរោមបន្ដិច ហើយច្បូតរោមពីគល់មកដល់ចុង ជ្រើសរើសប្រវែង បន្ទាប់មកប្រើកន្ដ្រៃកាត់ចេញតែម្ដង។ វិធីនេះងាយស្រួល ចំណាយថវិកាក៏តិច សុវត្ថិភាព និង ឆាប់រហ័ស យើងអាចធ្វើបានមួយសប្ដាហ៍ម្ដង ឬ […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗទុករោមប្រដាប់ភេទ អាចបង្កឲ្យមានក្លិន និងគ្មានអនាម័យមែនទេ?

រោមនៅត្រង់បរិវេណប្រដាប់ភេទ ក៏មិនសូវខុសគ្នានឹងរោមនៅត្រង់បរិវេណផ្សេងនៃរាងកាយយើងនោះទេ។ វាអាចបង្កទៅជាក្លិនអាក្រក់ សំខាន់បំផុតគឺនៅពេលដែលយើងមិនបានអនាម័យឲ្យបានល្អ។ កត្ដានេះក៏ជាមូលហេតុមួយ ធ្វើមនុស្សភាគច្រើនសម្រេចចិត្តកោរ ឬជម្រុះចោល។ ប៉ុន្ដែយ៉ាងណាក៏ដោយ ប្រសិនជាយើងថែរក្សាអនាម័យបានល្អ នោះមិនមានបញ្ហាអ្វីចោទឡើងនោះទេ។ តើមានកត្ដាអ្វីខ្លះដែលបណ្ដាលឲ្យមានក្លិន និងគួរសម្អាតដោយរបៀបណា? ១.ខ្វះអនាម័យ ការខ្វះអនាម័យ ដូចជាការមិនបានសម្អាតសំលៀកបំពាក់បានល្អ ពិសេសខោក្នុងតែម្ដង ដូច​នេះហើយ​ទើប​យើង​ត្រូវផ្លាស់ប្ដូរ និង សម្អាតឲ្យបានទៀងទាត់ និង​ជៀសវាងការស្លៀកពាក់ខោសើម ឬមិនសូវស្ងួតល្អ ដែលកត្ដានេះក៏អាចបណ្ដាលឲ្យមានក្លិនមិន​​ល្អផងដែរ។ ២.ការបែកញើស សម្រាប់អ្នកដែលចូលចិត្ដលេង​កីឡា ហាត់ប្រាណ និងធ្វើសកម្មភាពផ្សេង ដែល​បង្កឲ្យចេញញើសក៏បណ្ដាលឲ្យមានក្លិនបានដែរ ប្រសិនជាមិនបានសម្អាតឲ្យបានល្អ។ ព្រោះញើស បង្ក​ជា​សំណើម និងជាតិខ្លាញ់លើស្បែកនឹងតោងជាប់ជាមួយរោម អាចបង្កជាក្លិនមិនល្អ។ ដូច្នេះក្រោយពេលបែកញើស ត្រូវងូតទឹក លាង និង ជូតសម្អាតបរិវេណប្រដាប់ភេទឲ្យបានល្អ នោះនឹងមិនបង្កឲ្យមានក្លិននោះទេ។ ៣.ការរួមភេទ ការរួមភេទក៏អាចបណ្ដាលឲ្យមានក្លិនមិនល្អជាប់នឹងរោមបានដែរ ពិសេសក្រោយការរួមភេទដែលមិនបានសម្អាតឲ្យត្រឹមត្រូវ ពិសេសទឹករម្អិលដែលមានជាប់នៅលើលិង្គ និងរោមដែលមិនបានសម្អាត ក៏​ធ្វើ​ឲ្យ​ក្រៀមជាប់នឹង​រោម ទើបបណ្ដាលឲ្យមានក្លិន។ ដូច្នេះក្រោយការរួមភេទ ដៃគូត្រូវតែសម្អាតប្រដាប់ផេទឲ្យបានលឿន តាមដែលអាចធ្វើបាន ទោះរួម​ភេទដោយប្រើប្រាស់ស្រោមការពារ ក៏ដោយក្ដី។ ៤.ជំងឺសើរស្បែក បុរសៗដែលមានបញ្ហារោគសើរស្បែក ពពួកមេរោគផ្សិត ក៏​អាច​បង្ក​ឲ្យ​មាន​ក្លិន ប្រសិនអ្នកជំងឺមិនបានសម្អាត និង​រក្សាអនាម័យជាប្រចាំនោះទេ។ ដូច្នេះត្រូវប្រុងប្រយ័ត្នចំពោះចំណុចនេះ ត្រូវប្រញាប់ទៅទទួលការព្យាបាល និងអនាម័យឲ្យបានជាប្រចាំដើម្បីសុខភាព។ ជារួមការគ្រប់គ្រងក្លិននៅបរិវេណប្រដាប់ភេទ ពិសេសក្លិននៅជាប់នឹងរោមចំពោះបុរសគ្មានអ្វីពិបាកនោះទេ ហើយក៏មិនចាំបាច់ទាល់តែត្រូវជម្រុះរោម ឬ កោររោមចេញនោះដែរ។ វិធីងាយស្រួលបំផុតគ្រាន់តែបង្កើតទម្លាប់​សម្អាតជាប្រចាំរាល់ពេលងូតទឹកក៏អាចល្អផងដែរ។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស