backup og meta

ប្រុសៗទុករោមប្រដាប់ភេទ អាចបង្កឲ្យមានក្លិន និងគ្មានអនាម័យមែនទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 27, 2022

    ប្រុសៗទុករោមប្រដាប់ភេទ អាចបង្កឲ្យមានក្លិន និងគ្មានអនាម័យមែនទេ?

    រោមនៅត្រង់បរិវេណប្រដាប់ភេទ ក៏មិនសូវខុសគ្នានឹងរោមនៅត្រង់បរិវេណផ្សេងនៃរាងកាយយើងនោះទេ។ វាអាចបង្កទៅជាក្លិនអាក្រក់ សំខាន់បំផុតគឺនៅពេលដែលយើងមិនបានអនាម័យឲ្យបានល្អ។ កត្ដានេះក៏ជាមូលហេតុមួយ ធ្វើមនុស្សភាគច្រើនសម្រេចចិត្តកោរ ឬជម្រុះចោល។ ប៉ុន្ដែយ៉ាងណាក៏ដោយ ប្រសិនជាយើងថែរក្សាអនាម័យបានល្អ នោះមិនមានបញ្ហាអ្វីចោទឡើងនោះទេ។

    តើមានកត្ដាអ្វីខ្លះដែលបណ្ដាលឲ្យមានក្លិន និងគួរសម្អាតដោយរបៀបណា?

    ១.ខ្វះអនាម័យ

    ការខ្វះអនាម័យ ដូចជាការមិនបានសម្អាតសំលៀកបំពាក់បានល្អ ពិសេសខោក្នុងតែម្ដង ដូច​នេះហើយ​ទើប​យើង​ត្រូវផ្លាស់ប្ដូរ និង សម្អាតឲ្យបានទៀងទាត់ និង​ជៀសវាងការស្លៀកពាក់ខោសើម ឬមិនសូវស្ងួតល្អ ដែលកត្ដានេះក៏អាចបណ្ដាលឲ្យមានក្លិនមិន​​ល្អផងដែរ។

    ២.ការបែកញើស

    សម្រាប់អ្នកដែលចូលចិត្ដលេង​កីឡា ហាត់ប្រាណ និងធ្វើសកម្មភាពផ្សេង ដែល​បង្កឲ្យចេញញើសក៏បណ្ដាលឲ្យមានក្លិនបានដែរ ប្រសិនជាមិនបានសម្អាតឲ្យបានល្អ។ ព្រោះញើស បង្ក​ជា​សំណើម និងជាតិខ្លាញ់លើស្បែកនឹងតោងជាប់ជាមួយរោម អាចបង្កជាក្លិនមិនល្អ។ ដូច្នេះក្រោយពេលបែកញើស ត្រូវងូតទឹក លាង និង ជូតសម្អាតបរិវេណប្រដាប់ភេទឲ្យបានល្អ នោះនឹងមិនបង្កឲ្យមានក្លិននោះទេ។

    ៣.ការរួមភេទ

    ការរួមភេទក៏អាចបណ្ដាលឲ្យមានក្លិនមិនល្អជាប់នឹងរោមបានដែរ ពិសេសក្រោយការរួមភេទដែលមិនបានសម្អាតឲ្យត្រឹមត្រូវ ពិសេសទឹករម្អិលដែលមានជាប់នៅលើលិង្គ និងរោមដែលមិនបានសម្អាត ក៏​ធ្វើ​ឲ្យ​ក្រៀមជាប់នឹង​រោម ទើបបណ្ដាលឲ្យមានក្លិន។ ដូច្នេះក្រោយការរួមភេទ ដៃគូត្រូវតែសម្អាតប្រដាប់ផេទឲ្យបានលឿន តាមដែលអាចធ្វើបាន ទោះរួម​ភេទដោយប្រើប្រាស់ស្រោមការពារ ក៏ដោយក្ដី។

    ៤.ជំងឺសើរស្បែក

    បុរសៗដែលមានបញ្ហារោគសើរស្បែក ពពួកមេរោគផ្សិត ក៏​អាច​បង្ក​ឲ្យ​មាន​ក្លិន ប្រសិនអ្នកជំងឺមិនបានសម្អាត និង​រក្សាអនាម័យជាប្រចាំនោះទេ។ ដូច្នេះត្រូវប្រុងប្រយ័ត្នចំពោះចំណុចនេះ ត្រូវប្រញាប់ទៅទទួលការព្យាបាល និងអនាម័យឲ្យបានជាប្រចាំដើម្បីសុខភាព

    កោរោម សំខាន

    ជារួមការគ្រប់គ្រងក្លិននៅបរិវេណប្រដាប់ភេទ ពិសេសក្លិននៅជាប់នឹងរោមចំពោះបុរសគ្មានអ្វីពិបាកនោះទេ ហើយក៏មិនចាំបាច់ទាល់តែត្រូវជម្រុះរោម ឬ កោររោមចេញនោះដែរ។ វិធីងាយស្រួលបំផុតគ្រាន់តែបង្កើតទម្លាប់​សម្អាតជាប្រចាំរាល់ពេលងូតទឹកក៏អាចល្អផងដែរ។ បើមិនចាំបាច់ទេ កុំប្រើសាប៊ូដុំ ឬ សាប៊ូកក់សក់ដែលមានជាតិកាត់ខ្ពស់ ព្រោះអាចប៉ះពាល់ស្បែក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 27, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម