បញ្ហាបុរសផ្សេងទៀត

បញ្ហាបុរសផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ប្រុសៗ​ជា​ច្រើន មាន​ទាំង​បញ្ហា ​​លិង្គ​ មាន​ជំងឺ ឬ​សង្ស័យ​ថា​មាន​បញ្ហា​ថា​មិន​ស្រួល​ណាមួយ។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាបុរសផ្សេងទៀត

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក បញ្ហាបុរសផ្សេងទៀត

បញ្ហាបុរសផ្សេងទៀត

ប្រុសៗរួមភេទត្រឹម ២ ដងក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យជំងឺបេះដូង

ការរួមភេទជួយឲ្យមានអារម្មណ៍រំភើបរីករាយ ស្រស់ស្រាយ មិនត្រឹមតែប៉ុណ្ណោះក៍ជួយបង្កើនមិត្ដភាពគូស្នេហ៍ឲ្យកាន់តែស្និទ្ធស្នាល ហើយផ្ដល់អត្ថប្រយោជន៍ដល់សុខភាពច្រើនផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការសិក្សាបានបង្ហាញថា ប្រសិនបើប្រុសៗបានរួមភេទពីរដងក្នុងមួយសប្ដាហ៍នោះ អាចកាត់បន្ថយហានិភ័យកើតជំងឺគាំងបេះដូងបាន២៥%។ ព្រោះការរួមភេទប្រៀបដូចជាការហាត់ប្រាណ ដែលអាចសម្រួលដល់សរសៃឈាម និង សុខភាពបេះដូង ។ លោកវេជ្ជបណ្ឌិត Micheal Leitzmann អ្នកដឹកនាំការសិក្សាបានបន្ថែមថា បុរសៗដែលបានរួមភេទញឹកញាប់ចន្លោះពី ៤ទៅ ៦ដងក្នុងមួយសប្កាហ៍អាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពេញប្រូស្ដាតរហូតដល់២ដង បើធៀបទៅអ្នកដែលបានរួមភេទតិចជាង ៣ដងក្នុងមួយខែ។ ការសិក្សាក៏បានកំណត់ពីចំនួននៃការរួមភេទដែលត្រឹមត្រូវវល្មមសម្រាប់សុខភាពទៅតាមវ័យ ដូចជា ចន្លោះពី២០ ដល់ ២៩ឆ្នាំគួររួមភេទបាន ៣ដងក្នុងមួយសប្ដាហ៍ ចន្លោះពី៣០ ដល់ ៥០ឆ្នាំគួររួមភេទបាន ២ដងក្នុងមួយសប្ដាហ៍។ ការរួមភេទបានផ្ដល់អត្ថប្រយោជនជាច្រើនដល់សុខភាព ដូចជា៖ កាត់បន្ថយស្ដ្រេស ជួយឲ្យគេងលក់ស្រួល ពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយការលើសសម្ពាធឈាម ជំនួយដល់សុខភាពខួរក្បាល អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន តើការនឿយ​ហត់​ដោយ​សារ​ការ​រួមភេទ​ច្រើន​ហួស​ហេតុ​ពេកអាចប៉ះពាល់ដល់សុខភាពដែរទេ? ការរួម​ភេទពិតជាផ្ដល់អត្ថប្រយោជន៍​ដល់សុខភាព […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗញ៉ាំអាហារទាំងនេះច្រើន អាចប៉ះពាល់អ័រម៉ូនភេទ

តេស្ដូសេ្ដរ៉ូនគឺជាអ័រម៉ូនមួយប្រភេទជួយឲ្យបុរសៗមានភាពរឹងមាំ ទាំងសុខភាពរាងកាយ និង សុខភាពផ្លូវភេទ មិនត្រឹមតែប៉ុណ្ណោះក៏មានមុខងារជួយដល់ដំណើរផលិតមេជីវិឈ្មោលកាន់តែល្អប្រសើរផងដែរ។ ជាទូទៅ បុរសៗអាចថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ពេលឈានចូលដល់វ័យ៤៥ឆ្នាំឡើងទៅ ប៉ុន្ដែករណីខ្លះក៏អាចថយចុះលឿនជាងនេះបានដែរ គឺ​អាច​នៅ​ខ្ទង់វ័យ៣០ឆ្នាំ នោះក៏ដោយសារទម្លាប់រស់នៅ និងការគ្រប់គ្រងរបបអាហារមិនបានល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! របបអាហារខាងក្រោមនេះធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូនភេទ​របស់​បុរស៖ ១.សណ្ដែកសៀង សណ្ដែកសៀង ឬផលិតផលផលិតចេញពីសណ្ដែកសៀង គឺជាអាហារដែលប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ដែលបុរសៗមិនគួរញ៉ាំជាប្រចាំឡើយ ព្រោះសណ្ដែកសៀងមានផ្ទុកសារសារធាតុ ម្យ៉ាងឈ្មោះថា Isoflavones។ Isoflavones សារធាតុម្យ៉ាងនៅពេលចូលក្នុងរាងកាយវានឹងបំប្លែងខ្លួនទៅជា Phytoestrogens ជាសារធាតុដែលអាចរំខានដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន។ សណ្ដែកសៀង ១ពែងមានផ្ទុក Isoflavones ចំនួន ៦ក្រាម។ ២.គ្រឿងស្រវឹង គ្រឿងស្រវឹងអាចប៉ះពាល់ដល់សុខភាពយើងច្រើន ក្នុងនោះក៏ប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនភេទបុរសផងដែរ។ តាមការសិក្សាបានបង្ហាញថា បុរសៗដែលចូលចិត្ដផឹកគ្រឿងស្រវឹងលើសពី៣ដងក្នុងមួយសប្ដាហ៍ ប្រឈមការថយចុះអ័រម៉ូន តេស្ដូស្ដេរ៉ូន ៣៥% បើធៀបជាមួយអ្នកមិនបានផឹកគ្រឿងស្រវឹង។ ៣.អាហារកែរច្នៃ អាហារកែរច្នៃដែលសម្បូរទៅដោយពពួកកាបូអ៊ីដ្រាត និងពពួកខ្លាញ់អាក្រក់ បង្កផលប៉ះពាល់ទៅលើការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន។ លោក សាស្ដ្រាចារ្យ Kelton Tremellen ផ្នែកវេជ្ជសាស្រ្ដ នៃសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ដ្រាលីមានប្រសាសន៍ថា ការញ៉ាំអាហារដែលសម្បូរខ្លាញ់ និង កាបូអ៊ីដ្រាត គឺងាយប្រឈមធាត់លើសទម្ងន់ ហើយអត្រានៃអ្នកលើសទម្ងន់អាចប្រឈមនឹង​ការ​ថយចុះការផលិតអ័រមូនតេស្ដូស្ដេរ៉ូនដល់ទៅ ២៥%។ ជាមួយគ្នានោះដែរពពួកភេសជ្ជៈផ្អែមៗ អាហារផ្អែមៗ ក៏ជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូនដែរ។ អត្ថបទគួរអាន៖ […]


បញ្ហាបុរសផ្សេងទៀត

សញ្ញាសំខាន់ៗកំពុងបង្ហាញថាអ័រម៉ូនតេស្ដូស្ដេរ៉ូនថយចុះវ័យក្រោម ៣០ឆ្នាំ

តេស្ដូស្ដេរ៉ូនគឺជាអ័រម៉ូនភេទ​ប្រុស​ ដែលមានមុខងារសំខាន់ៗជាច្រើនក្នុងរាងកាយ។ ក្នុងនោះជួយជំរុញដល់ការលូតលាស់របស់ឆ្អឹងឲ្យរឹងមាំ ស្បែក ពណ៌សម្បុរ សក់ សំឡេង សាច់ដុំ និង បំពេញមុខងារផ្លូវភេទឲ្យរឹងមាំផងដែរ។  អ័រម៉ូននេះ​មាននៅក្នុងរាងកាយ ទាំងបុរស និង ស្ដ្រី ប៉ុន្ដែនៅក្នុងរាងកាយបុរសមានច្រើនជាងស្ដ្រី ទើបគេហៅថាអ័រម៉ូនភេទប្រុស។ ដូច្នេះបុរសៗប្រសិនបើជួបបញ្ហាថយចុះ​អ័រម៉ូននេះហើយ បញ្ហាប្រឈមខ្លាំងជាងគេ គឺសុខភាពផ្លូវភេទតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តាមការសិក្សាកន្លងមកបានបង្ហាញថា អ័រម៉ូននេះនឹងចាប់ផ្ដើមថយចុះបរិមាណក្នុងវ័យចាប់ពី៤៥ឆ្នាំឡើងទៅ ប៉ុន្ដែករណីមួយចំនួនមានការប្រែប្រួលដែលបុរសៗខ្លះមិនទាន់ដល់អាយុ៣០ឆ្នាំផងក៏ចាប់ផ្ដើមថយចុះជាបណ្ដើរៗទៅហើយ នោះក៏ព្រោះតែកត្ដាជីវភាពរស់នៅ ការហូបចុក និង រាងកាយមិនសូវមានសកម្មភាព។ តើការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូនវ័យក្រោម៣០ឆ្នាំបង្ហាញសញ្ញាដូចម្ដេច? ការថយចុះកម្រិតបរិមាណអ័រម៉ូន តេស្ដូស្ដេរ៉ូនភេទប្រុសនឹងបង្ហាញសញ្ញាសំខាន់ដូចជា៖ ខ្សោយសមត្ថភាពផ្លូវភេទ លិង្គមិនសូវឡើងរឹង រួមភេទឆាប់ចេញទឹក ថយចុះចំណង់ផ្លូវភេទ អសមត្ថភាពបង្កកំណើត ជ្រុះសក់ច្រើន ថយចុះម៉ាសសាច់ដុំ រាងកាយកើនឡើងជាតិខ្លាញ់ គេងមិនសូវស្កប់ស្កល់ ស្មុគស្មាញច្រើន ចុះខ្សោយការគិត ឡើងគីឡូ ដោះរីកធំជាងមុន ទាំងនេះជារោគសញ្ញាគួរកត់សម្គាល់ថា បរិមាណតេស្ដូស្ដេរ៉ូនក្នុងរាងកាយត្រូវថយចុះ។ កត្ដាសំខាន់ៗដែលបណ្ដាលឲ្យថយចុះបរិមាណ តេស្ដូស្ដេរ៉ូន ការឡើងកម្រិតកូលេស្ដេរ៉ូលក្នុងឈាមខ្ពស់ ការគ្រប់គ្រងរបបអាហារមិនបានល្អ មានជំងឺលើសសម្ពាធឈាម ឡើងគីឡូលឿន ឬ ធាត់ ផឹកស្រា ជក់បារីច្រើន […]


បញ្ហាបុរសផ្សេងទៀត

ម៉េចបានប្រុសៗចេះតែរមាស់ ក្រោយកោររោមប្រដាប់ភេទរួច

បុរសៗដែលជួបអាការៈរមាស់ ក្រោយពេលកោរសម្អាតរោមប្រដាប់ភេទ គឺជាសញ្ញាមួយបង្ហាញថា កំពុងតែមាន​បញ្ហាសុខភាពស្បែក។ ដូច្នេះត្រូវពិនិត្យមើលជាក់ស្ដែង ទាំងឧបករណ៍ប្រើប្រាស់ ផលិតផលលាបនៅលើស្បែក និង សុខភាពស្បែកផ្ទាល់តែម្ដង។ មូលហេតុ​បង្ក​ឲ្យ​មាន​អាការៈ​រមាស់​នេះ​អាច​មាន​ច្រើន​យ៉ាង​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការលាកដោយឧបករណ៍កោរ កោររោមដោយឧបករណ៍អេឡិចត្រូនិច Razor ក៏អាចបណ្ដាលឲ្យរលាកស្បែកនៅត្រង់គល់រោម ប្រសិនមិនបានប្រយ័ត្ន ពិសេសអ្នកប្រើប្រាស់មិនបានដឹងពីការណែរនាំមុនពេលប្រើ។ ភាគរយច្រើនកើតឡើង ដោយសារការ​កោរ​លឿនពេក ខណៈស្ថានភាពស្បែកនៅបរិវេណប្រដាប់​ភេទមានសភាពស្ដើង។ បញ្ហារមាស់​នេះ​អាច​បណ្ដាល​ឲ្យ​ឡើង​កន្ទួលក្រហម ការរលាក ដែលបង្កជារមាស់។ ក្នុងស្ថានភាពបែបនេះ អ្នកជំងឺគួរតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីទទួល​ការព្យាបាល។ ២.មានជំងឺសើស្បែក អ្នកមានជំងឺសើរស្បែកមិនទាន់ព្យាបាលត្រឹមត្រូវ ងាយនឹងប្រត្ដិកម្មខ្លាំងបំផុតនៅពេលប៉ះជាមួយនឹងផលិតផលប្រើប្រាស់ និងឧបករណ៍កោររោម ដែលអាចធ្វើឲ្យអ្នកជំងឹរមាស់ភ្លាមៗក្រោយពេលកោររួច។ ជំងឺសើរស្បែកដែលកើតមានកន្លងមកមានដូចជា ការរលាក មេរោគផ្សិត Psoriasis, រមាស់​ក្រលៀន ឬភ្លៅ និង​ជំងឺ​ត្រអក ជាដើម។ ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្ន ចំពោះសុខភាពស្បែកបើមានជំងឺទាំងនេះ គួរតែជ្រើសរើសវីធីកាត់ ឬច្រឹប គឺជាការល្អជាង។ ៣.មហារីកស្បែក មហារីកស្បែកជាជំងឺកម្រកើតមាននៅតំបន់ប្រដាប់ភេទ ប៉ុន្ដែក៏គួរតែប្រុងប្រយ័ត្នផងដែរ។ ចំពោះអ្នកជំងឺក៏ប្រឈមនឹងការរមាស់ដូចគ្នា ប្រសិនជ្រើសរើសយកការកោរ។ ជម្រើសល្អបំផុត អ្នកជំងឺគួរតែជ្រើសរើសវិធីកាត់ ឬច្រឹប បើមិនចង់រមាស់លើស្បែក។ ៤.ការករកិត អាការៈរមាស់មួយប្រភេទទៀតកើតឡើងក្រោយពេលកោររួច ចន្លោះពី២ ទៅ ៣ម៉ោង នោះបណ្ដាលមកពីការកកិត​​ជាមួយនឹងសម្លៀកបំពាក់។ ការកកិតសំលៀកបំពាក់ជាមួយនឹងស្បែកផ្ទាល់អាចបណ្ដាលឲ្យយើងរមាស់បាន ហើយភាគរយកើតឡើងច្រើនលើអ្នកទើបតែចាប់ផ្ដើមកោរលើកដំបូង។ […]


បញ្ហាបុរសផ្សេងទៀត

ជម្រុះរោមប្រដាប់ភេទ? ការកោរ ឬកាត់ មួយណាជាជម្រើសល្អ សម្រាប់បុរស?

ការជម្រុះរោមប្រដាប់ភេទមិនថាការកោរ ឬ ការកាត់នោះទេ វិធីទាំងពីរគឺបុរសៗភាគច្រើននិយមធ្វើជាងគេ បើធៀបទៅនឹងវិធីផ្សេងៗទៀត។ ប៉ុន្ដែបើគិតឲ្យមែនទែនទៅ វិធីទាំងពីរនេះក៏មានភាពងាយស្រួល និង អត្ថប្រយោជន៍ខុសគ្នាបន្ដិចដែរ ដូច្នេះបុរសៗគ្នាយើងអាចស្វែងយល់ និង ជ្រើសរើសបានថាតើវិធីមួយណាស័ក្ដិសមប្រើជាង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការកោររោម ការកោររោមសម្រាប់បុរសៗដែលចូលចិត្ដភាពស្អាតរលីងគឺអាចសាកល្បងបាន ហើយវិធីនេះមិនខុសពីទម្លាប់ដែលបុរសៗចូលចិត្ដកោរពុកមាត់នោះទេ អាចធ្វើបានដោយខ្លួនឯង ប៉ុន្ដែទាមទារការប្រុងប្រយ័ត្នបន្ដិច ព្រោះការ​កោរ​រោមគឺត្រូវប្រើប្រាស់របស់មុតខ្លាំង ហើយថ្មី ទើបធានាបានសុវត្ថិក្នុងពេលកោរ។ របៀបកោររោមដោយសុវត្ថិភាព ការកោរោមដោយសុវត្ថិភាព ទាមទារឲ្យយើងអនុវត្ដន៍តាមលំដាប់លំដោយដូចខាងក្រោម៖ ត្រូវផ្សើមទឹកលើរោមជាមុន ត្រូវប្រើក្រេមបន្ទន់ ត្រូវប្រើដងសម្រាប់កោរ ត្រូវកោរពីលើចុះក្រោម ត្រូវកោរយឺតៗថ្នមៗ ស្រាលៗ ត្រូវលាងទឹកឲ្យបានស្អាតក្រោយពេលកោរ ប្រើផលិតផលជំនួយដើម្បីរក្សាសំណើមស្បែក ទុកដាក់ឧបករណ៍ឲ្យបានល្អ ដោយសារបច្ចុប្បន្នបច្ចេកវិទ្យាទំនើបគេអាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច កោរបានស្អាត ហើយសុវត្ថិភាព មិនព្រួយបារម្ភការមុតដូចការការដោយឡាមនោះទេ។ ប៉ុន្ដែត្រូវចំណាយថវិការច្រើនបន្ដិចដើម្បីទិញឧបករណ៍នោះ។ ២.ការកាត់ ឬច្រឹបឲ្យខ្លី វីធីនេះក៏ល្អដែរសម្រាប់បុរសៗដែលពុំចង់បានភាពរលីងពេក អាចទុកខ្លះៗក៏ម្យ៉ាង ព្រោះអាចជួយកាត់បន្ថយការកកិតបានខ្លះពេលស្លៀកពាក់។ មិនត្រឹមតែប៉ុណ្ណោះវិធីនេះកាន់តែងាយស្រួលជាង​ការកោរហើយចំណាយក៏តិចជាងដែរ ព្រោះថាចំណាយថវិកាទិញកន្ដ្រៃតែម្ដងអាចប្រើបានច្រើនដង គ្រាន់តែសម្អាតទុកដាក់ឲ្យបានល្អគឺជាការស្រេច។ [embed-health-tool-heart-rate] វិធី​កាត់ដោយងាយស្រួល ផ្សើមទឹកលើរោមបន្ដិច ហើយច្បូតរោមពីគល់មកដល់ចុង ជ្រើសរើសប្រវែង បន្ទាប់មកប្រើកន្ដ្រៃកាត់ចេញតែម្ដង។ វិធីនេះងាយស្រួល ចំណាយថវិកាក៏តិច សុវត្ថិភាព និង ឆាប់រហ័ស យើងអាចធ្វើបានមួយសប្ដាហ៍ម្ដង ឬ […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗទុករោមប្រដាប់ភេទ អាចបង្កឲ្យមានក្លិន និងគ្មានអនាម័យ?

រោមនៅត្រង់បរិវេណប្រដាប់ភេទ ក៏មិនសូវខុសគ្នានឹងរោមនៅត្រង់បរិវេណផ្សេងនៃរាងកាយយើងនោះទេ។ វាអាចបង្កទៅជាក្លិនអាក្រក់ សំខាន់បំផុតគឺនៅពេលដែលយើងមិនបានអនាម័យឲ្យបានល្អ។ កត្ដានេះក៏ជាមូលហេតុមួយ ធ្វើមនុស្សភាគច្រើនសម្រេចចិត្តកោរ ឬជម្រុះចោល។ ប៉ុន្ដែយ៉ាងណាក៏ដោយ ប្រសិនជាយើងថែរក្សាអនាម័យបានល្អ នោះមិនមានបញ្ហាអ្វីចោទឡើងនោះទេ។ តើមានកត្ដាអ្វីខ្លះដែលបណ្ដាលឲ្យមានក្លិន និងគួរសម្អាតដោយរបៀបណា? ១.ខ្វះអនាម័យ ការខ្វះអនាម័យ ដូចជាការមិនបានសម្អាតសំលៀកបំពាក់បានល្អ ពិសេសខោក្នុងតែម្ដង ដូច​នេះហើយ​ទើប​យើង​ត្រូវផ្លាស់ប្ដូរ និង សម្អាតឲ្យបានទៀងទាត់ និង​ជៀសវាងការស្លៀកពាក់ខោសើម ឬមិនសូវស្ងួតល្អ ដែលកត្ដានេះក៏អាចបណ្ដាលឲ្យមានក្លិនមិន​​ល្អផងដែរ។ ២.ការបែកញើស សម្រាប់អ្នកដែលចូលចិត្ដលេង​កីឡា ហាត់ប្រាណ និងធ្វើសកម្មភាពផ្សេង ដែល​បង្កឲ្យចេញញើសក៏បណ្ដាលឲ្យមានក្លិនបានដែរ ប្រសិនជាមិនបានសម្អាតឲ្យបានល្អ។ ព្រោះញើស បង្ក​ជា​សំណើម និងជាតិខ្លាញ់លើស្បែកនឹងតោងជាប់ជាមួយរោម អាចបង្កជាក្លិនមិនល្អ។ ដូច្នេះក្រោយពេលបែកញើស ត្រូវងូតទឹក លាង និង ជូតសម្អាតបរិវេណប្រដាប់ភេទឲ្យបានល្អ នោះនឹងមិនបង្កឲ្យមានក្លិននោះទេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣.ការរួមភេទ ការរួមភេទក៏អាចបណ្ដាលឲ្យមានក្លិនមិនល្អជាប់នឹងរោមបានដែរ ពិសេសក្រោយការរួមភេទដែលមិនបានសម្អាតឲ្យត្រឹមត្រូវ ពិសេសទឹករម្អិលដែលមានជាប់នៅលើលិង្គ និងរោមដែលមិនបានសម្អាត ក៏​ធ្វើ​ឲ្យ​ក្រៀមជាប់នឹង​រោម ទើបបណ្ដាលឲ្យមានក្លិន។ ដូច្នេះក្រោយការរួមភេទ ដៃគូត្រូវតែសម្អាតប្រដាប់ផេទឲ្យបានលឿន តាមដែលអាចធ្វើបាន ទោះរួម​ភេទដោយប្រើប្រាស់ស្រោមការពារ ក៏ដោយក្ដី។ [embed-health-tool-heart-rate] ៤.ជំងឺសើរស្បែក បុរសៗដែលមានបញ្ហារោគសើរស្បែក ពពួកមេរោគផ្សិត ក៏​អាច​បង្ក​ឲ្យ​មាន​ក្លិន ប្រសិនអ្នកជំងឺមិនបានសម្អាត និង​រក្សាអនាម័យជាប្រចាំនោះទេ។ ដូច្នេះត្រូវប្រុងប្រយ័ត្នចំពោះចំណុចនេះ ត្រូវប្រញាប់ទៅទទួលការព្យាបាល […]


បញ្ហាបុរសផ្សេងទៀត

ផលប៉ះពាល់ពីការជម្រុះរោមប្រដាប់ភេទដោយបាញ់ឡាស៊ែ ប្រុសៗគួរដឹង

វិធីជម្រុះរោមប្រដាប់ភេទ មានច្រើនជម្រើសដូចជា ការកោរ ប្រើជែលជម្រុះ កាត់ និងប្រើកាំរស្មីបាញ់ជម្រុះ​រោមតែម្ដង។ វិធីទាំងនោះមានអត្ថប្រយោជន៍ផ្សេងៗគ្នា ហើយផលប៉ះពាល់ក៏កើតមានផ្សេងគ្នាផងដែរ។ តួយ៉ាងការប្រើប្រាស់វិធីបាញ់ឡាស៊ែនេះតែម្ដង ដែលប្រឈមប៉ះពាល់ដល់សុខភាពស្បែក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តាមការចុះផ្សាយបង្ហាញរបស់មន្ទីរព្យាបាល mayoclinic របស់អាមេរិកបានបញ្ជាក់ថា ការជម្រុះរោមដោយបាញ់ឡាស៊ែអាចធ្វើឲ្យស្បែកប្រឈមបញ្ហាធំៗ២យ៉ាង។ ១.ការរលាកស្បែក វិធីមួយនេះអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពស្បែកមានដូចជា ការឡើងកន្ទួលក្រហម ហើម ក្រហាយក្នុងរយៈពេលខ្លី  និងបញ្ហាប្រឈមមួយចំនួនទៀត អាចកើតមានក្រោយពេលបាញ់រួចចន្លោះពី ៣ទៅ ៥ម៉ោង។ ២.ប្រែប្រួលពណ៌ស្បែក ការបាញ់ឡាស៊ែជម្រុះរោមអាចធ្វើឲ្យស្បែកប្រឈមបញ្ហាប្រែពណ៌ បើមិនឡើងជាំខ្មៅក៏អាចឡើងពណ៌សភ្លឺ។ ករណីនេះអាចកើតឡើង ប្រសិនបើស្រាលអាចជាសះស្បើយក្នុងរយៈពេលខ្លី បើធ្ងន់គឺមិនអាចប្រែពណ៌ទៅសភាពដើមនោះទេ។ អ្នកដែលមាន​ការ​ប្រែប្រួលស្បែកទៅជាពណ៌ស ក្រោយបាញ់ឡាស៊ែគឺភាគច្រើនលើអ្នកមានស្បែកខ្មៅ ហើយ​ចំពោះអ្នកដែលជួបបញ្ហាស្បែកឡើងខ្មៅជាំ ភាគច្រើនកើតលើអ្នកមានស្បែកស។ ក្នុងករណីខ្លះ ក៏អាចបណ្តាលឲ្យស្បែកមានឡើង ពងបែក ស្នាមប្រេះ របក ស្បែកស្ងួត ស្លាកស្នាម ឬការផ្លាស់ប្តូរផ្សេងទៀតនៅក្នុងស្បែក។ ដែលទាំងនេះគឺជាផលវិបាកកើតមានក្រោយពេលជ្រើសរើសវីធីជម្រុះរោមដោយប្រើឡាស៊ែ។ មូលហេតុជ្រើសរើសវិធីបាញ់ឡាស៊ែ វីធីជម្រុះរោមប្រដាប់ភេទដោយប្រើកាំរស្មីបាញ់កម្ចាត់គល់រោម មិនជាពេញនិយមធ្វើប៉ុន្មាននោះទេ ពិសេសប្រុសៗ​តែម្ដង បើ​ធៀបទៅនឹងវិធីផ្សេងៗទៀត ប៉ុន្ដែអ្នកដែលប្រើប្រាស់វិធីនេះគឺមិនចង់រវល់ជម្រុះរោមច្រើនដង ព្រោះការជម្រុះដោយប្រើកាំរស្មីម្ដងអាចកាត់បន្ថយការដុះរហូតដល់ទៅ​ ៩០% ចំណែករោមដែលអាចដុះសារជាថ្មី មានសភាពតូចល្អិត និងទន់។ [embed-health-tool-heart-rate] តើគួរធ្វើបែបណាទើបការអនុវត្ដវិធីនេះមិនប៉ះពាល់ដល់សុខភាពស្បែក? ប្រសិនបើប្រុសៗ​ចង់ជម្រុះរោមដោយវិធីនេះ គួរស្វែងរកវេជ្ជបណ្ឌិតមានជំនាញផ្នែក រោគសើស្បែក ឬ វះកាត់​កែ​សម្ផស្ស […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗរួមភេទមិនដល់ចំណុចកំពូល អាចមកពី​បញ្ហា​សុខភាពទាំងនេះ

ការរួមភេទដោយរីករាយឈានដល់ចំណុចកំពូល សម្រាប់បុរសៗដែលមានសុខភាពល្អទាំងកាយ និងចិត្ដ អាចចំណាយពេលជាមធ្យមចន្លោះពី ៥ ទៅ ១០នាទីក្នុង​មួយដងដំបូង និងលើកទី២ អាចចន្លោះពី ១០ ទៅ ២០នាទី។ ប៉ុន្ដែប្រសិនបើប្រើពេលយូរជាងនេះ អាចលើសពី ៣០នាទី ឬមិនចេញទឹកទឹកទាល់តែសោះ នោះបង្ហាញថាកំពុង​តែមានបញ្ហាសុខភាពផ្លូវភេទហើយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការរួមភេទដែលអាចឲ្យប្រុសៗចេញទឹកកាមដោយជោគជ័យ គឺជាសញ្ញាបង្ហាញថាបានទទួលបានក្ដីសុខដល់ចំណុចកំពូលពេញលេញ ប៉ុន្ដែប្រសិនជាមិនអាចបញ្ចេញបានទេ ឬប្រើពេលយូរពិបាកបញ្ចេញ ដូច្នេះគ្នា​យើង​ប្រុសៗ​ត្រូវតាម​ដាន​សុខភាពផ្លូវភេទឡើងវិញ ព្រោះបញ្ហានេះអាចជះឥទ្ធិពលអាក្រក់ដល់មិត្ដភាពដៃគូបាន។ បញ្ហា​ទាំង​នោះ​អាច​មាន​ដូច​ជា៖ ការថយចុះចំណង់ផ្លូវភេទជាមួយដៃគូ បាត់បង់ទំនុកចិត្ដពីដៃគូ កើតបញ្ហាស្មុគស្មាញ ថប់បារម្ភនឹងការរួមភេទ មិនអាចបង្កកំណើតបាន រស់នៅមិនចុះសម្រុងនឹងគ្នា តើកត្ដាអ្វីខ្លះដែលអាចបណ្ដាលឲ្យបុរសៗរួមភេទពិបាកឈានដល់ចំណុចកំពូលបាន? ការរួមភេទដែលប្រើរយៈពេលយូរ ឬមិនអាចសម្រេចបំណងទាល់តែសោះ គឺបណ្ដាលមកពីកត្ដាសំខាន់ៗដូចជា៖ កត្ដាផ្លូវចិត្ដ កត្ដាផ្លូវចិត្ដក្នុងពេលនេះសំដៅទៅលើការគ្រប់អារម្មណ៍ដែលបានកើតមានដូចជា៖ ការកើតស្ដ្រេស ថប់បារម្ភ ហត់នឿយពីការងារ មិនសប្បាយចិត្ដ ព្រួយបារម្ភច្រើន បាត់បង់ចំណូលចិត្ដរួមភេទជាមួយដៃគូ ការថយចុះភាពស្និទ្ធស្នាលជាមួយដៃគូ។ កត្ដាបង្កឡើងដោយប្រើប្រាស់ថ្នាំព្យាបាលជំងឺ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួនអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទបានដែរ ដូចជា៖ ការប្រើប្រាស់ថ្នាំកាត់បន្ថយស្ដ្រេស ថ្នាំលើសសម្ពាធឈាម ថ្នាំបញ្ចុះទឹកនោម ថ្នាំប្រឆាំងមេរោគ ថ្នាំប្រឆាំងនឹងជំងឺវិកលចរឹក។ កត្ដារាងកាយ និងវ័យ កត្ដាវ័យ និងរាងកាយក៏អាចបណ្ដាលឲ្យបុរសៗជួបបញ្ហាសុខភាពផ្លូវភេទបានដូចជា៖ ការរងរបួសប៉ះពាល់ប្រព័ន្ធប្រសាទសាច់ដុំអាងត្រគៀក ការឆ្លងមេរោគបង្កឲ្យរលាកប្រព័ន្ធផ្លូវទឹកនោម ការឆ្លងកាត់ការវះកាត់ជំងឺក្រពេញប្រូស្ដាត […]


បញ្ហាបុរសផ្សេងទៀត

មានដៃគូច្រើន រួមភេទមិនបានការពារ គួរ​ជួបពេទ្យបើចេញរោគសញ្ញាទាំងនេះ

កាមរោគគឺជាជំងឺឆ្លងដែលភាគច្រើនបង្កឡើងដោយការរួមភេទមិនបានការពារឲ្យបានត្រឹមត្រូវ។ បុរសៗបានឆ្លង​កាត់ការរួមភេទដោយមិនបានការពារ មានដៃគូ​ច្រើន ឬធ្វេសប្រហែសដោយប្រការណាមួយ ក្នុងពេលរួមភេទ ហើយចេញរោគសញ្ញាទាំងនេះលើលិង្គ គួរតែជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញាសំខាន់ៗលេចឡើង​ក្រោយ​រួមភេទមិនបានការពារ ឈឺចាប់ពេលនោម៖ ប្រសិនបើមានអាការៈនោមឈឺ ក្រហាយ ក្ដៅ នោះបញ្ជាក់ថាមានបញ្ហាឆ្លងជំងឹកាមរោគ ករណីនេះអាចទើបតែចាប់ផ្ដើមនៃជំងឺកាមរោគណាមួយ។ ដូច្នេះត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យដើម្បីត្រួតពិនិត្យ។ ការហៀរខ្ទុះចេញពីក្នុងលិង្គ៖ អាការៈនេះភាគរយខ្ពស់បង្ហាញថា កំពុងតែមានជំងឺប្រមេះទឹកបាយ ប៉ុន្ដែបើហៀរទឹកមកថ្លា គឺអាចប្រមេះទឹកថ្លា។ ឡើងពងបែកលើលិង្គ៖ ជារោគសញ្ញាដែលបង្កឡើងដោយ មេរោគ herpes simplex ដែលបណ្ដាលឲ្យឡើងកន្ទួលពងបែកក្រហាយ ម្យ៉ាងវិញទៀតរោគសញ្ញាមួយនេះក៏ស្រដៀងគ្នាទៅនឹងរោគសញ្ញា នៃជំងឺស្វាយ។ ហើមពងស្វាស៖ ប្រសិនជាមានអាការៈ ហើមពងស្វាស ក៏ជារោគសញ្ញា នៃជំងឺប្រមេះទាំង២ប្រភេទ គឺប្រមេះទឹកបាយ និង ទឹកថ្លា។ ឡើងកន្ទួលរមាស់លើលិង្គ៖ ឡើងកន្ទួលក្រហមរមាស់លើលិង្គ​ ជាសញ្ញាបង្ហាញពីជំងឺកាមរោគអាចជាប្រភេទសើរស្បែក បង្កឡើងដោយពពួកបាក់តេរី មេរោគផ្សិតជាប់នៅលិង្គដែលរួមភេទមិនបានការពារ និង មិនបានអនាម័យឲ្យល្អ។ ករណីខ្លះក៏មានការរមាស់ចុងលិង្គ ធ្វើឲ្យអ្នកជំងឺពិបាកទ្រាំ។ [embed-health-tool-bmr] រោគសញ្ញាបន្ទាប់បន្សំ ដែលកើតមាននៅបរិវេណក្បែរលិង្គ បណ្ដាលមកពីជំងឺកាមរោគ រោគសញ្ញាមួយចំនួននៃជំងឺកាមរោគ ក៏អាចកើតឡើងនៅតំបន់ផ្សេងក្រៅពីលិង្គ។ រោគសញ្ញាទាំងនោះមានដូច​ជា៖ ពងបែកនៅរន្ធគូទ៖ ជំងឺកាមរោគ ក៏អាចបង្ករោគសញ្ញាមានពងបែកនៅក្បែរន្ធគូទ ក្នុងករណីនេះបណ្ដាលមកពីដៃគូជ្រើសរើសវិធីរួមភេទតាមរន្ធគូទ រោគសញ្ញានេះអាចជាជំងឺស្វាយ។ ឡើងកូនកណ្ដុរនៅត្រង់ក្រលៀន៖ […]


បញ្ហាបុរសផ្សេងទៀត

វីតាមីនល្អៗអាចរួមចំណែក​ជួយសុខភាពផ្លូវភេទបុរស​ឲ្យរឹងមាំ

អសមត្ថភាពផ្លូវភេទ ឬលិង្គមិនអាចឡើងរឹងដូចក្ដីប្រាថ្នា ជាបញ្ហារបស់បុរសៗដែលប្រឈមច្រើននៅវ័យចាប់​​ពីអាយុ៤៥ឆ្នាំឡើង។ តាមការសិក្សាបានបង្ហាញថា វីតាមីនមួយចំនួនអាចរួមចំណែក​ជួយព្យាបាល និងអាចកាត់បន្ថយការលំបាកមួយនេះបាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.វីតាមីន B9 វីតាមីន B9 មានទំនាក់ទំនងខ្លាំងជាមួយ បញ្ហាអសមត្ថភាពផ្លូវភេទបុរស ព្រោះសារធាតុមួយនេះមានមុខងារពិសេសជួយពង្រឹងទៅដល់ដំណើរការមេតាប៉ូលិសនៃសមាសធាតុ nitric oxide ក្នុងរាងកាយ។ Nitric oxide មានមុខងារ​ជួយ​សម្រួល​ចរន្ដឈាម និងជំរុញឲ្យចលនាសាច់ដុំគ្រប់ផ្នែកក្នុងរាងកាយដំណើរការប្រសើរឡើង ក្នុងនោះរួមទាំងសាច់ដុំលិង្គផងដែរ។ ការខ្វះខាត វីតាមីន B9 គឺជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការបង្កើត nitric oxide ក្នុងរាងកាយ ហើយក៏ប៉ះពាល់ទៅដល់ដំណើរការគ្រប់គ្រងសាច់ដុំ និងក៏ងាយប៉ះពាល់ដល់សមត្ថភាពផ្លូវភេទផងដែរ។ ២.វីតាមីន D វិតាមីន D ក៏ជាចំណែកមួយជួយបង្កើតសមត្ថភាពលិង្គឲ្យខ្លាំងក្លាឡើងវិញបាន ព្រោះវីតាមីនមួយប្រភេទនេះមានមុខងារជួយបង្កើតកោសិកា Endothelial ដែលជាកោសិកាសំខាន់មានតួនាទីក្នុងការគ្រប់លំហូរឈាមពេញរាងកាយ។ ជាក់ស្ដែងណាស់ ការអសមត្ថភាពផ្លូវភេទគឺបណ្ដាលមកពីចុះខ្សោយចរន្ដឈាមចូលទៅក្នុងសរសៃលិង្គមិនអាចបំពេញមុខងារ ពង្រឹកសាច់ដុំបានល្អ ទើបមិនអាចធ្វើឲ្យលិង្គឡើងរឹងបាន។ ម្យ៉ាងវិញទៀត ក៏មានទាក់ទងនឹងប្រព័ន្ធប្រសាទផងដែរ។ ដូច្នេះវីតាមីន D គឺជាផ្នែកមួយជួយធ្វើឲ្យចរន្ដឈាមធ្វើការល្អ ក៏អាចជួយសុខភាពលិង្គរឹងមាំផងដែរ។ [embed-health-tool-heart-rate] ៣.វីតាមីន B3 (Niacin) ជំងឺក្រិនសរសៃឈាម (Atherosclerosis) ជាជំងឺមួយប្រភេទ ដែលបង្អាក់ដំណើរចរន្ដឈាមទៅចិញ្ចឹមរាងកាយ ហើយ​ជំងឺនេះក៏ជាចំណែកមួយធ្វើឲ្យសមត្ថភាពផ្លូវភេទចុះខ្សោយបាន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ