backup og meta

ទឹកកាមប្រែជាពណ៌លឿង មានរឿងអ្វីកើតឡើង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 17, 2023

    ទឹកកាមប្រែជាពណ៌លឿង មានរឿងអ្វីកើតឡើង?

    ធម្មតាទឹកកាមមានពណ៌ស ខាប់ មិនអាចមានពណ៌ក្រហម ឬពណ៌លឿងអ្វីនោះទេ។ ប៉ុន្ដែប្រសិនជាវាផ្លាស់ប្ដូរពណ៌មែននោះ គឺប្រាកដជាមានអ្វីប្រែប្រួលខុសប្រក្រតីហើយ។ បើយោងតាមការចុះផ្សាយរបស់មន្ទីរព្យាបាល cleveland របស់សហរដ្ឋអាមេរិក បានបង្ហាញថាការប្រែប្រួលពណ៌ទឹកកាមអាចបណ្ដាលមកពីកត្ដាច្រើនយ៉ាង។​

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.កត្ដាអាយុ

    កត្ដាអាយុ នៅពេលបុរសៗឈានចូលវ័យចាប់ពី ៦០ឆ្នាំឡើងសុខភាពត្រូវថយចុះ មិនថាសុខភាពរាងកាយ ឬ ផ្លូវភេទនោះទេ។ កត្ដានេះសរីរាង្គដែលមានតួនាទីផលិតទឹកកាមក៏មិនអាចផលិតបានល្អដូចពីមុននោះដែរ ដូច្នេះទឹកកាមក៏អាចមានពណ៌លឿង។

    ២.កត្ដារបបអាហារ

    របបអាហាមួយចំនួនអាចធ្វើឲ្យទឹកកាមប្រែទៅជាពណ៌លឿងក្នុងមួយរយៈពេលខ្លី បន្ទាប់មកក៏នឹងប្រែទៅពណ៌ដើមវិញ នៅពេលយើងលែងញ៉ាំអាហារទាំងនោះ។ អាហារដែលអាចធ្វើឲ្យទឹកកាមប្រែពណ៌ទៅជាលឿងបានមានដូចជា ខ្ទឹមបារាំង ខ្ទឹមស រមៀត និងខ្នុរ។

    ៣.ការជក់បារី

    ការជក់បារីក៏ជាបញ្ហាមួយ ដែលបណ្ដាលទឹកកាមប្រឈមប្រែទៅជាពណ៏លឿងបានដែរ។ សារធាតុនីកូទីន មិនត្រឹមតែធ្វើឲ្យទឹកកាមបុរសមានពណ៌លឿងនោះទេ សូម្បីក្រចកដៃ ក្រចកជើង ធ្មេញ ស្បែក ភ្នែក ក៏ប្រែជាពណ៌លឿងផងដែរ។

    ៤.មិនសូវរួមភេទ

    បុរសៗដែលកម្របានរួមភេទ ឬមិនបានបញ្ចេញទឹកកាម ក៏អាចធ្វើឲ្យទឹកកាមប្រែជាពណ៌លឿងបានដែរ។ ព្រោះទឹកកាមដែលមិនបានប្រើប្រាស់ បញ្ចេញមកក្រៅ ទុកយូអាចធ្វើឲ្យទឹកកាមចាស់ និងប្រឈមប្រែពណ៌ទៅជាលឿង។

    ៥.ការឆ្លងមេរោគ ឬជំងឺកាមរោគ

    ពពួកបាក់តេរី ដែលបានឆ្លងចូលក្នុងក្រពេញ ប្រូស្ដាត បង្កការរលាក ក៏អាចបណ្ដាលឲ្យទឹកកាម ប្រែពណ៌ទៅជាលឿង។ ទន្ទឹមគ្នានោះដែរបញ្ហាមួយចំនួនទៀតដូចជា ការឆ្លងជំងឺកាមរោគ មានជំងឺប្រមេះទឹកថ្លា ប្រមេះទឹកបាយ សុទ្ធតែបង្កឲ្យទឹកកាមប្រែជាពណ៌លឿងបាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម