backup og meta

អាថ៌កំបាំង​ផ្លូវភេទស្រ្តី ពេលខ្លះស្រីៗខ្លួនឯងក៏គិត​មិន​ដល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 08, 2020

    អាថ៌កំបាំង​ផ្លូវភេទស្រ្តី ពេលខ្លះស្រីៗខ្លួនឯងក៏គិត​មិន​ដល់

    តាម​ការ​ពិត​ មិន​មែន​មាន​តែ​បុរស​ទេ​ ដែល​គិត​ដល់​រឿង​លើ​គ្រែ​ ​ប៉ុន្តែ​​ស្រីៗ​​ក៏​គិត​ដល់​រឿង​នោះ​ជា​ញឹក​ញយ​ផង​ដែរ​ ហើយ​ពេល​​ខ្លះ​ ​​ស្រាប់​តែ​មាន​ចំណង់​ផ្លូវ​ភេទ​កើត​ឡើង​​ដោយ​មិន​ដឹង​ខ្លួន​ផង​​ក៏​មាន​។​

    យ៉ាងណាមិញ​ មាន​កត្តា​ជាច្រើន​ ដែល​ធ្វើ​ឲ្យ​ស្រីៗ​យើង​មិន​អាច​កំណត់​បាន​អំពី​ការ​គិត​ ឬ​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​។ ឧទាហរណ៍​ ​តើ​យើង​គិត​ដល់​រឿង​រួម​ភេទ​ប៉ុន្មាន​ដង?​ តើ​អ្នកណា​ដែល​ធ្វើ​ឲ្យ​យើង​កើត​មាន​ចំណង់​ផ្លូវ​ភេទ​​?​ តើ​ហេតុ​អ្វី​បាន​ជា​យើង​ជ្រើសរើស​យក​ដៃគូ​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​? ចម្លើយ​ខាងក្រោម​នេះ​ នឹង​បង្ហាញ​​អំពី​រឿង​សម្ងាត់​​ទាក់​ទង​នឹង​​ចំណង់​ផ្លូវ​ភេទ​ ដែល​ស្រីៗ​ព្យាយាម​លាក់​បាំង​។

    .ស្រីៗ​គិត​ដល់​រឿង​លើ​គ្រែ​លើស​ពី​អ្វី​ដែល​ខ្លួន​ដឹង​​​

    វា​​មាន​ភាព​ស្មុគស្មាញ​ណាស់​​ក្នុង​ការ​រាប់​ចំនួន​​ដង​នៃ​​ការ​គិត​អំពី​រឿង​លើ​គ្រែ​ឲ្យ​បាន​ត្រឹមត្រូវ​ ប៉ុន្តែ​វា​អាច​លើស​ពី​អ្វី​ដែល​ស្រីៗ​យើង​ស្មាន​ទៅ​ទៀត​។ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ចំនួន​ដង​នៃ​ការ​គិត​ដល់​រឿង​ផ្លូវ​ភេទ​ អ្នក​ស្រាវជ្រាវ​បាន​សាក​សួរ​មនុស្ស​ស្រី​ឲ្យ​​ធ្វើ​ការ​ប៉ាន់​ស្មាន​នៃ​ចំនួន​ដង​ដែល​ពួកគាត់​គិត​ដល់​​​​​ ហើយ​ចម្លើយ​នោះ​គឺ​ប្រហែល​៦ដង​ក្នុង​មួយ​ថ្ងៃ​ជាមធ្យម​។​

    ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​ ​បាន​ឲ្យ​ពួកគាត់​កត់ត្រា​នូវ​ចំនួន​ដល់​នៃ​ចំណង់​ផ្លូវ​ភេទ​ ដោយ​ប្រើ​ម៉ាស៊ីន​ចុច​រាប់​ចំនួន​វិញ​នោះ​ លទ្ធផល​ឃើញ​ថា​ ពួកគាត់​គិត​ដល់​រឿង​លើ​គ្រែ​ប្រហែល​១៩ដង​ក្នុង​មួយ​ថ្ងៃ​ គិត​ជា​មធ្យម​។ ចំណុច​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ មនុស្ស​ស្រី​​គិត​រឿង​ផ្លូវ​ភេទ​ច្រើន​ជាង​អ្វី​ដែល​​ខ្លួន​បាន​ដឹង​។

    ផ្លូវភេទ

    .ស្ត្រី​អាច​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវ​ភេទ​ចំពោះ​មនុស្ស​​ទាំងពីរ​ភេទ​​​​​​​

    តាម​ការ​ស្រាវជ្រាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​បង្ហាញ​ថា ស្រ្តី​អាច​​មិន​ដឹង​ច្បាស់​អំពី​​កត្តា​​ដែល​​​ធ្វើ​ឲ្យ​មាន​រំញោច​ដល់​​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​​។ ខណៈ​ពេល​ដែល​បុរស​​ដែល​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា​ និង​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ បាន​កំណត់​ច្បាស់​លាស់​អំពី​​អារម្មណ៍​ស្រើបស្រាល​ចំពោះ​ភេទ​ជាក់​លាក់​។ ​

    ផ្ទុយ​ទៅវិញ​ ​មនុស្ស​ស្រី​ដែល​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា​ និង​ស្ត្រី​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ បែរជា​ពិបាក​នឹង​ធ្វើការ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​​។​ ​ដោយ​ហេតុនេះ​ ទើប​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​ស្រី​មាន​ការ​ប្រែប្រួល​ ឬ​​មាន​ភាព​បត់បែន​ជាង​បុរស។​ លើស​ពី​នេះ​ ​នៅ​ពេល​ដែល​ស្ត្រី​មាន​ចំណង់​ផ្លូវ​ភេទ​កាន់តែ​ខ្លាំង​ ពួកគេ​នឹង​ទោរទន់​ទៅ​រក​មនុស្ស​ទាំង​ពីរ​ភេទ​ កាន់​តែ​ខ្លាំង​ផង​ដែរ​។

    .ចូល​ចិត្ត​ដៃគូ​មាន​ភិនភាគ​ស្រដៀង​បង​ប្អូន​ប្រុស​

    តាម​​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​​​គូរ​ស្នេហ៍​របស់​ស្រីៗ​ដែល​មាន​ភិនភាគ​ស្រដៀង​ទៅ​នឹង​បងប្អូន​ប្រុស​របស់​ស្រ្តី​ទាំង​នោះ គឺ​ជា​គូស្នហ៍​ដ៏​រ៉ូម៉ែន​ទិច​របស់​ពួកគេ​​ ជាង​អ្នក​ដែល​ពុំ​​មាន​មុខ​មាត់​ស្រដៀង​គ្នា​​។​​

    ជាមួយ​គ្នា​នេះ​ដែរ​ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​ធ្វើ​ការ​​សន្និដ្ឋាន​​ថា​ បុរស​ដែល​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា​ ក៏​ទំនង​ជា​ជាប់​ចិត្ត​ជាមួយ​នឹង​ដៃគូ​ដែល​មាន​មុខ​មាត់​ស្រដៀង​ទៅ​​នឹង​បងប្អូន​ស្រី​របស់​ពួកគេ​ដូច​គ្នា។​

    ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មិន​មែន​ស្ត្រី​ទាំង​អស់​សុទ្ធតែ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​គូ​ស្នេហ៍​​ ដែល​មាន​​មុខ​មាត់​​ស្រដៀង​នឹង​បងប្អូន​របស់​ខ្លួន​​នោះ​​ឡើយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម