backup og meta

ម៉េចបានប្រុសៗចេះតែរមាស់ ក្រោយកោររោមប្រដាប់ភេទរួច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 20

    ម៉េចបានប្រុសៗចេះតែរមាស់ ក្រោយកោររោមប្រដាប់ភេទរួច

    បុរសៗដែលជួបអាការៈរមាស់ ក្រោយពេលកោរសម្អាតរោមប្រដាប់ភេទ គឺជាសញ្ញាមួយបង្ហាញថា កំពុងតែមាន​បញ្ហាសុខភាពស្បែក។ ដូច្នេះត្រូវពិនិត្យមើលជាក់ស្ដែង ទាំងឧបករណ៍ប្រើប្រាស់ ផលិតផលលាបនៅលើស្បែក និង សុខភាពស្បែកផ្ទាល់តែម្ដង។ មូលហេតុ​បង្ក​ឲ្យ​មាន​អាការៈ​រមាស់​នេះ​អាច​មាន​ច្រើន​យ៉ាង​។​

    កោររោមដោយឧបករណ៍អេឡិចត្រូនិច Razor ក៏អាចបណ្ដាលឲ្យរលាកស្បែកនៅត្រង់គល់រោម ប្រសិនមិនបានប្រយ័ត្ន ពិសេសអ្នកប្រើប្រាស់មិនបានដឹងពីការណែរនាំមុនពេលប្រើ។ ភាគរយច្រើនកើតឡើង ដោយសារការ​កោរ​លឿនពេក ខណៈស្ថានភាពស្បែកនៅបរិវេណប្រដាប់​ភេទមានសភាពស្ដើង។ បញ្ហារមាស់​នេះ​អាច​បណ្ដាល​ឲ្យ​ឡើង​កន្ទួលក្រហម ការរលាក ដែលបង្កជារមាស់។ ក្នុងស្ថានភាពបែបនេះ អ្នកជំងឺគួរតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីទទួល​ការព្យាបាល។

    ២.មានជំងឺសើស្បែក

    អ្នកមានជំងឺសើរស្បែកមិនទាន់ព្យាបាលត្រឹមត្រូវ ងាយនឹងប្រត្ដិកម្មខ្លាំងបំផុតនៅពេលប៉ះជាមួយនឹងផលិតផលប្រើប្រាស់ និងឧបករណ៍កោររោម ដែលអាចធ្វើឲ្យអ្នកជំងឹរមាស់ភ្លាមៗក្រោយពេលកោររួច។ ជំងឺសើរស្បែកដែលកើតមានកន្លងមកមានដូចជា ការរលាក មេរោគផ្សិត Psoriasis, រមាស់​ក្រលៀន ឬភ្លៅ និង​ជំងឺ​ត្រអក ជាដើម។ ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្ន ចំពោះសុខភាពស្បែកបើមានជំងឺទាំងនេះ គួរតែជ្រើសរើសវីធីកាត់ ឬច្រឹប គឺជាការល្អជាង។

    កោរោម

    ៣.មហារីកស្បែក

    មហារីកស្បែកជាជំងឺកម្រកើតមាននៅតំបន់ប្រដាប់ភេទ ប៉ុន្ដែក៏គួរតែប្រុងប្រយ័ត្នផងដែរ។ ចំពោះអ្នកជំងឺក៏ប្រឈមនឹងការរមាស់ដូចគ្នា ប្រសិនជ្រើសរើសយកការកោរ។ ជម្រើសល្អបំផុត អ្នកជំងឺគួរតែជ្រើសរើសវិធីកាត់ ឬច្រឹប បើមិនចង់រមាស់លើស្បែក។

    ៤.ការករកិត

    អាការៈរមាស់មួយប្រភេទទៀតកើតឡើងក្រោយពេលកោររួច ចន្លោះពី២ ទៅ ៣ម៉ោង នោះបណ្ដាលមកពីការកកិត​​ជាមួយនឹងសម្លៀកបំពាក់។ ការកកិតសំលៀកបំពាក់ជាមួយនឹងស្បែកផ្ទាល់អាចបណ្ដាលឲ្យយើងរមាស់បាន ហើយភាគរយកើតឡើងច្រើនលើអ្នកទើបតែចាប់ផ្ដើមកោរលើកដំបូង។ ដើម្បីជៀសវាងពីបញ្ហានេះ បន្ទាប់ពីកោរហើយគួរតែមានក្រែមលាបលើស្បែក ដើម្បីរក្សាសំណើមស្បែក និងកាត់បន្ថយផលប៉ះពាល់ពីការកកិតនោះ។

    ៥.ការដុះរោមថ្មី

    ការដុះចេញរោមថ្មីក៏អាចធ្វើឲ្យយើងរមាស់បានដែរ ពិសេសក្នុងដំណាក់កាលលូតលាស់របស់រោមតែម្ដង។ អាការៈនេះកើតឡើងច្រើន ប៉ុន្ដែមិនប៉ះពាល់ដល់សុខភាពស្បែកនោះទេ យើងអាចប្រើប្រាស់ផលិតផលសំណើមស្បែក និងកាត់បន្ថការរមាស់បាន ក្នុងលក្ខខណ្ឌមិនចាំបាច់ មិនត្រូវអេះដោយក្រចកឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពស្បែកបាន។

    អត្ថបទគួរអាន៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 20

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម