backup og meta

ផលប៉ះពាល់ពីការជម្រុះរោមប្រដាប់ភេទដោយបាញ់ឡាស៊ែ ប្រុសៗគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 19, 2023

    ផលប៉ះពាល់ពីការជម្រុះរោមប្រដាប់ភេទដោយបាញ់ឡាស៊ែ ប្រុសៗគួរដឹង

    វិធីជម្រុះរោមប្រដាប់ភេទ មានច្រើនជម្រើសដូចជា ការកោរ ប្រើជែលជម្រុះ កាត់ និងប្រើកាំរស្មីបាញ់ជម្រុះ​រោមតែម្ដង។ វិធីទាំងនោះមានអត្ថប្រយោជន៍ផ្សេងៗគ្នា ហើយផលប៉ះពាល់ក៏កើតមានផ្សេងគ្នាផងដែរ។ តួយ៉ាងការប្រើប្រាស់វិធីបាញ់ឡាស៊ែនេះតែម្ដង ដែលប្រឈមប៉ះពាល់ដល់សុខភាពស្បែក។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    តាមការចុះផ្សាយបង្ហាញរបស់មន្ទីរព្យាបាល mayoclinic របស់អាមេរិកបានបញ្ជាក់ថា ការជម្រុះរោមដោយបាញ់ឡាស៊ែអាចធ្វើឲ្យស្បែកប្រឈមបញ្ហាធំៗ២យ៉ាង។

    ១.ការរលាកស្បែក

    វិធីមួយនេះអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពស្បែកមានដូចជា ការឡើងកន្ទួលក្រហម ហើម ក្រហាយក្នុងរយៈពេលខ្លី  និងបញ្ហាប្រឈមមួយចំនួនទៀត អាចកើតមានក្រោយពេលបាញ់រួចចន្លោះពី ៣ទៅ ៥ម៉ោង។

    ២.ប្រែប្រួលពណ៌ស្បែក

    ការបាញ់ឡាស៊ែជម្រុះរោមអាចធ្វើឲ្យស្បែកប្រឈមបញ្ហាប្រែពណ៌ បើមិនឡើងជាំខ្មៅក៏អាចឡើងពណ៌សភ្លឺ។ ករណីនេះអាចកើតឡើង ប្រសិនបើស្រាលអាចជាសះស្បើយក្នុងរយៈពេលខ្លី បើធ្ងន់គឺមិនអាចប្រែពណ៌ទៅសភាពដើមនោះទេ។ អ្នកដែលមាន​ការ​ប្រែប្រួលស្បែកទៅជាពណ៌ស ក្រោយបាញ់ឡាស៊ែគឺភាគច្រើនលើអ្នកមានស្បែកខ្មៅ ហើយ​ចំពោះអ្នកដែលជួបបញ្ហាស្បែកឡើងខ្មៅជាំ ភាគច្រើនកើតលើអ្នកមានស្បែកស។

    ក្នុងករណីខ្លះ ក៏អាចបណ្តាលឲ្យស្បែកមានឡើង ពងបែក ស្នាមប្រេះ របក ស្បែកស្ងួត ស្លាកស្នាម ឬការផ្លាស់ប្តូរផ្សេងទៀតនៅក្នុងស្បែក។ ដែលទាំងនេះគឺជាផលវិបាកកើតមានក្រោយពេលជ្រើសរើសវីធីជម្រុះរោមដោយប្រើឡាស៊ែ។

    មូលហេតុជ្រើសរើសវិធីបាញ់ឡាស៊ែ

    វីធីជម្រុះរោមប្រដាប់ភេទដោយប្រើកាំរស្មីបាញ់កម្ចាត់គល់រោម មិនជាពេញនិយមធ្វើប៉ុន្មាននោះទេ ពិសេសប្រុសៗ​តែម្ដង បើ​ធៀបទៅនឹងវិធីផ្សេងៗទៀត ប៉ុន្ដែអ្នកដែលប្រើប្រាស់វិធីនេះគឺមិនចង់រវល់ជម្រុះរោមច្រើនដង ព្រោះការជម្រុះដោយប្រើកាំរស្មីម្ដងអាចកាត់បន្ថយការដុះរហូតដល់ទៅ​ ៩០% ចំណែករោមដែលអាចដុះសារជាថ្មី មានសភាពតូចល្អិត និងទន់។

    តើគួរធ្វើបែបណាទើបការអនុវត្ដវិធីនេះមិនប៉ះពាល់ដល់សុខភាពស្បែក?

    ប្រសិនបើប្រុសៗ​ចង់ជម្រុះរោមដោយវិធីនេះ គួរស្វែងរកវេជ្ជបណ្ឌិតមានជំនាញផ្នែក រោគសើស្បែកវះកាត់​កែ​សម្ផស្ស និង​មានបទពិសោធន៍ជាមួយការអនុវត្ដលើវិធីនេះកន្លងមក។

    មុនពេលទទួលសេវាកម្មជម្រុះរោមដោយបាញ់ឡាស៊ែ ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន ពិសេសត្រូវបង្ហាញព័ត៌មានទាំងឡាយទាក់ទងនឹងសុខភាពស្បែក ការប្រើប្រាស់ផលិតផលធ្លាប់ប៉ះពាល់ស្បែកកន្លងមក ដូចជាប្រភេទផលិតផលជម្រុះរោមជាដើម។

    រួមភេទមិនបានការពារ

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម