រឿង៥យ៉ាង ប្រុសៗត្រូវដឹង មុនសម្រេចចិត្ដកោររោមប្រដាប់ភេទ
រោមប្រដាប់ភេទ មានបុរសៗខ្លះក៏រក្សាទុកព្រោះយល់ថាវាក៏មានអត្ថប្រយោជន៍ និងមិនបង្កការរំខានអ្វីនោះដែរ ប៉ុន្ដែក៏មានបុរសៗមួយចំនួនទៀតមិនចូលចិត្ដទុកនោះទេ ពោលគឺអាស្រ័យលើជំនឿបុគ្គល។ ប៉ុន្ដែយ៉ាងណាក៏ដោយ មុនពេលសម្រេចចិត្ដកោរ ឬជម្រុះរោមប្រដាប់ភេទចេញ ក៏ត្រូវនឹកឃើញអត្ថប្រយោជន៍ទាំង៥ចំណុចសំខាន់ៗនេះសិនដែរ។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. កាត់បន្ថយការកកិត
ពេលធ្វើសកម្មភាពផ្សេងៗ មិនថាការលេងកីឡា ហាត់ប្រាណ ដើរ រត់ ឬសកម្មភាពផ្លូវភេទនោះទេ រោមនៅតំបន់នេះក៏មានតួនាទីពិសេសរបស់វា គឺអាចទប់ស្កាត់នឹងការកកិតបាន។ តួយ៉ាងការកកិតដែលអាចកើតមានជាមួយនឹងខោក្នុងតែម្ដង នៅពេលយើងធ្វើកសម្មភាពនានា។ កាលណាយើងកោររោមចេញ ស្បែកនឹងប្រឈមប៉ះពាល់ផ្ទាល់ជាមួយនឹងខោ ករណីខ្លះបង្កទៅជារលាក បង្កជាការឡើងកន្ទួលរមាស់បាន។
២.រក្សាសីតុណ្ហភាព
រោមនៅតំបន់ពិសេសនេះប្រសិនជាទុកអាចជួយរក្សាសីតុណ្ហភាព ពេលយើងស្លៀកខោ។ មិនថាអាការធាតុក្ដៅ ឬត្រជាក់នោះទេ វាអាចជួយរក្សាសីតុណ្ហភាពបានល្អ ពិសេសរក្សាសំណើមស្បែកមិនឲ្យស្ងួត។
៣.បង្កើនអារម្មណ៍ដៃគូ
បុរសៗខ្លះយល់ឃើញថា ការទុករោមគឺគ្មានភាពទាក់ទាញចំពោះដៃគូ ប៉ុន្ដែមិនដូច្នោះទេ ការទុករោមគឺមានគុណប្រយោជន៍ដល់ដៃគូទៅវិញ ព្រោះវាអាចជួយឲ្យភាគីខាងស្រីអាចកើតមានអារម្មណ៍ស្រើបស្រាល និងរំញោចខ្លាំង ពេលរោមនោះទៅប៉ះមាត់ទ្វារមាស។ ដៃគូអាចនឹងទទួលបានអារម្មណ៍កាន់តែរីករាយ ពេលមានការកកិតជាមួយរោមនោះ។ ដូច្នេះគឺមានប្រយោជន៍ណាស់បើទុកវានោះ។
៤.ការពារឡើងកន្ទួល
បុរសៗត្រូវដឹងថា ការកោររោមនឹងធ្វើឲ្យគល់រោមថ្មីចាប់ផ្ដើមដុះមកវិញលឿន ហើយទំហំក៏ធំជាងមុន មិនត្រឹមតែប៉ុណ្ណោះ រោមដែលដុះឡើងមកវិញអាចធ្វើឲ្យយើងប្រឈមនឹងការរមាស់ ពិបាកទ្រាំ ស្ទើតែមិនអាចទ្រាំមិនអេះមិនបាន។ ពិសេសអ្នកដែលប្រើប្រាស់ក្រេមបន្ទន់ ដែលមានជាតិកាត់ខ្លាំង ធ្វើឲ្យអាលែកហ្ស៊ីស្បែក។
៥.ប្រឈមនឹងការដាច់រលាត់
ការកោររោមនៅត្រង់បរិវេណប្រដាប់ភេទបើមិនប្រុងប្រយ័ត្នអាចប្រឈមការមុត ឬដាច់រលាត់ស្បែក ព្រោះកោសិកាស្បែកនៅត្រង់ចំណុចនោះមានសភាពស្ដើង ជាមូលហេតុធ្វើឲ្យអ្នកកោរត្រូវប្រុងប្រយ័ត្នបំផុត។ បន្ថែមពីលើនេះទៀត ការកោររោមអាចប្រឈមនឹងការឆ្លងជំងឺសើរស្បែកដែរ។

អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
តាមការសិក្សាបានបង្ហាញថា រោមនៅត្រង់បរិវេណប្រដាប់ភេទក៏អាចជារនាំងការពារភាពកកិតដោយផ្ទាល់រវាងស្បែកនឹងស្បែកពេលកំពុងរួមភេទ។ ដូច្នេះប្រសិនបើ ដៃគូមានបញ្ហាជំងឺសើរស្បែក ស្របពេលយើងមិនមានរោមការពារទៀតនោះ ក៏ជាឱកាសមួយងាយឆ្លងមេរោគបានលឿន។