backup og meta

វិធីកោររោមប្រដាប់ភេទមួយណា សុវត្ថិភាពសម្រាប់ប្រុសៗ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 07, 2022

    វិធីកោររោមប្រដាប់ភេទមួយណា សុវត្ថិភាពសម្រាប់ប្រុសៗ?

    បុរសៗខ្លះអត់ចូលចិត្ដទុករោមនៅបរិវេណប្រដាប់ភេទនោះទេ ព្រោះគិតថាវាមានការរំខាន ពិបាកសម្អាត ពិសេស​គឺមិនមានភាពទាក់ទាញពីដៃគូរបស់គាត់អំឡុងពេលរួមភេទ។ ប៉ុន្ដែក៏មានបុរសខ្លះទៀតចូលចិត្ដរក្សាទុកឲ្យដុះតាមដំណើរធម្មជាតិ ព្រោះយល់ថាការរក្សាទុកគឺមានប្រយោជន៍ដល់សុខភាពផ្លូវភេទ ជួយការ​ពារ​ពីការកកិតនឹងសម្លៀកបំពាក់ ម្យ៉ាងវិញទៀតវាមិនមានការរំខានអ្វីច្រើននោះទេ ដែលទាំងនេះគឺអាស្រ័យលើការយល់ឃើញរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ជាក់ស្ដែងណាស់ចំពោះបុរសៗដែលចូលចិត្ដភាពស្អាតរលីង គឺប្រាកដជាមិនទុកនោះទេ។ ហើយវិធីដែលប្រើច្រើនកន្លងមកនោះគឺមាន៤សំខាន់ៗដូចជា៖

    ការកោរដោយប្រើឡាម៖ គឺជាវីធីមួយងាយស្រួល និង ពេញនិយមច្រើន ព្រោះវាត្រូវបានគេចាត់ទុកជាទម្លាប់ដូចគ្នាទៅនឹងការកោរពុកចង្ការប្រចាំសប្ដាហ៍ផងដែរ។ ប៉ុន្ដែអនុវត្ដវិធីនេះ ត្រូវប្រុងប្រយ័ត្ន និង ត្រូវថ្នមបំផុត ព្រោះក៏ងាយនឹងមានការមុត រលាត់ស្បែក។ ម្យ៉ាងវិញទៀត មុនពេលកោរ យើងអាចផ្សើមទឹក និង លាបជែលបន្ទន់រោមជាមុនសិនទើបមានសុវត្ថិភាព។​

    ការបាញ់ឡាស៊ែ៖ ការប្រើប្រាស់ម៉ាស៊ីនបាញ់ឡាស៊ែកម្ចាត់រោម វិធីនេះបុរសៗមិនសូវធ្វើនោះទេ ព្រោះត្រូវចំណាយ​លុយ​ច្រើន និង ធ្វើការច្រើនដង។ គោលដៅក្នុងការបាញ់ឡាស៊ែ គឺកំចាត់ចោលរោម មិនឲ្យដុះមកវិញ វិធីនេះអាចធ្វើយ៉ាងហោច ចន្លោះពី៤ ដង ម្យ៉ាងវិញទៀតត្រូវធ្វើដោយអ្នកជំនាញ មិនអាចធ្វើដោយខ្លួនឯងបាននោះទេ។

    ការកាត់ដោយកន្ដ្រៃ៖ ការប្រើប្រាស់កន្ដ្រៃ វិធីនេះអាចមានអ្នកធ្វើច្រើន ពិសេសសម្រាប់អ្នកដែលមិនចង់ឲ្យរោមដុះលឿន គេប្រើកន្ដ្រៃដើម្បីកាត់ឬ ច្រឹបឲ្យខ្លី។ វីធីនេះមានភាពងាយស្រួល លឿន និងសុវត្ថិភាព។ បច្ចុប្បន្នដោយ​សារមានកន្ដ្រៃអឡិចត្រនិកគឺកាន់តែមានភាពងាយស្រួល រហ័ស និង ធ្វើបានស្អាតជាងមុន។

    ការប្រើប្រាស់ជែលជម្រុះ៖ វិធីសាស្ដ្រមួយនេះក៏ពេញនិយម ព្រោះវាមានភាពងាយស្រួល និង កាត់បន្ថយការដុះមកវិញបានយូរជាងកោរ និង កាត់ធម្មតា។ ប៉ុន្ដែវិធីនេះ ប្រសិនជាធ្វើមិនបានល្អ អាចប្រឈមនឹងការរលាក ការឡើងកន្ទួលក្រហម រមាស់ បញ្ហាស្បែកដោយសារជាតិកាត់ ករណីខ្លះអាចកើតជាអាលែកហ្ស៊ីស្បែក។

    តើវិធីមួយណាមានសុវត្ថិភាពហើយល្អ?

    បើគិតទៅដល់វិធីសុវត្ថិភាព និង ភាពងាយស្រួល គឺការប្រើប្រាស់កន្ដ្រៃកាត់ ឬច្រឹប។ វីធីនេះថ្វីដ្បិតតែធ្វើមិនសូវបានស្អាតល្អ១០០% ប៉ុន្ដែផ្ដល់ប្រយោជន៍ច្រើន ជួយឲ្យយើងជៀសផុតពីហានិភ័យផ្សេងៗដូចជា ការមុត រលាក ឬរលាត់ស្បែក។ លើសពីនេះទៀត កាត់បន្ថយសន្ទុះនៃការដុះមកវិញ ងាយស្រួលសម្អាត និងលឿន ពិសេសកន្ដ្រៃមួយអាចប្រើប្រាស់បានច្រើនដង។

    អត្ថបទគួរអាន៖

    តើបន្ទាប់ពីការកោរ កាត់ ជម្រុះ រោមអាចដុះមកវិញដូចដើមដែរទេ?

    លក្ខណៈទូទៅ រោមប្រដាប់ភេទមានភាពខុសគ្នា នឹងរោមនៅលើដងខ្លួន និងសក់ក្បាល។ តាមការបង្ហាញរបស់ មន្ទីរព្យាបាល mayoclinic អាមេរិកបានបង្ហាញថា រោមដុះឡើងវិញ គឺមិនមានភាពដូចដើមនោះទេ វាប្រែប្រួលទាំងពណ៌ សន្ទុះនៃការលូតលាស់លឿន ទំហំធំ ប៉ុន្ដែមានកម្រាស់ស្ដើងជាងមុន។ ពោលវាកាត់បន្ថយបរិមាណដុះ​ពី​១០០% មកសល់តែ៨០ទៅ ៩០%ប៉ុណ្ណោះ។ បរិមាណនៃការលូតលាស់ នឹងធ្លាក់ចុះរហូតបន្ដិចម្ដងៗ ទៅតាមចំនួន​កោរ។ ប៉ុន្ដែក្នុងករណីដែល ការលូតមានការ កើនឡើងច្រើនជាងមុនពេលកោរ នោះប្រហែលអាចបណ្ដាលមកពីលក្ខខណ្ឌសុខភាព និង ផ្នែកវិជ្ជសាស្ដ្រ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម