ការបាញ់ឡាស៊ែ៖ ការប្រើប្រាស់ម៉ាស៊ីនបាញ់ឡាស៊ែកម្ចាត់រោម វិធីនេះបុរសៗមិនសូវធ្វើនោះទេ ព្រោះត្រូវចំណាយលុយច្រើន និង ធ្វើការច្រើនដង។ គោលដៅក្នុងការបាញ់ឡាស៊ែ គឺកំចាត់ចោលរោម មិនឲ្យដុះមកវិញ វិធីនេះអាចធ្វើយ៉ាងហោច ចន្លោះពី៤ ដង ម្យ៉ាងវិញទៀតត្រូវធ្វើដោយអ្នកជំនាញ មិនអាចធ្វើដោយខ្លួនឯងបាននោះទេ។
ការកាត់ដោយកន្ដ្រៃ៖ ការប្រើប្រាស់កន្ដ្រៃ វិធីនេះអាចមានអ្នកធ្វើច្រើន ពិសេសសម្រាប់អ្នកដែលមិនចង់ឲ្យរោមដុះលឿន គេប្រើកន្ដ្រៃដើម្បីកាត់ឬ ច្រឹបឲ្យខ្លី។ វីធីនេះមានភាពងាយស្រួល លឿន និងសុវត្ថិភាព។ បច្ចុប្បន្នដោយសារមានកន្ដ្រៃអឡិចត្រនិកគឺកាន់តែមានភាពងាយស្រួល រហ័ស និង ធ្វើបានស្អាតជាងមុន។
ការប្រើប្រាស់ជែលជម្រុះ៖ វិធីសាស្ដ្រមួយនេះក៏ពេញនិយម ព្រោះវាមានភាពងាយស្រួល និង កាត់បន្ថយការដុះមកវិញបានយូរជាងកោរ និង កាត់ធម្មតា។ ប៉ុន្ដែវិធីនេះ ប្រសិនជាធ្វើមិនបានល្អ អាចប្រឈមនឹងការរលាក ការឡើងកន្ទួលក្រហម រមាស់ បញ្ហាស្បែកដោយសារជាតិកាត់ ករណីខ្លះអាចកើតជាអាលែកហ្ស៊ីស្បែក។