សុខភាពលិង្គ

សុខភាពលិង្គ​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​ប្រុសៗ​​គឺ សុខភាពលិង្គ។ ម៉េច​បាន​លិង្គ​មាន​បញ្ហា? មាន​ជំងឺ ឬ​សង្ស័យ​ថា​មាន​បញ្ហា​ថា​មិន​ស្រួល​ណាមួយ។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

សុខភាពលិង្គ

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក សុខភាពលិង្គ

សុខភាពលិង្គ

​ភេសជ្ជៈ ៥ប្រភេទ ជួយបង្កើនសមត្ថភាពផ្លូវភេទឲ្យកាន់តែប្រសើរ

វ័យកាន់តែច្រើន ធ្វើឲ្យរាងកាយយើងក៏ត្រូវឆ្លងកាត់ការផ្លាស់ប្តូរច្រើនដែរ ក្នុងនោះភាពរឹងមាំផ្នែកសុខភាពផ្លូវ​ភេទក៏ប្រែប្រួលដែរ​។ សម្រាប់ប្រុសៗ​មួយ​ចំនួន​អាចជួបប្រទះនឹងការធ្លាក់ចុះនូវចំណង់ផ្លូវភេទ ប៉ុន្ដែនេះមិនមានន័យថា ថាមពលផ្លូវភេទរបស់យើងត្រូវដល់ទីបញ្ចប់នោះទេ ពោលយើងអាចសាកល្បងវិធីងាយៗ ជាមួយនឹងការបង្កើតទម្លាប់ញ៉ាំ ភេសជ្ជៈ​មួយ​ចំនួន​ឲ្យបានជាប្រចាំមុនប្រតិបត្ដិការជាមួយដៃគូ ដែលអាចនឹងជួយបង្កើនសមត្ថភាពផ្លូវភេទឲ្យ​ងើបឡើងវិញបាន។ ១.ទឹកប្រទាលកន្ទុយក្រពើ ភេសជ្ជៈមួយប្រភេទនេះអាចងាយស្រួលក្នុងការធ្វើញ៉ាំបានគ្រប់ពេលដោយខ្លួនឯង និង​មានអត្ថប្រយោជន៍ខ្ពស់​ដល់សុខភាព ផ្លុវភេទទៀតផង។ យោងតាមការសិក្សាបានបង្ហាញថា ទឹកប្រទាលកន្ទុយក្រពើ មានសក្តានុពលក្នុងការបង្កើនការផលិតអ័រម៉ូន តេស្តូស្តេរ៉ូន ដែលជាអ័រម៉ូនភេទយ៉ាងសំខាន់របស់បុរស។ ដូច្នេះការញ៉ាំទឹកប្រទាលកន្ទុយ​ក្រពើ​ អាចបង្កើនថាម​ពលផ្លូវភេទខ្ពស់ ថែមទាំងល្អសម្រាប់សុខភាពទូទៅដែរ។ តួយ៉ាង សារធាតុ សំខាន់ៗ ដែលមាន​ផ្ទុកក្នុង ភេសជ្ជៈប្រភេទនេះមាន វីតាមីន C A  E បេតាការ៉ូទីន (Beta-carotene) កាល់ស្យូម និងម៉ាញ៉េស្យូម ជាដើម។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២.ទឹកផ្លែទទឹម ទឹកផ្លែទទឹម គឺមានផ្ទុកនូវសារធាតសំខាន់ៗជាច្រើន ដែលមានមុខងារជួយជំរុញ សុខភាពផ្លូវភេទ ស្មារតី និងសរសៃឈាម មិនថាតែផ្នែកបុរស ឬស្ដ្រីនោះទេ។ ផ្លែឈើប្រភេទនេះ​មានផ្ទុកនូវសារធាតុ ប្រឆាំងអុកស៊ីតកម្ម polyphenol sនិង វីតាមីន C លើសពីនេះទៅទៀត វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងនឹងបាក់​តេរីផងដែរ។ ការញ៉ាំទឹកផ្លែទទឹមមួយកែវ ជាប្រចាំ មុនពេលប្រតិបត្ដិការជាមួយដៃគូ គឺជារឿងដែលល្អដល់សុខភាពផ្លូវភេទ។ [embed-health-tool-bmr] ៣.ទឹកដោះគោ អត្ថប្រយោជន៍ទឹកដោះគោ […]


សុខភាពលិង្គ

ការសិក្សា៖ ប្រុសៗចូលសូណាញឹក ប្រឈមនឹងការធ្លាក់ចុះមេជីវិតឈ្មោល

ជារឿងមួយគួរឲ្យចាប់អារម្មណ៍ អំពីការលើកឡើងរបស់ វេជ្ជបណ្ឌិត Andrew Kramer ដែលជា​សាស្ដ្រាចារ្យ ផ្នែកប្រព័ន្ធតម្រងនោម នៅសាកលវិទ្យាល័យ Maryland បកស្រាយបង្ហាញពីភាពអវិជ្ជមានរបស់បុរសៗ ដែលតែងតែ ចូលចិត្ដទៅសូណាជាប្រចាំ។ លោកបានលើកឡើងថា បុរសៗ​ដែលចូលចិត្ដធ្វើសូណាជាប្រចាំអាចប្រឈមនឹងបញ្ហាធ្លាក់​ចុះបរិមាណមេជីវិតឈ្មោល។ [embed-health-tool-bmr] ការសិក្សាថ្មីអំពី ការធ្លាក់ចុះបរិមាណមេជីវិតឈ្មាលនេះ បានធ្វើការពិសោធន៍ចំពោះបុរស ចំនួន ១០នាក់ រយៈពេល ៣ខែ ដែលតែងតែធ្វើសូណាជាប្រជាចាំ ២ដង​ក្នុងមួយសប្ដាហ៍ ហើយលទ្ធផល​ក៏បានបង្ហាញថា ពិតជាខ្សោយមេ​ជិវិតឈ្មោលមែន។ លោក ក៏បានបន្ដធ្វើការពិសោធន៍ទៀត ដោយបញ្ឈប់ទម្លាប់ចូលសូណារបស់ពួកគេទាំង​១០នាក់​នោះ ក្នុងរយៈពេល៣ខែបន្ទាប់ លទ្ធផលក៏បានបង្ហាញថា សុខភាពមេជីវិតឈ្មោលពួកគេ អាចកកើត​ឡើងវិញធម្មតា។ អត្ថបទគូរអាន៖ ពិតអត់ដែលប្រើ Wifi ច្រើន បណ្ដាលឲ្យប្រុសៗងាប់មេជីវិត ហើយ​អត់កូន? ប្រុសៗផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន (វីដេអូ) បើអត់កូនដោយសារខាងប្រុស មានថ្នាំជួយបានអត់? បច្ចេកទេសបង្កើនគុណភាពមេជីវិតជួយប្រុសៗ ឆាប់បានកូន លោកបានលើកឡើងថា ក្នុងស្ថានភាពសីតុណ្ហភាពក្ដៅ គឺអាចប៉ះពាល់ទៅដល់ការបង្កកំណើតមេជីវិតឈ្មោល។ ជាក់ស្ដែងណាស់ ពងស្វាសមានតួនាទីសំខាន់ក្នុងការផលិតមេជីវិតឈ្មោល គឺនៅផ្នែកខាងក្រោមនៃរាងកាយ […]


សុខភាពលិង្គ

៣ចំណុច ជួយជំរុញសមត្ថភាពផ្លូវភេទប្រុសៗឲ្យកាន់តែខ្លាំង

បន្ទាប់​ពីមានជីវភាពប្រចាំថ្ងៃល្អ​ប្រសើរហើយ បុរសៗ​​គ្នាយើង​​ក៏តែង​តែ​​នឹក​ឃើញ​ទៅ​ដល់​​​រឿងម្យ៉ា​ងទៀត​ដែល​សំខាន់​សម្រាប់​ជីវិត នោះគឺការពង្រឹងសមត្ថភាពស្មារតីសុខភាពផ្លូវភេទ ជាមួយនិងដៃគូ។ ជឿជាក់ថា បុរសៗភាគច្រើនធ្លាប់ឆ្លងកាត់ ក្នុងស្ថានភាពមួយ​នោះ ដែល​​​យើង​​​មិនអាចផ្ដល់ឲ្យបាននូវសេចក្ដីសុខពេញលេញទៅឲ្យដៃគូ នេះក៏ព្រោះតែលក្ខខណ្ឌ សុខ​ភាព​មិន​ល្អគ្រប់គ្រាន់(លិង្គខ្សោយ)។ បញ្ហាលិងខ្សោយ មិនមែនអាចកើតឡើងតែចំពោះមនុស្សចាស់នោះទេ ពោលក៏អាចកើត​មាន​លើមនុស្សគ្រប់វ័យ គ្រាន់តែក្មេង មានភាគរយតិចជាងប៉ុណ្ណោះ។ ដូច្នេះដើម្បី ជំនួយដល់សមត្ថភាពឲ្យរឹងមាំល្អប្រសើរឡើងវិញ សម្រាប់​​ខ្លួនយើង និង ក្ដីសុខ​​ដៃគូជីវិត មានរឿងពីរដ៏ចាំបាច់ ដែលខ្លួនយើងជា​ប្រុស​​ត្រូវ​តែ​ដឹងនោះគឺ  ផ្នែកសុខភាពស្មារតីផ្លូវចិត្ដ និង សុខភាពរាងកាយ ហើយ ៣ ចំណុចខាងក្រោម គឺជាវិធីសាស្ដ្រដ៏​ល្អ ហើយអាចជួយដោះស្រាយយើងបាន៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការសម្រួលសរសៃឈាមបេះដូង ការសម្រួលផ្នែកសរសៃឈាមបេះដូង ក្នុងផ្នែកនេះ​មានន័យថា គឺការធ្វើសកម្មភាពបានច្រើនយ៉ាង ដែល​ជម្រុញ​ឲ្យមានដំណើរការសរសៃឈាមបេះដូងល្អប្រសើរ។ ពោលដូចជាការហាត់ប្រាណ​ផ្សេងៗ មានដូចជា ការជិះកង់ ការហែលទឹក ការរត់ ការរាំ និងការធ្វើកាយសម្ពន្ធជាច្រើនទៀត ដែល​អាច​ឲ្យ​សាច់​ដុំក្នុងរាង​កាយរបស់​យើង​ទាំង​អស់ មានចលនាប្រក្រតី ព្រោះថាចលនាសាច់ដុំតាមផ្នែក​នីមួយៗ គឺំមាន​ទំនាក់​ទំនង​​​យ៉ាងជិតស្និទ្ធ​ជាមួយ​នឹងចរន្ដឈាម​ក្នុងបេះដូង។ ការណ៍ដែលធ្វើឲ្យសរសៃឈាម បេះដូង​​មាន​សុខ​ភាព​ល្អ ​នោះមានន័យ​ថា ការគ្រប់គ្រងប្រព័ន្ធចរន្ដឈាមក្នុងសរីរាងកាយទាំងអស់ ដូចជាប្រព័ន្ធ​ប្រដាប់​បន្ដ​ពូជ […]


សុខភាពលិង្គ

សញ្ញា​ទាំង​៤ បញ្ជាក់​ថា​សុខភាព​ផ្លូវ​ភេទ​ប្រុស​ៗ​​យើងមាន​បញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ!

សុខភាព​ផ្លូវ​ភេទ​ជា​ផ្នែក​មួយ​​​ដ៏​សំខាន់​នៃ​សុខភាព​​ទូទៅ​របស់​យើង​ ហើយ​ប្រសិន​បើ​សុខភាព​ផ្លូវ​ភេទ​មាន​បញ្ហា វា​អាច​ប៉ះពាល់​ដល់​ការ​​​ទំនាក់ទំនង​រវាង​ដៃ​គូ ​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ និង​អាច​បង្ក​ឲ្យ​​កើត​ស្រ្តេស​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ ប្រុស​ៗ​យើង​គប្បី​សង្កេត​មើល​សញ្ញា​​​មួយ​ចំនួន​​ខាង​ក្រោម​​នេះ ដើម្បី​​អាច​កំណត់​ពី​បញ្ហា​សុខភាព​ និង​ធ្វើការ​ព្យាបាល​បាន​ទាន់​ពេលវេលា​។ ១. ដុំ​ពក​នៅ​ជិត​ប្រដាប់​បន្ត​ពូជ​ ការ​ពិនិត្យ​មើល​បរិវេណ​ជុំវិញ​ប្រដាប់​​​ភេទ​ ដើម្បី​ដឹង​ថា​យើង​មាន​​ដុំ​ពក​​ឬ​អត់​ ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​បរិវេណ​នោះ​ងាយ​​រង​គ្រោះ ហើយ​ដុំ​ពក​អាច​កើត​មាន​ដោយ​សារ​តែ​រោម​​កប់​ក្នុង​សាច់​។ មួយ​វិញ​ទៀត​ វា​ក៏​អាច​ជា​សញ្ញា​ដុះ​សាច់​លើ​ប្រដាប់​ភេទ​​ឬ​ការ​ឆ្លង​មេរោគ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​២. ការ​​ធ្លាក់​ទឹក​រម្អិល ប្រសិនបើ​​ប្រុស​ៗ​យើង​សង្កេត​ឃើញ​​មាន​ធ្លាក់​ទឹក​រម្អិល​ខុស​ពី​ធម្មតា​ចេញ​ពី​លិង្គ​ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្លូវ​ភេទ​។ ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ដែល​​មាន​ពណ៌​លឿង ឬ​បៃតង អាច​បញ្ជាក់​ពី​ជំងឺ​ប្រមេះ​ទឹក​បាយ​  ខណៈ​ពេល​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​ អាច​ជា​សញ្ញា​នៃ​ជំងឺ​trichomoniasis ប៉ុន្តែ​បើ​​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​នេះ​មាន​សភាព​ខាប់​​ និង​មិន​មាន​ក្លិន​ទេ​នោះ ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​។ ៣. ក្រហាយ​នៅ​ពេល​នោម​ ​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​នោម​ក្រហាយ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ​ដូច​គ្នា។​ ជា​ធម្មតា​ វា​​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ប្រព័ន្ធ​ទឹក​នោម​​ ដែល​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​ជា​ជំងឺ​​កាម​រោគ​ ដូចជា​​​ជំងឺ​ប្រមេះ​ទឹក​ថ្លា​ ឬ​ជំងឺ​​ប្រមេះ​ទឹក​បាយ​ផង​ដែរ​​។ [embed-health-tool-bmr] ​​​៤. ​ឈឺ​ចាប់​នៅ​បរិវេណ​ប្រដាប់​ភេទ​ ការ​ឈឺ​ចាប់​​នៅ​ផ្នែក​ណា​មួយ​​នៃ​​រាងកាយ​ ជា​សញ្ញា​ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ជា​ពិសេស​នៅ​ជិត​បរិវេណ​ប្រដាប់​ភេទ ឬ​ពោះ​។ ឧទាហរណ៍ ​ការ​ហើម​​ពង​ស្វាស​ ការ​ធ្លាក់​ឈាម​ ឬ​ឈឺ​ចាប់​​អំឡុង​ពេល​រួម​ភេទ​ សុទ្ធ​តែ​បញ្ជាក់​ថា​រាងកាយ​របស់​យើង​អាច​កើត​ជំងឺ​កាមរោគ ឬ​ឆ្លង​មេរោគ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]


សុខភាពលិង្គ

ប្រុសៗគួរប្រយ័ត្ន! ចេញរោគសញ្ញាទាំងនេះ អាចជាជំងឺមហារីកលិង្គ

ជំងឺ​មហារីក​លិង្គ ជា​ជំងឺ​កម្រ​មួយ​ដែល​កើត​មាន​នៅ​លើ​លិង្គ។ ជំងឺ​នេះ​អាច​បង្ក​ជា​រោគ​សញ្ញា​ដូច​ជា​ស្បែក​ចុងលិង្គ​វែង​ខុស​ប្រក្រតី រលាក​ក្បាលលិង្គ ឬ​មាន​ដំបៅ​ជាដើម​។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា និង​មូល​ហេតុ​មួយ​ចំនួន​អាច​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​លិង្គ​។​ ១.រោគ​សញ្ញា ការ​រក​ឃើញ​បាន​ទាន់​ពេល​ពី​រោគ​សញ្ញា​នៃ​ជំងឺមហារីក​លិង្គ​ អាច​ជួយ​ឲ្យ​ប្រុសៗ​ទទួលបាន​ការព្យាបាល​បាន​លឿន​មាន​លទ្ធភាព​ជោគជ័យ និង​ជាសះស្បើយ​ក្នុង​ការព្យាបាល​។  ជំងឺ​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ប្រសិន​បើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​បាន​ពន្យារ​ពេល ហើយ​ជំងឺ​នេះ​អាច​មិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ព្យាបាលផង​ដែរ​។ ប្រុសៗ​គ្នា​យើង អាច​នឹង​កំណត់​ជំងឺ​នេះ​បាន​ទាន់​ពេល​តាម​រយៈការ​សង្កេត​ពេល​បត់​ជើង​តូច។ ប្រសិន​បើ​ គ្នា​យើង​ជា​ក្រុម​មនស្ស​ដែល​​មិន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ នោះ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​មហារីក​នេះ​បាន ប៉ុន្តែ​គួរ​តែ​ប្រយ័ត្ន​ចំពោះ​ការ​មាន​ដំបៅ​នៅ​ប្រដាប់​ភេទ។ គ្នា​យើង​គួរ​ជួប​ជា​មួយ​និង​ពេទ្យ​ពិនិត្យ​សុខភាព​ប្រសិន​បើ​យើង​សម្គាល់​ឃើញ​ចំណុច​ទាំង​នេះ​នៅ​លើ​ស្បែក​គ្រប​ប្រដាប់​ភេទ ៖ ស្បែក​ប្រែ​ជា​ក្រាស់ និង​ផ្លាស់​ប្ដូរ​ពណ៌មាន​ដុំ​សាច់​នៅ​លើ​ប្រដាប់​ភេទ មាន​ដំបៅ ឬ​មាន​ឈាម មាន​កន្ទួល​ក្រហម និង​ក្រហាយ មាន​កន្ទួល​តូចៗ លេច​ចេញ​ពណ៌​ត្នោតលើស្បែក​លិង្គ មាន​ក្លិន​មិន​ល្អ ឬ​សារធាតុ​រាវ នៅ​ក្រោម​ស្បែក​គ្រប​លើ​ប្រដាប់​ភេទ ឡើង​ហើម សញ្ញា​ទាំង​នេះ​ភាគ​ច្រើន​អាច​មក​ពី​ការ​បង្ក​រោគ​ដោយ បាក់តេរី ឬ​ផ្សិត ឬ​ប្រតិ​កម្ម​អាលែកហ្ស៊ី។ ការ​ប្រើ​ប្រេង​សម្រាប់​លាប​ស្បែក ឬ​ប្រភេទ​គ្រីម ក៏​ជា​បញ្ហា​ដែល​ឆ្លើយ​តប​នឹងមេរោគ​ផ្សិត ឬ​បាក់តេរី​ដែរ។ ជា​រឿង​អាក្រក់​នោះ ជំងឺ​មហារីក​ប្រដាប់​ភេទ​បុរស​ជា​ញឹក​ញាប់ ច្រើន​សមីខ្លួន​មិន​សូវ​អើ​ពើ​រហូត​ជំងឺ​នេះ​ឈាន​ដល់​ដំណាក់​កាល​លូត​លាស់​ទៅ​មុខ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.មូលហេតុ ដុំ​សាច់​នៅ​ក្នុង​ប្រដាប់​ភេទ​បុរស អាច​បណ្ដាល​មក​ពី​សារធាតុ​រាវ​ក្នុង​រាងកាយ​​ជាប់​នៅ​ក្នុង​ស្បែក​គ្រប​ក្បាល​នៃ​ប្រដាប់​ភេទ។ ប្រសិន​បើ​គ្នា​យើង​មិន​បាន​លាង​សម្អាត​ជា​ប្រចាំ​ទេ អាច​មាន​ផល​ប៉ះ​ពាល់​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក។ បុរស​ដែល​មាន​វ័យ​ចំណាស់ និង​គ្នា​យើង​ដែល​ជក់​បារី អាច​នឹង​ងាយ​កើត​ជំងឺ​មហារីក​ប្រដាប់​ភេទ។ ជំងឺ​អេដស៍​ក៏ […]


សុខភាពលិង្គ

ប្រុស​ៗ​​ប្រយ័ត្នផង លិង្គ​កោង​អាច​មក​ពី​បញ្ហា ​២ ​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រដាប់​ភេទ​បុរស​​កោង​ អាច​បណ្ដាល​មក​ពី​លក្ខខណ្ឌ​សុខភាព​ដ៏​​កម្រ​ចំនួន​២ គឺ​ជំងឺ​Peyronie’s និង​ការ​បាក់​​លិង្គ ។ ជំងឺ​Peyronie’s​​ ជា​ការ​រលាក​ដែល​ប៉ះពាល់​ដល់​​ប្រដាប់​ភេទ​ និង​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​ក្លាយ​ទៅ​ជា​​កោង ដោយ​សារ​តែ​ការ​លូតលាស់​នៃ​ជាលិកា​សម្លាក​ ​ក្រោម​ស្បែក​លិង្គ ហើយ​វា​​ច្រើន​តែ​កើត​ឡើង​ចំពោះ​បុរស​ដែល​មាន​វ័យ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ មាន​ភាព​ខុស​គ្នា​​ៗ​ ដោយ​អ្នក​ខ្លះ​​មាន​រោគសញ្ញា​ស្រាល​ និង​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ខណៈ​ប្រុស​ៗ​ខ្លះ​ទៀត​អាច​ប្រឈម​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ ដូចជា​​ភាព​បត់បែន​របស់​លិង្គ​ថយ​ចុះ និង​មាន​ការ​ឈឺចាប់​​នៅ​ពេល​លិង្គឡើង​រឹង​។ ចំណែក​ឯ​ការ​បាក់​​លិង្គ  ​ដែល​បណ្ដាល​មក​ពី​ការ​រង​របួស​នៅ​ពេល​លិង្គ​ឡើង​រឹង​​ ក៏​អាច​នាំ​ឲ្យ​លិង្គ​កោង​ដូច​គ្នា​។ ​ជា​ទូទៅ ការ​បាក់​លិង្គ​​បណ្ដាល​មក​ពី​ការផ្លាស់ប្ដូរ​ចលនា​ខ្លាំង​ក្លា អំឡុង​ពេល​​រួម​ភេទ​ ឬ​​នៅ​ពេល​សម្រេច​កាម​ដោយ​ខ្លួន​ឯង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​​អ្វី​ខ្លះ​​ ​កើត​ឡើង​​អម​ជាមួយ​នឹង​លិង្គ​កោង​? ​លិង្គ​កោង​បណ្ដាល​មក​ពី​ជំងឺ​Peyronie’s មាន​រោគសញ្ញា​ដូចជា​​៖ លិង្គ​​មាន​សភាព​កោង​នៅ​ពេល​ឡើង​រឹង​ ដុំ​ពក​នៅ​លើ​លិង្គ លិង្គ​កាន់​តែ​ខ្លី​​ទៅ​ៗ​ ពិបាក​ក្នុង​ការ​រួម​ភេទ​ ឈឺចាប់​អំឡុង​ពេល​រួម​ភេទ​ ឈឺចាប់​នៅ​ពេល​លិង្គ​ឡើង​រឹង​ ភាព​បត់បែន​នៃ​លិង្គ​ថយ​ចុះ​ លិង្គ​កោង​បណ្ដាល​មក​ពី​ការ​បាក់​លិង្គមាន​រោគសញ្ញា​ដូច​ជា​៖ មាន​ឈាមនៅ​រន្ធ​នោម​ ឈឺ​ចាប់​ខ្លាំង លឺ​សំឡេង​បាក់​ភ្លាម​ៗ អំឡុង​ពេល​ឡើង​រឹង​ លិង្គ​មាន​ស្នាម​ជាំ​ខ្មៅ​ភ្លាម​ៗ នៅ​ក្នុង​ករណី​ដែល​សង្កេត​ឃើញ​រោគសញ្ញា​នៃ​ការ​បាក់​​លិង្គ​ គ្នា​យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ជា​បន្ទាន់​។​ [embed-health-tool-bmr] អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ […]


សុខភាពលិង្គ

ប្រុសៗបើចេញសញ្ញាទាំងនេះ ឆ្លងរោគផ្សិតលើលិង្គហើយ

កុំ​គិត​ថា​មាន​តែ​មនុស្ស​ស្រី​ដែល​ជួប​បញ្ហា​ឆ្លង​រោគ​ផ្សិត​នៅ​លើ​ប្រដាប់​ភេទ ប្រុសៗ​ក៏​អាច​ឆ្លង​មេរោគ​នេះ​ដូច​គ្នា​។ ឆ្លង​រោគ​ផ្សិត​លើ​ប្រដាប់​ភេទ​ជា​រឿង​គួរ​ឲ្យ​រំខាន​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឡើង​រមាស់ និង​រលាក​។ តើ​មូល​ហេតុ​អ្វី​នាំ​ឲ្យ​កើតរោគ​ផ្សិត​លើ​ប្រដាប់​ភេទ? ១. ​អ្វី​ជា​ការ​ឆ្លង​រោគ​ផ្សិត​? ឆ្លង​រោគ​ផ្សិត​​ជា​ទូ​ទៅ​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត​ឈ្មោះ​ថាCandida albicans។ មេរោគ​ផ្សិត​ប្រភេទ​នេះ មាន​វត្ត​មាន​នៅ​ទីតាំង​ជាក់​លាក់​មួយ​ចំនួន​លើ​ស្បែក​របស់​យើង ជា​ពិសេស​លើ​កន្លែង​មាន​ភាព​ងងឹត និង​មាន​សំណើម​។ នៅ​ពេល​មួយ​ដែល​ផ្សិត​នេះ​នៅ​សុខ​ៗ​ស្រាប់​តែ​លូត​លាស់​លឿន​ខ្លាំង នោះ​នឹង​ធ្វើ​ឲ្យ​មនុស្យ​យើង​ឆ្លង​មេរោគ​ផ្សិត​។​ ​ការ​ឆ្លង​រោគ​ផ្សិត​នេះ​អាច​បង្ក​ឡើង​ដោយ​មូល​ហេតុ​មួយ​ចំនួន​។ ទី​មួយ​គ្នា​យើង​​អាច​ឆ្លង​រោគ​ផ្សិត​លើ​ប្រដាប់​ភេទ​តាម​រយៈ​ការ​រួម​ភេទ​ជាមួយ​ដៃ​គូ​មាន​ឆ្លង​មេរោគ​ផ្សិត​ស្រាប់​។ ហេតុ​ផល​ផ្សេង​ទៀត​នោះ​គឺ​អាច​ថា​យើង​មាន​ទម្លាប់​ថែរក្សា​អនាម័យ​ប្រ​ដាប់​ភេទ​មិន​បាន​ល្អ​ នាំ​ឲ្យ​កន្លែង​សម្ងាត់​របស់​យើង​ក្លាយ​​ជា​ទីតាំង​ល្អ​សម្រាប់​ការ​លូត​លាស់​របស់​ផ្សិត​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បាក់​តេរី​មួយ​ប្រភេទ​ឈ្មោះ​ថា Lactobacillus អាច​ជួយ​ការពារ​ការ​លូត​លាស់​ខ្លាំង​របស់​មេរោគ​ផ្សិត​ប្រភេទ ​Candida albicans ដែរ​។ នៅ​ពេល​មួយ​ដែល​បាក់​តេរី​ប្រភេទ​នេះ​មាន​ចំនួន​តិច​ នោះ​មេរោគ​ផ្សិត​នឹង​មាន​ឱកាស​លូត​លាស់​បាន​យ៉ាង​លឿន និង​បង្ក​ជា​ការ​ឆ្លង​រោគ​ផ្សិត​។ ការ​ឆ្លង​រោគ​ផ្សិត​ ភាគ​ច្រើន​កើត​លើ​មនុស្ស​ស្រី ពី​ព្រោះ​ទ្វារមាស​ជា​កន្លែង​អំណោយ​ផល​ដល់​មេរោគ​ផ្សិត​ប្រភេទ Candida លូត​លាស់​​បាន​ច្រើន​​លើស​លប់​។ យ៉ាង​ណា​ មនុស្ស​ប្រុស​ក៏​នៅ​តែ​អាច​ឆ្លង​​មេរោគ​ផ្សិត​នេះ​ដែរ ​បើ​មិន​បាន​ធ្វើ​អនាម័យ​បាន​ល្អ​ត្រឹម​ត្រូវ​។ [embed-health-tool-bmr] មិន​ថា​រោគ​ផ្សិត​ឆ្លង​​ដោយសារ​មូល​ហេតុ​អ្វី​នោះ​ទេ អ្វី​ជា​ការ​សំខាន់​យើង​ត្រូវ​ដឹង​ពី​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​។ ទោះបី​ជា​ការ​ឆ្លង​រោគ​ផ្សិត​នៅ​ប្រដាប់​ភេទ​​ជាទូទៅ​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត តែ​ក៏​ធ្វើ​ឲ្យ​ប្រុសៗ​យើង​ពិបាក​ទ្រាំ រមាស់ និង​គួរ​ឲ្យ​ខ្មាស​អៀន​ផង​ដែរ​។​​ ២. រោគ​សញ្ញាការ​ឆ្លង​រោគ​ផ្សិត​លើ​ប្រដាប់​ភេទ​ប្រុសៗ​ បើ​មាន​ចេញ​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ អាច​ថា​ប្រុសៗ​យើង​មាន​ឆ្លង​មេរោគ​ផ្សិត​ហើយ​៖​ រមាស់ ឬ​ឡើង​ក្រហម​លើ​ចុង​​លិង្គ​ ឈឺចាប់ ឬ​ពិបាក​ទាញ​ស្បែក​គ្រប់​លិង្គ​ ពិបាក​បត់ជើង​តូច​ ចេញ​ទឹក​ស​ៗ​ពី​លិង្គ​ ចេញ​ក្លិន​មិន​ល្អ​ពី​លិង្គ​ ឡើង​ហើម​នៅ​ចុង​​លិង្គ ឬ​ជុំ​វិញ​លិង្គ​ មាន​អារម្មណ៍​ថា​ចុង​លិង្គ​​ឡើង​សើម​ជានិច្ច​។ ក្នុង​ករណី​គ្នា​យើង​ចេញ​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​​លើ​នេះ គួរ​តែ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់ […]


សុខភាពលិង្គ

តិចនិកសម្អាតលិង្គ ជួយការពារប្រុសៗកុំឲ្យ​ឆ្លងមេរោគផ្សេងៗ

ការ​យល់​ដឹង​បាន​ត្រឹម​ត្រូវ​ទាក់​ទង​នឹង​ការ​សម្អាត​ប្រដាប់​ភេទ​នឹង​ជួយ​ប្រុសៗ​យើង​រក្សា​លិង្គ​ឲ្យ​មាន​សុខ​ភាព​ល្អ​។ លិង្គ​មាន​អនាម័យ​ល្អ ជួយ​កាត់​បន្ថយ​ឱកាស​​កើត​មាន​បញ្ហា​​រំខាន​លើ​លិង្គ ​និង​ការ​ឆ្លង​រោគ​ផ្សេងៗ​ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​។ ដើម្បី​​រក្សា​អនាម័យ​លិង្គ​បាន​ល្អ គឺ​​សម្អាត​លិង្គ​​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ឲ្យ​បាន​ទៀង​ទាត់​។ ​ជា​ការ​ល្អ ការ​លាង​សម្អាត​លិង្គ​មិន​ចាំ​បាច់​ប្រើ​សាប៊ូ​នោះ​ទេ តែ​បើ​យើង​ចង់​ប្រើ​ គួរ​ចៀស​វាង​សាប៊ូ​មាន​ក្លិន​ក្រអូប​ខ្លាំង​​។ ១. វិធី​សម្អាត​លិង្គ​ ទាញ​ស្បែក​គ្រប​​លិង្គ​ថ្នមៗ​ចេញ​ពី​ចុង​​លិង្គ​ លាង​សម្អាត​លិង្គ ក្រលៀន និង​ស្បែក​គ្រប​លិង្គ​ដោយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ​​ត្រូវ​ពិនិត្យ​ឲ្យ​ប្រាកដ​ថា​ស្បែក​​លិង្គ​ជ្រះ​ស្អាត​មិន​ប្រឡាក់ ដែល​ការ​ធ្វើ​ដូច​នេះ​នឹង​ការពារ​មិន​ឲ្យ​កោសិកា​ងាប់​ប្រមូល​ផ្ដុំ​នៅ​ស្បែក​គ្រប​លិង្គ។ ប្រុសៗ​យើង​អាច​ប្រើ​សាប៊ូ​មាន​ក្លិន​ស្រាល​ដើម្បី​សម្អាត​លិង្គ​បាន​ដែរ ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ច្រើន​ពេក​នោះ​ទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​ស្ងួត​ ឬ​របកស្បែក​លិង្គ និង​ស្បែក​គ្រប់​លិង្គ។ ប្រើ​កន្សែង​ទន់​ស្ងួត​ល្អ ជូត​សម្អាត​លិង្គ និង​ក្បាល​លិង្គ​ថ្នម​ ចំណាំ៖ កុំ​ប្រឹង​ទាញ​ស្បែក​គ្រប​លិង្គ​ពី​ចុង​លិង្គ​ខ្លាំង​ៗ​ពេក​​​ ព្រោះ​អាច​ធ្វើ​ឲ្យ​ចេញ​ឈាម​បាន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២​. តិចនិក​ផ្សេង​ទៀត ចៀស​វា​ប្រើ​ម្សៅ​ហុយ​លើ​លិង្គ តាម​ដែល​អា​ច​ធ្វើ​ទៅ​បាន​។ ម្សៅ​ហុយ​អាច​​ប្រមូល​ផ្ដុំ​នៅ​ក្រោម​ស្បែក​គ្រប​លិង្គ​បាន និង​អាច​បង្ក​ការ​រំខាន និង​ឈឺ​ចាប់​។ មួយ​វិញ​ទៀត​បើ​សិន​ជា​យើង​ចង់​ប្រើ​ម្សៅ​ហុយ ត្រូវ​ប្រយ័ត្ន​ម្សៅ​ចូល​​រន្ធ​នោម បើ​មិន​អ៊ីចឹង​យើង​នឹង​​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ចុង​លិង្គ​មិន​ខាន​។​ ​សម្អាត​ដៃ​ជា​និច្ច​​មុន​ពេល និង​ក្រោយ​ពេល​ប៉ះពាល់​លិង្គ ដើម្បី​ការពារ​មេរោគ​ផ្សេងៗ​តោង​ជាប់​នៅ​លិង្គ និង​ដៃ​។ ត្រូវ​ស្លៀក​ខោ​ក្នុង​ដែល​ស្អាត​ជានិច្ច ខោ​ក្នុង​មិន​ស្អាត​អាច​មាន​មេរោគ​តោង​ជាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​លិង្គ​។ លាង​សម្អាត​លិង្គ​ក្រោយ​រួម​ភេទ​​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឬ​សាប៊ូ​មាន​ក្លិន​ស្រាល ដើម្បី​ការពារ​​កុំ​ឲ្យ​​ទឹក​រម្អិល​ឬ​ប្រេង​ ប្រមូល​ផ្ដុំ​នៅ​លើ​លិង្គ។ នោម​បន្ទាប់​ពី​រួម​ភេទ​រួច […]


សុខភាពលិង្គ

ជួបបញ្ហារមាស់​លិង្គ ឡើងក្រហម និង​ស្ងួត ​ពិនិត្យ ៤ចំណុចនេះ

រមាស់​លិង្គ លិង្គ​ឡើងក្រហម និង​ស្ងួត​ទៀត មាន​គ្នា​យើង​ណា​ខ្លះ​ធ្លាប់​ជួប​ទេ​? បញ្ហា​លិង្គនេះ​ អាច​កើត​មាន និង​បង្ក​ឡើង​ដោយ​មូល​ហេតុ​សាមញ្ញ​ៗ​មួយ​ចំនួន​។ ១. ការ​ប្រើ​ប្រាស់​សាប៊ូ​ដុស​ខ្លួន​ ​បើ​សិន​ជា​ប្រុសៗ​យើង​កំពុង​ប្រើ​សាប៊ូ​ដុស​ខ្លួន​មាន​ក្លិន​ក្រអូប​ណា​​មួយ នោះ​សាប៊ូ​នេះ​ហើយ​អាច​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក ឬ​ស្បែក​នៅ​លិង្គ​មាន​បញ្ហា​។ ក្នុង​សាប៊ូ​មួយ​ចំនួន​មាន​បន្ថែម​សារធាតុ​ក្រអូប ដែល​សារធាតុ​នេះ​អាច​រំខាន​ដល់​ស្បែក​របស់​យើង​បាន ពិសេស​ស្បែង​នៅ​លិង្គ​តែ​ម្ដង​។​ បើ​សិន​ជា​សង្កេត​ឃើញ​ថា​ក្រោយ​ពី​បាន​ប្រើ​សាប៊ូ​មាន​ក្លិន​ក្រអូប និង​បាន​ធ្វើ​ឲ្យ​ស្បែក ឬ​ស្បែក​លិង្គ​មាន​សភាព​ស្ងួត នោះ​គួរ​តែ​ប្ដូរ​មក​ប្រើ​សាប៊ូ​មាន​ក្លិន​ក្រអូប​ស្រាល ឬ​គ្មាន​ក្លិន​ក្រអូប​វិញ​។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២. ស្រោម​អនាម័យ​ ស្រោម​អនាម័យ និង​ទឹក​រម្អិល​របស់​វា​ជួយ​ដល់​ការ​រួម​ភេទ និង​រួមភេទ​ដោយ​សុវត្ថិ​ភាព​។ ប៉ុន្តែ​ប្រុសៗ​ខ្លះ​មាន​ស្បែក​ងាយ​ប្រតិកម្ម ទៅ​នឹង​សារធាតុ​របស់​ស្រោម​អនាម័យ ឬ​ទឹក​រម្អិល​ដែរ​។ មនុស្ស​ខ្លះ​មាន​ប្រតិកម្ម​នឹង​ជាតិ​Latex ​របស់​ស្រោម​អនាម័យ​ជា​ហេតុ​នាំ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​លើ​ស្បែក ដោយ​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ឡើង​ក្រហម រមាស់​នៅ​លើ​លិង្គ​ជា​ដើម​។​​​ ដូច​នេះ ប្រុសៗ​យើង គួរ​តែ​ជ្រើស​រើស​ស្រោម​អនាម័យ​ម៉ាក​ណាមួយ​ដែល​មិន​មាន​ផល​រំខាន​ដល់​ស្បែង​លិង្គ​របស់​ខ្លួន​។​ ៣. បញ្ហា​ស្បែក​ទូទៅ ​ជំងឺ​ស្បែក​មួយ​ចំនួន​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​ផ្នែក​ណា​មួយ​នៃ​ស្បែក​ដង​ខ្លួន រួម​ទាំង​លិង្គ និង​ស្បែក​នៅ​ជុំវិញ​លិង្គ​ផង​ដែរ​។ បើ​សិន​ជា​យើង​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​រមាស់​នៅ​ស្បែក ដូច​ជា​ស្បែក​នៅ​ខាង​ក្រោយ​ជង្គង់ និង​កែង​ដៃ ក៏​ដូច​ជា​លិង្គ គួរ​តែ​ជួប​ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​រោគ​សើ​ស្បែក​។ ៤. ខោ​ក្នុង​ ខោ​ក្នុង​ក៏​អាច​បង្ក​ជា​បញ្ហា​ដល់​ស្បែក​លិង្គ​ផង​ដែរ​។ នៅ​រដូវ​ក្ដៅ ​សំណើម ​និង​ញើស​ នឹង​អាច​ប្រមូល​ផ្ដុំ​​នៅ​បរិវេណ​ប្រដាប់​ភេទ​យើង​ដែរ​។ ការ​ប្រមូល​ផ្ដុំ​ដោយ​សំណើម និង​ញើស​នៅ​​ខោ​ក្នុង​នេះ បង្ក​ជា​បរិស្ថាន​ល្អ​មួយ​សម្រាប់​បាក់តេរី និង​ផ្សិត​ ដែល​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ​ និង​ពេល​ខ្លះ​អាច​នាំ​ឲ្យ​មាន​ឆ្លង​រោគ​លើ​ស្បែក និង​ស្បែក​លិង្គ​ ដែល​អាច​ចេញ​ជា​ក្រហម​រមាស់ ឬ​ស្បែក​ប្រែ​ជា​ខ្មៅ​។ បើ​យើង​មាន​បញ្ហា​បែប​នេះ […]


សុខភាពលិង្គ

ស្រាយ​ចម្ងល់​ ​ការ​ឈឺ​ចាប់ ៣ប្រភេទលើ​ប្រដាប់​ភេទ​ ប្រុស​ៗ​គួរ​ដឹង​!​

​អាការៈ​ឈឺ​ចាប់​ប្រដាប់​ភេទ​​ច្បាស់​ជា​បង្ក​ជា​ការ​រំខាន​ដល់​គ្នា​យើង​យ៉ាង​ខ្លាំង​។​ ពិត​ណាស់​ ការ​ឈឺ​ចាប់​ប្រដាប់​ភេទ​នៅ​ត្រង់​ផ្នែក​នីមួយ​ៗ​សុទ្ធ​តែ​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​រក​ពី​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់លាស់​ ក៏​ដូចជា​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​។ ១. ឈឺ​ចាប់​នៅ​ចុង​លិង្គ​ ការ​រលាក​​ ឬការ​ឈឺ​ក្រហាយនៅ​ចុង​លិង្គ​អាច​បណ្ដាល​មក​ពី​សាប៊ូ​ជ្រាប​ចូល​​ផ្នែក​ខាង​ក្នុង​នៃ​ចុង​លិង្គ​។ នៅ​ក្នុង​ករណី​នេះ​ យើង​អាច​មាន​អារម្មណ៍​ក្រហាយ​ភ្លាម​ៗ​ បន្ទាប់​ពី​​សាប៊ូ​ជ្រាប​ចូល​ក្នុង​បង្ហួរ​នោម​ ប៉ុន្តែ​ពេល​ខ្លះ​ យើង​មិន​មាន​អារម្មណ៍​ឈឺចាប់​ឡើយ​ រហូត​ទាល់​តែ​ពេល​យើង​នោម​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ការ​ឈឺចាប់​នេះ​មិន​បាត់​ទៅ​វិញ​ក្រោយ​រយៈពេល​​១​ថ្ងៃ​ ឬ​២​ថ្ងៃ​ វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​ ជាពិសេស​ នៅ​ពេល​​​ដែល​យើង​​មាន​ធ្លាក់​ទឹក​រម្អិល​​ពណ៌​ស ឬ​ពណ៌​បៃតង  ​អម​​ជាមួយ​​។​ មូលហេតុ​មួយ​ទៀត​នៃ​ការ​ឈឺ​ចាប់​ផ្នែក​ខាង​ចុង​លិង្គ​ ក៏​អាច​ជា​សញ្ញា​នៃ​ក្រួស​តម្រង​នោម​​ដែរ​ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ​​​​​ផង​នោះ​។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២. ឈឺ​ចាប់​នៅ​ពងស្វាស​ អាការៈ​ឈឺចាប់​ខ្លាំង​នៅ​ពង​ស្វាស​​កើត​ឡើង​បន្ទាប់​យើង​​លើក​ទម្ងន់​ ​លើក​សម្ភារៈ​ធ្ងន់​ៗ ឬ​ឈរ​រយៈពេល​យូរ​ម៉ោង​។​ ជា​ធម្មតា​ ​ការ​ឈឺ​ចាប់​នឹង​មាន​ការ​ធូរស្រាល​នៅ​ពេល​ដែល​យើង​គេង​​។​ មូលហេតុ​​ដែល​​កើត​អាការៈ​នេះ​ គឺ​​​បណ្ដាល​មក​ពី​ជំងឺ​​រីក​សរសៃ​ឈាម​នៅ​ពង​ស្វាស ​ដែល​ធ្វើ​ឲ្យ​​ពង​ស្វាស​​ឡើង​ក្ដៅ​ និង​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ប្រសិនបើ​យើង​ជួប​បញ្ហា​នេះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​​ ទើប​ជា​ការ​ប្រសើរ​។ ៣.​ ក្រហាយ​នៅ​ពេល​នោម​ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង​អំឡុង​ពេល​នោម​ យើង​អាច​កំពុង​ប្រឈម​នឹង​ជំងឺ​មហារីក​ប្លោក​នោម​។​ នៅ​ក្នុង​ករណី​ដែល​​យើង​មាន​ការ​ឈឺ​ចាប់​​នៅ​ពេល​នោម​ ព្រម​ទាំង​​នោម​មាន​​ឈាម​​ វា​អាច​បណ្ដាល​ឲ្យ​​ទឹក​នោម​មាន​ពណ៌​ក្រហម។ [embed-health-tool-bmr] មូលហេតុ​ទូទៅ​​មួយ​ទៀត​ គឺ​ជា​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​ឆ្លង​ចូល​ទៅ​ក្នុង​បំពង់បង្ហូរ​នោម។​ បន្ថែម​ពី​នេះ​ ជំងឺ​កាមរោគ​ក៏​​អាច​ជា​មូលហេតុ​នៃ​អាការៈ​ក្រហាយ​នៅ​ពេល​នោម​​ដូច​គ្នា​។ ៣ចំណុចនេះ អាចជំរុញសមត្ថភាពផ្លូវភេទបុរសៗឲ្យកាន់តែខ្លាំង សញ្ញា​ទាំង​៤ បញ្ជាក់​ថា​សុខភាព​ផ្លូវ​ភេទ​ប្រុស​ៗ​​មាន​បញ្ អាហារ​ល្អៗ​ជួយ​​ការពារ​ប្រុសៗ​កុំ​ឲ្យ​ជួប​បញ្ហា​ខ្សោយលិង្គ កំពូលផ្លែឈើល្អៗ ជួយប្រុសៗប្រឆាំងបញ្ហាខ្សោយលិង្គ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ