ប្រដាប់ភេទបុរសកោង អាចបណ្ដាលមកពីលក្ខខណ្ឌសុខភាពដ៏កម្រចំនួន២ គឺជំងឺPeyronie’s និងការបាក់លិង្គ ។ ជំងឺPeyronie’s ជាការរលាកដែលប៉ះពាល់ដល់ប្រដាប់ភេទ និងធ្វើឲ្យប្រដាប់ភេទក្លាយទៅជាកោង ដោយសារតែការលូតលាស់នៃជាលិកាសម្លាក ក្រោមស្បែកលិង្គ ហើយវាច្រើនតែកើតឡើងចំពោះបុរសដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ។ រោគសញ្ញានៃជំងឺនេះ មានភាពខុសគ្នាៗ ដោយអ្នកខ្លះមានរោគសញ្ញាស្រាល និងអាចជាសះស្បើយដោយខ្លួនឯង ខណៈប្រុសៗខ្លះទៀតអាចប្រឈមនឹងរោគសញ្ញាធ្ងន់ធ្ងរ ដូចជាភាពបត់បែនរបស់លិង្គថយចុះ និងមានការឈឺចាប់នៅពេលលិង្គឡើងរឹង។
ចំណែកឯការបាក់លិង្គ ដែលបណ្ដាលមកពីការរងរបួសនៅពេលលិង្គឡើងរឹង ក៏អាចនាំឲ្យលិង្គកោងដូចគ្នា។ ជាទូទៅ ការបាក់លិង្គបណ្ដាលមកពីការផ្លាស់ប្ដូរចលនាខ្លាំងក្លា អំឡុងពេលរួមភេទ ឬនៅពេលសម្រេចកាមដោយខ្លួនឯង។
រោគសញ្ញាអ្វីខ្លះ កើតឡើងអមជាមួយនឹងលិង្គកោង?
លិង្គកោងបណ្ដាលមកពីជំងឺPeyronie’s មានរោគសញ្ញាដូចជា៖
- លិង្គមានសភាពកោងនៅពេលឡើងរឹង
- ដុំពកនៅលើលិង្គ
- លិង្គកាន់តែខ្លីទៅៗ
- ពិបាកក្នុងការរួមភេទ
- ឈឺចាប់អំឡុងពេលរួមភេទ
- ឈឺចាប់នៅពេលលិង្គឡើងរឹង
- ភាពបត់បែននៃលិង្គថយចុះ

លិង្គកោងបណ្ដាលមកពីការបាក់លិង្គមានរោគសញ្ញាដូចជា៖
នៅក្នុងករណីដែលសង្កេតឃើញរោគសញ្ញានៃការបាក់លិង្គ គ្នាយើងគប្បីទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។