backup og meta

បញ្ហា​សុខភាព​ទាំង​៧​ បណ្ដាល​ឲ្យ​​រលាក​ប្រដាប់​​ភេទ​បុរស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

    បញ្ហា​សុខភាព​ទាំង​៧​ បណ្ដាល​ឲ្យ​​រលាក​ប្រដាប់​​ភេទ​បុរស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​បញ្ហា​រលាក​ប្រដាប់​ភេទ​ ឬ​​លិង្គ​ តែងតែ​កើត​ឡើង​ជា​ទូទៅ​ ដែល​ធ្វើ​ឲ្យ​ប្រុស​ៗ​យើង​មាន​​​ការ​ឈឺ​ចាប់​ រមាស់​ ហើម​ កន្ទួល​ ​ឬ​មាន​រោគ​សញ្ញា​ផ្សេង​​ទៀត​នៅ​លើ​ ឬ​ជុំវិញ​លិង្គ​។

    ជាក់​ស្ដែង​ ស្ថានភាព​វេជ្ជសាស្ត្រ​ជា​ច្រើន​​អាច​បណ្ដាល​ឲ្យ​រលាក​លិង្គ​។​ ពេល​ខ្លះ​ សកម្មភាព​ ឬ​ការ​រង​របួស​ក៏​អាច​ជា​មូលហេតុ​បង្ក​​ផង​ដែរ​។​

    ១. ជំងឺ​សើ​ស្បែក​លើ​ប្រដាប់​ភេទ

    ជំងឺ​​​សើ​ស្បែក​លើ​ប្រដាប់​ភេទ​​អាច​បណ្ដាល​ឲ្យ​មាន​​ស្នាម​ក្រហម​តូច​ៗ​​នៅ​លើ​លិង្គ ហើយ​វា​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រមាស់​ ឬ​ឈឺចាប់​។​

    ២. ជំងឺ​ត្រអក​

    ជាមួយ​គ្នា​នេះ​ដែរ​ ជំងឺ​ត្រអក​អាច​បណ្ដាល​ឲ្យ​រមាស់​​ របក​និង​ក្រហម​​នៅ​លើ​ស្បែក​ ហើយ​កន្ទួល​នេះ​អាច​លេច​ឡើង​នៅ​ពាសពេញ​រាងកាយ​ ​រួម​ទាំង​លិង្គ​។​

    ៣. ប្រតិកម្ម​អាលែកហ្ស៊ី​

    ​យើង​អាច​វិវត្ត​​ទៅ​ជា​ការ​រមាស់​ រលាក​ និង​កន្ទួល​នៅ​លើ​លិង្គ​ ដោយ​សារ​តែ​ប្រតិកម្ម​អាលែកហ្ស៊ី​។​ សារធាតុ​គីមី​មួយ​ចំនួន​ ដែល​មាន​នៅ​ក្នុង​សាប៊ូ​ និង​ទឹក​អប់​អាច​ជា​មូលហេតុ​បង្ក​។​ ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​អាច​មាន​ប្រតិកម្ម​ទៅ​នឹង​​សារធាតុ​Latex​(ប្រភេទ​ជ័រ​ម្យ៉ាង) ​ដែល​មាន​នៅ​ក្នុង​ស្រោម​អនាម័យ​​ដូច​គ្នា។

    ៤. ជំងឺ​កាមរោគ​

    ​ការ​ឆ្លង​ជំងឺ​កាមរោគ​តាម​រយៈ​ការ​រួម​ភេទ​ អាច​បណ្ដាល​ឲ្យ​មាន​​ពក  ការ​ឈឺ​ចាប់​ ពង​បែក​ស្នាម​ក្រហម​ ហើម​ និង​រមាស់​នៅ​ជិត​ប្រដាប់​ភេទ​។​ ក្នុង​ករណី​ ដែល​គ្នា​យើង​គិត​​ថា​​បាន​ឆ្លង​ជំងឺ​កាមរោគ​នេះ​ ​យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

    ៥. ការ​រលាក​ចុង​លិង្គ​

    ​​​​​​​​​ការ​រលាក​ចុង​លិង្គ ​គឺ​ជា​ស្ថានភាព​រលាក​នៃ​ស្បែក​​​ត្រង់​​ក្បាល​លិង្គ​ ដែល​មាន​​រោគ​សញ្ញា​រួម​មាន​ស្នាម​ក្រហម​ ហើម​ រមាស់​ ​កន្ទួល​ រមាស់ ការ​ឈឺ​ចាប់​ និង​​​បញ្ចេញ​ទឹក​រំអិល​​ដែល​មាន​ក្លិន​មិន​ល្អ​ ។​ ការ​រលាក​ចុង​លិង្គ​នេះ​ កើត​ឡើង​ជា​ទូទៅ​​ទាំង​ចំពោះ​បុរស​ និង​ក្មេង​ប្រុស​ ដែល​​មិន​​បាន​កាត់​ស្បែក​ចុង​លិង្គ​  និង​​មិន​បាន​អនុវត្ត​អនាម័យ​ត្រឹមត្រូវ។​ ជំងឺ​នេះ​ក៏​អាច​បណ្ដាល​មក​ពី​​ការ​បង្ក​រោគ​​ អាលែកហ្ស៊ី​ បញ្ហា​ស្បែក​រ៉ាំរ៉ៃ​ និង​បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា​ទឹក​នោម​ផ្អែម​​ជាដើម​។

    រលាកលិង្គ២

    ៦. ការ​ឆ្លង​មេរោគ​ផ្សិត​

    ការ​ឆ្លង​មេរោគ​ផ្សិត​អាច​បណ្ដាល​ឲ្យ​មាន​ការ​រមាស់​ កន្ទួល​អុជ​ៗ ​នៅ​លើ​ ឬ​បរិវេណ​ជុំវិញ​លិង្គ​។​ ​យើង​ក៏​អាច​ជួប​ប្រទះ​ការ​រលាក​ និង​សង្កេត​ឃើញ​សារធាតុ​ពណ៌​ស​ខាប់​ នៅ​ក្នុង​បរិវេណ​ប្រដាប់​ភេទ​។

    ការ​បង្ក​រោគ​ផ្សិត​ភាគ​ច្រើន​អាច​ព្យាបាល​បាន​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​លក់​​នៅ​តាម​ឱសថដ្ឋាន។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ខ្លះ​ វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​​ជំងឺ​រលាក​ចុង​លិង្គ​។

    ​៧. ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​

    ខណៈ​ពេល​ដែល​​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​ស្ត្រី បុរស​ក៏​អាច​​​ជំងឺ​នេះ​ដែរ។​ ជំងឺ​មួយ​ប្រភេទ​នេះ កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​កកើត​ឡើង​នៅ​ក្នុង​បំពង់​ទឹក​នោម​។ ប្រសិនបើ​យើង​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ យើង​ក៏​អាច​មាន​បញ្ហា​នៅ​ពេល​នោម​ ឬ​មាន​អារម្មណ៍​ក្រហាយ​​នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​នោម​រួច​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម