គ្នាយើងអាចឆ្ងល់ដែរថា បើលិង្គអត់មានឆ្អឹងផង តើអាចបាក់ដែរឬយ៉ាងណា? ជាការពិតលិង្គអាចបាក់បានមែន តែថាជារឿងកម្រកើតមានណាស់។
គ្នាយើងអាចឆ្ងល់ដែរថា បើលិង្គអត់មានឆ្អឹងផង តើអាចបាក់ដែរឬយ៉ាងណា? ជាការពិតលិង្គអាចបាក់បានមែន តែថាជារឿងកម្រកើតមានណាស់។

បើនិយាយដល់រឿងបាក់លិង្គ វាខុសគ្នាពីការបាក់អវយវៈផ្សេងទៀតនៃរាងកាយ ដោយហេតុថាលិង្គមិនមានឆ្អឹងនោះទេ។ នៅពេលលិង្គឡើងរឹង លិង្គនឹងពោរពេញទៅដោយឈាមនៅសាច់ដុំទាំងពីររបស់លិង្គ។ នៅពេលដែលលិង្គកំពុងតែពេញដោយឈាមពេលឡើងរឹងនេះ បើមានកម្លាំងសង្កត់ខ្លាំងធ្វើឲ្យកោងភ្លាមៗ របួសអាចនឹងកើតមានលើសាច់ដុំមួយក្នុងចំណោមពីររបស់លិង្គ ហើយជាលទ្ធផលអាចធ្វើឲ្យលិង្គបាក់។
របួសបង្កឲ្យបាក់លិង្គច្រើនកើតឡើងនៅពេលរួមភេទ ដូចជាពេលសម្រុកខ្លាំងនាំឲ្យភ្លាត់លិង្គខុសរន្ធទ្វារមាស បែរជាទៅប៉ះជាមួយនឹងអាងត្រគាកជំនួសវិញ។ ដូចគ្នាដែរ ការសម្រេចកាមដោយខ្លួនឯង ប្រើកម្លាំងខ្លាំង ក៏អាចធ្វើឲ្យលិង្គបាក់បានដែរ។

បើលិង្គបាក់ លិង្គអាចមានសភាពប៉ោង និងឡើងពណ៌ស្វាយ ហើយមើលទៅមានរាងដូចផ្លែត្រប់វែង។ សញ្ញា និងរោគសញ្ញានៃ
ពេលខ្លះទៀតអាចនោមមកមានឈាមដែរ ដោយសារបំពង់នោមរងការខូចខាត។
បាក់លិង្គត្រូវការការព្យាបាលជាបន្ទាន់ដែរ។ របួសអាចរកឃើញតាមរយៈពិនិត្យលើលិង្គ ឬឆ្លុះអេកូ បើចាំបាច់។ ការវះកាត់ព្យាបាល ជាអ្វីដែលគ្រូពេទ្យអាចណែនាំ។ ការទុកមិនព្យាបាល អាចនាំឲ្យលិង្គដែលបាក់ទៅជាកោង ឬមិនអាចឡើងរឹងគ្រប់គ្រាប់សម្រាប់ការរួមភេទនៅពេលក្រោយៗទៀត។