backup og meta

រឿង​ពិត​បី​យ៉ាង ទាក់​ទង​នឹង​លិង្គ​ប្រុសៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 15, 2023

    រឿង​ពិត​បី​យ៉ាង ទាក់​ទង​នឹង​លិង្គ​ប្រុសៗ

    ពេល​ខ្លះ​បើ​និយាយ​ដល់​រឿង​ភេទ មាន​គ្នា​យើង​មិន​តិច​នាក់​ទេ​មាន​អារម្មណ៍​អៀនខ្មាស។ ប៉ុន្តែ​ថា​ការ​យល់​ដឹង​ពី​សុខភាព​ផ្លូវ​ភេទ​របស់​យើង ​ក៏​អាច​ជា​ប្រ​យោជន៍​ដល់​សុខភាព និង​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ផង​ដែរ​។ ខាង​ក្រោម​នេះ​ជា​រឿង​ពិត​បី​​យ៉ាង​ទាក់ទង​នឹង​លិង្គ​។

    ១. លិង្គ​ក៏​អាច​បាក់​ដែរ​

    បើ​សិន​ជា​យើង​ប្រើ​កម្លាំង​ខ្លាំង ឬ​មាន​កម្លាំង​ប៉ះ​ទង្កិច​លិង្គ​ខ្លាំង​ពេល​កំពុង​ឡើង​រឹង នោះ​លិង្គ​អាច​បាក់​បាន​។ លិង្គ​មិន​មាន​ឆ្អឹង​នោះ​ទេ​ តែ​លិង្គ​មាន​បំពង់​ដែល​មាន​ចរន្ត​ឈាម​រត់​ឆ្លង​កាត់​​នៅ​ពេល​លិង្គ​ឡើង​រឹង​ម្ដងៗ​។ បើ​បំពង់​នេះ​មាន​បញ្ហា ពេល​ឈាម​រត់​ចូល​តាម​នោះ នឹង​នាំ​ឲ្យ​​ហើម និង​ឈឺ​ចាប់​។ ​

    វា​ជា​រឿង​កម្រ​ណាស់​ដែល​មាន​ការ​រាយការណ៍​ពី​បញ្ហា​បាក់​លិង្គ ប៉ុន្តែ​ក៏​អាច​ដែរ​វា​​កម្រ​ដោយសារ​តែ​ប្រុសៗ​ខ្លះ​ក៏​មាន​ការ​អៀនខ្មាស​ដែរ ពេល​ប្រាប់​រឿង​នេះ​ទៅ​គ្រូពេទ្យ​។

    ករណី​បាក់​លិង្គ​ច្រើន​កើត​ឡើង​ពេល​រួមភេទ ដោយ​ភាគី​ខាង​ស្រី​នៅ​ពីលើ​ ហើយ​ករណី​នេះ​មាន​រហូត​ដល់​មួយ​ភាគ​បី​។ មួយ​វិញ​ទៀត បញ្ហា​បាក់​លិង្គ​ក៏​ច្រើន​កើត​មាន​ដោយ​ការ​ភ្លាត់​លិង្គ​ចេញ​ពី​ទ្វារមាស​ពេល​រួមភេទ និង​បាន​បត់​នាំឲ្យ​បាក់​។

    ប្រវែងលិង្គចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២. លិង្គ​ប្រុសៗ​ឡើង​រឹង​ច្រើន​ដង​ក្នុង​មួយ​យប់

    ជាមធ្យម​បុរស​មាន​សុខភាព​ល្អ​ម្នាក់​ លិង្គ​អាច​ឡើង​រឹង​ពី​បី​ទៅ​ប្រាំ​ដង​ក្នុង​មួយ​យប់ ហើយ​ពេល​ឡើង​រឹង​ម្ដងៗ​មាន​រយៈពេល​ប្រហែលជា​២៥​ទៅ​៣៥​នាទី​។ ការណ៍​នេះ​ហើយ បាន​ជា​ពេល​ខ្លះ​ប្រុសៗ​ពេល​ភ្ញាក់​ពី​គេង​លិង្គ​របស់​ខ្លួន​នៅ​ឡើង​រឹង​នៅឡើយ​។

    ការណ៍​ដែល​លិង្គ​ប្រុសៗ​អាច​នៅ​ឡើង​រឹង​បាន​រាល់​យប់​បែប​នេះ​ គ្រូពេទ្យ​ជាច្រើន​យល់​ដូច​គ្នា​ថា ជា​សញ្ញា​ល្អ​សម្រាប់​សុខភាព​បន្ត​ពូជ​ប្រុសៗ។

    ៣. លិង្គ​ខ្លី​ពេល​ខឹង​មាន​ទំហំ​ធំ​ជាង​លិង្គ​វែង​

    លិង្គ​មាន​ប្រ​វែង​ខ្លី ពេល​ឡើង​រឹង​ទំហំ​របស់​វាង​នឹង​រីក​ធំ បើ​ធៀប​ទៅ​នឹង​លិង្គ​វែង​។ ការសិក្សា​លើ​មនុស្ស​ប្រុស​ចំនួន​២ ៧៧០​នាក់​បាន​រក​ឃើញ​ថា អ្នក​មាន​លិង្គ​ខ្លី ពេល​លិង្គ​របស់​ខ្លួន​ឡើង​រឹង​បាន​ពង្រីក​មាឌ​៨៦​ភាគរយ ខណៈ​លិង្គ​វែង​វិញ​អាច​រីក​មាឌ​បាន​ត្រឹម​៤៧​ភាគរយ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 15, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម