backup og meta

ការសិក្សា៖ ប្រុសៗចូលសូណាញឹក ប្រឈមនឹងការធ្លាក់ចុះមេជីវិតឈ្មោល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

    ការសិក្សា៖ ប្រុសៗចូលសូណាញឹក ប្រឈមនឹងការធ្លាក់ចុះមេជីវិតឈ្មោល

    ជារឿងមួយគួរឲ្យចាប់អារម្មណ៍ អំពីការលើកឡើងរបស់ វេជ្ជបណ្ឌិត Andrew Kramer ដែលជា​សាស្ដ្រាចារ្យ ផ្នែកប្រព័ន្ធតម្រងនោម នៅសាកលវិទ្យាល័យ Maryland បកស្រាយបង្ហាញពីភាពអវិជ្ជមានរបស់បុរសៗ ដែលតែងតែ ចូលចិត្ដទៅសូណាជាប្រចាំ។ លោកបានលើកឡើងថា បុរសៗ​ដែលចូលចិត្ដធ្វើសូណាជាប្រចាំអាចប្រឈមនឹងបញ្ហាធ្លាក់​ចុះបរិមាណមេជីវិតឈ្មោល។

    ការសិក្សាថ្មីអំពី ការធ្លាក់ចុះបរិមាណមេជីវិតឈ្មាលនេះ បានធ្វើការពិសោធន៍ចំពោះបុរស ចំនួន ១០នាក់ រយៈពេល ៣ខែ ដែលតែងតែធ្វើសូណាជាប្រជាចាំ ២ដង​ក្នុងមួយសប្ដាហ៍ ហើយលទ្ធផល​ក៏បានបង្ហាញថា ពិតជាខ្សោយមេ​ជិវិតឈ្មោលមែន។ លោក ក៏បានបន្ដធ្វើការពិសោធន៍ទៀត ដោយបញ្ឈប់ទម្លាប់ចូលសូណារបស់ពួកគេទាំង​១០នាក់​នោះ ក្នុងរយៈពេល៣ខែបន្ទាប់ លទ្ធផលក៏បានបង្ហាញថា សុខភាពមេជីវិតឈ្មោលពួកគេ អាចកកើត​ឡើងវិញធម្មតា។

    លោកបានលើកឡើងថា ក្នុងស្ថានភាពសីតុណ្ហភាពក្ដៅ គឺអាចប៉ះពាល់ទៅដល់ការបង្កកំណើតមេជីវិតឈ្មោល។ ជាក់ស្ដែងណាស់ ពងស្វាសមានតួនាទីសំខាន់ក្នុងការផលិតមេជីវិតឈ្មោល គឺនៅផ្នែកខាងក្រោមនៃរាងកាយ មិនអាចរក្សាបានសីតុណ្ហភាព ដូចនៅក្នុងរាងកាយនោះទេ។ វាអាចប្រឈមនឹងចំហាយក្ដៅពីបន្ទប់សូណាដោយផ្ទាល់​​ដែលអាចន្លោះពី ១៥ ទៅ ២០នាទី​ នេះគឺជាគ្រោះថ្នាក់។ កម្ដៅក្នុងបន្ទប់សូណាអាចប៉ះពាល់ទៅដល់ដំណើរការបញ្ជូន DNA ចូលទៅក្នុងកោសិកាមេជីវិតឈ្មោល ហើយក៏ត្រូវប៉ះពាល់ដល់សរីរាង្គ មីតូកុងឌ្រី (Mitochondria) ដែលជា​សរីរាង្គជួយបង្កើតថាមពលដល់កោសិការ។ ទាំងនេះជាមូលហេតុដែល មេជីវិតឈ្មោលត្រូវធ្លាក់ចុះ។

  • កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ
  • កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​
  • នៅមិនទាន់មានការបង្ហាញពី វិធីសាស្ដ្រព្យាបាល ចំពោះករណីនេះបានឡើយ ក្រៅតែពីការផ្អាក ធ្វើសូណាជាប្រចាំ តែប៉ុណ្ណោះ។ ដូច្នេះសូមរំលឹកឡើងវិញថា ការរងឥទ្ធិពលកំដៅពិតជាអាចប៉ះពាល់ ដល់ការបង្កកំណើតមេជីវិតឈ្មោល។ ជាការលើកឡើងបន្ថែម ដូចគ្នានឹងករណីនេះ ចំពោះ​បុរសៗ ដែលប្រើប្រាស់ ជិវិតប្រចាំថ្ងៃ ជាមួយនឹងការស្លៀក​ពាក់រឹបពេក ការងូតទឹកក្នុងអាងទឹកក្ដៅ ការប្រើប្រាស់កុំព្យូទ័រដោយដាក់លើភ្លៅ ការប្រើប្រាស់ទូរសព្ទ ដាក់ក្នុង​ហោប៉ៅខោ ក៏មានផល​ប៉ះពាល់ទៅដល់មេជីវិតឈ្មោលដែរ។

    សូណា

    ទន្ទឹមគ្នានោះដែរ ផ្អែកលើឥទ្ធិពលកម្ដៅដែលបណ្ដាលឲ្យប៉ះពាល់ដល់មេជីវិតឈ្មោល សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ក៏បានលើកឡើងថា ការស្លៀកខោ​តឹង​ៗ អាច​បណ្ដាល​ឲ្យ​សីតុណ្ហភាព​ត្រង់​បរិវេណ​ពងស្វាស​កើន​កម្ដៅ ​ហប់ ស្អុះស្អាប់ រហូត​ដល់​រលាក​ក៏​មាន ដែល​នោះជា​មូលហេតុ​ចម្បងក្នុង​ការ​បំផ្លាញមេ​ជីវិត​ឈ្មោល​​។ ជាទូទៅ​ពងស្វាស​គួរ​តែ​ស្ថិត​ក្នុង​សីតុណ្ហភាព​ទាប​ជាង​កម្ដៅ​រាងកាយ​ ទើប​​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​ទាំង​បរិមាណ និង​គុណភាព​។

    ចំណុចសំខាន់

    ការធ្វើសូណា ញឹកញាប់ពិតជាអាចផ្ដល់អត្ថប្រយោជន៍ច្រើន ចំពោះសុខភាពមែន ប៉ុន្ដែក៏មានផលប៉ះពាល់មួយដែលមិនអាចនឹកស្មានដល់ គឺប្រឈមនឹងការថយចុះមេជីវិតឈ្មោល ដែលជាកត្ដាគួឲ្យព្រួយបារម្មណ៍សម្រាប់បុរសៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម