នៅមិនទាន់មានការបង្ហាញពី វិធីសាស្ដ្រព្យាបាល ចំពោះករណីនេះបានឡើយ ក្រៅតែពីការផ្អាក ធ្វើសូណាជាប្រចាំ តែប៉ុណ្ណោះ។ ដូច្នេះសូមរំលឹកឡើងវិញថា ការរងឥទ្ធិពលកំដៅពិតជាអាចប៉ះពាល់ ដល់ការបង្កកំណើតមេជីវិតឈ្មោល។ ជាការលើកឡើងបន្ថែម ដូចគ្នានឹងករណីនេះ ចំពោះបុរសៗ ដែលប្រើប្រាស់ ជិវិតប្រចាំថ្ងៃ ជាមួយនឹងការស្លៀកពាក់រឹបពេក ការងូតទឹកក្នុងអាងទឹកក្ដៅ ការប្រើប្រាស់កុំព្យូទ័រដោយដាក់លើភ្លៅ ការប្រើប្រាស់ទូរសព្ទ ដាក់ក្នុងហោប៉ៅខោ ក៏មានផលប៉ះពាល់ទៅដល់មេជីវិតឈ្មោលដែរ។

ទន្ទឹមគ្នានោះដែរ ផ្អែកលើឥទ្ធិពលកម្ដៅដែលបណ្ដាលឲ្យប៉ះពាល់ដល់មេជីវិតឈ្មោល សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ក៏បានលើកឡើងថា ការស្លៀកខោតឹងៗ អាចបណ្ដាលឲ្យសីតុណ្ហភាពត្រង់បរិវេណពងស្វាសកើនកម្ដៅ ហប់ ស្អុះស្អាប់ រហូតដល់រលាកក៏មាន ដែលនោះជាមូលហេតុចម្បងក្នុងការបំផ្លាញមេជីវិតឈ្មោល។ ជាទូទៅពងស្វាសគួរតែស្ថិតក្នុងសីតុណ្ហភាពទាបជាងកម្ដៅរាងកាយ ទើបអាចផលិតមេជីវិតឈ្មោលបានទាំងបរិមាណ និងគុណភាព។