backup og meta

ស្រាយ​ចម្ងល់​ ​ការ​ឈឺ​ចាប់ ៣ប្រភេទលើ​ប្រដាប់​ភេទ​ ប្រុស​ៗ​គួរ​ដឹង​!​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

    ស្រាយ​ចម្ងល់​ ​ការ​ឈឺ​ចាប់ ៣ប្រភេទលើ​ប្រដាប់​ភេទ​ ប្រុស​ៗ​គួរ​ដឹង​!​

    ​អាការៈ​ឈឺ​ចាប់​ប្រដាប់​ភេទ​​ច្បាស់​ជា​បង្ក​ជា​ការ​រំខាន​ដល់​គ្នា​យើង​យ៉ាង​ខ្លាំង​។​ ពិត​ណាស់​ ការ​ឈឺ​ចាប់​ប្រដាប់​ភេទ​នៅ​ត្រង់​ផ្នែក​នីមួយ​ៗ​សុទ្ធ​តែ​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​រក​ពី​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់លាស់​ ក៏​ដូចជា​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​។

    ១. ឈឺ​ចាប់​នៅ​ចុង​លិង្គ​

    ការ​រលាក​​ ឬការ​ឈឺ​ក្រហាយនៅ​ចុង​លិង្គ​អាច​បណ្ដាល​មក​ពី​សាប៊ូ​ជ្រាប​ចូល​​ផ្នែក​ខាង​ក្នុង​នៃ​ចុង​លិង្គ​។ នៅ​ក្នុង​ករណី​នេះ​ យើង​អាច​មាន​អារម្មណ៍​ក្រហាយ​ភ្លាម​ៗ​ បន្ទាប់​ពី​​សាប៊ូ​ជ្រាប​ចូល​ក្នុង​បង្ហួរ​នោម​ ប៉ុន្តែ​ពេល​ខ្លះ​ យើង​មិន​មាន​អារម្មណ៍​ឈឺចាប់​ឡើយ​ រហូត​ទាល់​តែ​ពេល​យើង​នោម​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ការ​ឈឺចាប់​នេះ​មិន​បាត់​ទៅ​វិញ​ក្រោយ​រយៈពេល​​១​ថ្ងៃ​ ឬ​២​ថ្ងៃ​ វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​ ជាពិសេស​ នៅ​ពេល​​​ដែល​យើង​​មាន​ធ្លាក់​ទឹក​រម្អិល​​ពណ៌​ស ឬ​ពណ៌​បៃតង  ​អម​​ជាមួយ​​។​ មូលហេតុ​មួយ​ទៀត​នៃ​ការ​ឈឺ​ចាប់​ផ្នែក​ខាង​ចុង​លិង្គ​ ក៏​អាច​ជា​សញ្ញា​នៃ​ក្រួស​តម្រង​នោម​​ដែរ​ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ​​​​​ផង​នោះ​។

    ២. ឈឺ​ចាប់​នៅ​ពងស្វាស​

    អាការៈ​ឈឺចាប់​ខ្លាំង​នៅ​ពង​ស្វាស​​កើត​ឡើង​បន្ទាប់​យើង​​លើក​ទម្ងន់​ ​លើក​សម្ភារៈ​ធ្ងន់​ៗ ឬ​ឈរ​រយៈពេល​យូរ​ម៉ោង​។​ ជា​ធម្មតា​ ​ការ​ឈឺ​ចាប់​នឹង​មាន​ការ​ធូរស្រាល​នៅ​ពេល​ដែល​យើង​គេង​​។​ មូលហេតុ​​ដែល​​កើត​អាការៈ​នេះ​ គឺ​​​បណ្ដាល​មក​ពី​ជំងឺ​​រីក​សរសៃ​ឈាម​នៅ​ពង​ស្វាស ​ដែល​ធ្វើ​ឲ្យ​​ពង​ស្វាស​​ឡើង​ក្ដៅ​ និង​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ប្រសិនបើ​យើង​ជួប​បញ្ហា​នេះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​​ ទើប​ជា​ការ​ប្រសើរ​។

    ឈឺប្រដាប់ភេទ២

    ៣.​ ក្រហាយ​នៅ​ពេល​នោម​

    ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង​អំឡុង​ពេល​នោម​ យើង​អាច​កំពុង​ប្រឈម​នឹង​ជំងឺ​មហារីក​ប្លោក​នោម​។​ នៅ​ក្នុង​ករណី​ដែល​​យើង​មាន​ការ​ឈឺ​ចាប់​​នៅ​ពេល​នោម​ ព្រម​ទាំង​​នោម​មាន​​ឈាម​​ វា​អាច​បណ្ដាល​ឲ្យ​​ទឹក​នោម​មាន​ពណ៌​ក្រហម។

    មូលហេតុ​ទូទៅ​​មួយ​ទៀត​ គឺ​ជា​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​ឆ្លង​ចូល​ទៅ​ក្នុង​បំពង់បង្ហូរ​នោម។​ បន្ថែម​ពី​នេះ​ ជំងឺ​កាមរោគ​ក៏​​អាច​ជា​មូលហេតុ​នៃ​អាការៈ​ក្រហាយ​នៅ​ពេល​នោម​​ដូច​គ្នា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម