backup og meta

អាហារ​ល្អៗ ​ជួយ​​ការពារ​ប្រុសៗ​យើងកុំ​ឲ្យ​ជួប​បញ្ហា​ខ្សោយលិង្គ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 20

    អាហារ​ល្អៗ ​ជួយ​​ការពារ​ប្រុសៗ​យើងកុំ​ឲ្យ​ជួប​បញ្ហា​ខ្សោយលិង្គ

    ខ្សោយ​លិង្គ​ ​មាន​ន័យ​ថា​ប្រុសៗ​ពិបាក​ធ្វើ​ឲ្យ​លិង្គ​របស់​ខ្លួន​ឡើង​​រឹង ឬ​ឡើង​រឹង​តែ​ក្នុង​រយៈពេល​ខ្លី​មិន​អាច​បញ្ចប់​ប្រតិបត្តិការ​លើ​គ្រែ​​បាន​ជោគជ័យ​។ ខ្សោយ​លិង្គ​អាច​ជា​បញ្ហា​កើត​ឡើង​លើ​បុរស​នៅ​ពេល​មាន​វ័យ​កាន់​តែ​ច្រើន​។ ខ្សោយ​លិង្គ ឬលិង្គ​មិន​ឡើង​រឹង​ម្ដងម្កាល​មិន​មែន​ជា​បញ្ហា​នោះ​ទេ តែ​បើ​បញ្ហា​នេះ​កើត​ឡើង​ជា​ប្រចាំ នោះ​អាច​ធ្វើ​ឲ្យ​ប្រុសៗ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​​ឯង កើត​ស្ត្រេស និង​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​ទំនាក់ទំនង​ដៃ​គូ​ផង​ដែរ។​ ។ បញ្ហា​ខ្សោយ​លិង្គ​អាច​កើត​មកពី​បញ្ហា​សុខ​ភាព​ផ្សេងៗ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ​ជា​ដើម ហើយ​ជាការល្អ​​គួរ​តែ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។

    យ៉ាងណា បើ​យើង​មិន​មាន​បញ្ហា​សុខ​ភាព​ប្រចាំ​កាយ​ទេ ​របប​អាហារ​អាច​រួ​ម​ចំណែក​ជួយ​ការពារ​ប្រុសៗ​ពី​បញ្ហា​ខ្សោយ​លិង្គ​នេះ​បាន​ដែរ​។​

    ១. ពពួក​ផ្លែ​បឺរី​

    ពពួក​ផ្លែ​បឺរី ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ប្រុសៗ​ញ៉ាំ​ដើម្បី​ជា​ប្រយោជន៍​ការពារ​ខ្លួន​កុំ​ឲ្យ​ជួប​បញ្ហា​ខ្សោយ​លិង្គ​។ ពពួក​ផ្លែ​ឈើ​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ជួយ​ដល់​ការ​ស្រួប​យក​ជាតិ​ស្ករ និង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​។ វីតាមីន​នៅ​ក្នុង​ពពួក​បឺរី​ក្រហម ក៏​អាច​ជួយ​ដល់​ការ​បង្កើន​គុណ​ភាព​មេជីវិត​ទៀត​ផង​។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២.​ ពពួក​ផ្លែ​ក្រូច

    ក្រូច​ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ ក្នុង​ការ​ការពារ​ប្រុសៗ​ពី​បញ្ហា​ខ្សោយ​លិង្គ។ ពពួក​ក្រូច​មាន​ជាតិ​សរសៃ​ខ្ពស់ និង​អាច​ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​ផង​ដែរ​។

    ៣. តែ​បៃតង​

    តែ​បៃតង​ឯណោះ​វិញ​ ក៏​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​មាន​ប្រយោជន៍​ជួយ​ការ​ពារ​ប្រុសៗ​ពី​បញ្ហា​ខ្សោយ​លិង្គ​ដែរ​។​ សារធាតុ​ផ្សេង​ទៀត​មាន​​នៅ​ក្នុង​​តែ​បៃតង​អាច​ជួយ​បង្កើន​ការ​ធ្វើ​មេតាប៉ូលិស និង​កម្ចាត់​ពពួក​រ៉ាឌីកាល់​សេរី ដែល​ពួក​រ៉ាឌីកាល់​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​សរសៃឈាម​។ គ្មាន​ការ​រំខាន​ពី​ពពួក​រ៉ាឌីកាល់​សេរី ឈាម​អាច​នឹង​ហូរ​បាន​ដោយ​ស្រួល​ទៅ​គ្រប់​សរីរាង្គ​នៃ​រាងកាយ និង​លិង្គ​ផង​ដែរ​។

    ៤. ផ្លែ​ប៉ោម​

    ផ្លែ​ប៉ោម​ ជា​ប្រភេទ​ផ្លែ​ឈើ​វិសេស​វិសាល​មួយ​អាច​ជួយ​​ពង្រឹង និង​បង្កើន​សាច់​ដុំ សូម្បី​យើង​មាន​វ័យ​ចំណាស់​ក៏​ដោយ។ ផ្លែ​ប៉ោម​មាន​ជាតិ​សរសៃ​ខ្ពស់ វីតាមីន និង​រ៉ែ​ច្រើន ដែល​អ្វី​ទាំង​នេះ​សុទ្ធ​តែ​ល្អ​ចំពោះ​សុខ​ភាព និង​អាច​ជួយ​ឲ្យ​អ្នក​ញ៉ាំ​មិន​បារម្ភ​ពី​ការ​ឡើង​ទម្ងន់​។

    ខ្សោយលិង្គ

    ៥. ផ្កា​ខាត់ណាខៀវ​

    ផ្កា​ខាត់ណា​ខៀវ​មាន​វីតាមីន C ខ្ពស់ ដែល​ជួយ​ជំរុញ​ដល់​ចរន្ត​ឈាម​រត់ និង​ជួយ​ដល់​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ​។​

    ៦. ចេក

    ចេក​ទុំ​មាន​ផ្ទុក​សារធាតុ flavonoids ដែល​សារធាតុ​នេះ​មាន​ប្រយោជន៍​ជួយ​ការពារ​បេះដូង និង​គ្រប់​គ្រង​ការ​រលាក​។ ក្រៅពី​នេះ សារធាតុ​ flavonoids នៅ​អាច​​បង្កើន​លំហូរ​ឈាម ដែល​អាច​ជួយ​ការពារ​បញ្ហា​ខ្សោយ​លិង្គ​ដែរ​។

    ៧. កាហ្វេ

    ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​កាហ្វេ​ត្រឹម​២​ទៅ​៣​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​រួម​ចំណែក​ការពារ​បញ្ហា​ខ្សោយ​លិង្គ​ដែរ​។ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​កាហ្វេ​ជួយ​បង្កើន​លំហូរ​ឈាម និង​ជួយ​ពង្រឹង​សាច់​ដុំ ដែល​អាច​ជួយ​ឲ្យ​សាច់​ដុំ​លិង្គ​រឹង​មាំ​។

    ៨. ផ្លែ​បឺរ​

    ផ្លែ​បឺរ ជា​ប្រភព​នៃ​ខ្លាញ់​ល្អ ប៉ូតាស្យូម និង​វីតាមីន ពិសេស​មាន​ផ្ទុក​វីតាមីន​E និង​ស័ង្កសី។ វីតាមីនE មាន​ប្រយោជន៍​ជួយ​ជំរុញ​គុណ​ភាព​មេជីវិត ខណៈ​ស័ង្កសី​មាន​ប្រយោជន៍​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន ដែល​អ័រម៉ូន​នេះ​ជួយ​បង្កើន​សមត្ថ​ភាព​ផ្លូវ​ភេទ​បុរស​។​

    ៩. ការ៉ុត

    ការ៉ុត​មាន​ផ្ទុក​សារធាតុ​ carotenoids ដែល​អាច​ជួយ​ជំរុញ​គុណ​ភាព​មេជីវិត និង​ចលនា​មេជីវិត ដែល​អាច​មាន​សមត្ថភាព​ហែល​បាន​ល្អ​។​

    ​​​១០. ​ប៉េងប៉ោះ

    ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ៉ុត​ដែរ ប៉េងប៉ោះ​ក្រៅ​ពី​ជួយ​ការពារ​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​ ក៏​អាច​ជួយ​បង្កើន​គុណភាព​មេជីវិត និង​ការ​ធ្វើ​ចលនា​របស់​មេជីវិត​ដែរ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 20

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម