ពិបាកចិត្តរឿងលិង្គមិនសូវឡើងរឹងមែនអត់? តោះអនុវត្ដវិធីទាំងនេះ
លិង្គមិនសូវឡើងរឹង ហេតុអ្វីបុរសៗត្រូវយកចិត្ដទុកដាក់នឹងបញ្ហាមួយនេះ? មិនខុសនោះទេ បញ្ហាលិង្គមិនសូវឡើងរឹងជាឧបសគ្គធំបំផុតអាចបំផ្លាញក្ដីសុខលើគ្រែបុរសៗ ពិសេសអ្នកដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ។ បុរសៗដែលជួបបញ្ហានេះរមែងស្វែងដំណោះស្រាយ ដោយការប្រើប្រាស់ថ្នាំជំនួយ ប្រើប្រាស់ជែលលាបលើលិង្គ ឬវីធីផ្សេងៗទៀតដែលគិតថានឹងជួយឲ្យលិង្គរឹងមាំឡើងវិញដើម្បីបំពេញក្ដីសុខជាមួយដៃគូ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយមុនសម្រេចចិត្ដជ្រើសរើសវិធីណាមួយមកប្រើគួរប្រឹក្សាជាមួយគ្រូពេទ្យ ឬអាចសាកល្បងកែប្រែបែបបទរស់នៅមួយចំនួន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ពិភាក្សាជាមួយដៃគូ ជំហានដំបូងប្រសិនបើយើងដឹងខ្លួនឯងថា លិង្គមិនឡើងរឹងទេ យើងអាចប្រាប់ទៅដៃគូរបស់យើងផ្ទាល់ពីភាពខ្សោយមួយនេះ ដូច្នេះដៃគូក៏អាចដឹង និងទទួលយកបញ្ហានេះបាន។ ពេលខ្លះដៃគូក៏អាចមានវិធីជួយដោះស្រាយជួយឲ្យលិង្គរបស់យើងអាចឡើងមកក៏អាចថាបាន។ ២.ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន បន្លែផ្លែឈើមានសារធាតុចិញ្ចឹមច្រើនជួយដល់សុខភាពផ្លូវភេទឲ្យរឹងមាំ។ ដូច្នេះបុរសៗដែលចង់បានសុខភាពផ្លូវភេទរឹងមាំល្អ គួរញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ពិសេសពពួកបន្លែបៃតង និងផ្លែឈើដែលមានពណ៌លឿង។ សារធាតុសំខាន់ៗដែលមានក្នុងបន្លែផ្លែឈើទាំងនោះមានដូចជា វីតាមីន A ,C, E ម៉ាញ៉េស្យូម ជាតិស័ង្កសី និងពពួកអាស៊ីតអាមីណូផងដែរ។ ៣.កាត់បន្ថយអាហារកែច្នៃ បុរសៗប្រសិនបើកន្លងមកមានទម្លាប់ទៅញ៉ាំអាហារខាងក្រៅច្រើន ដូចជាពពួកអាហារវេចខ្ចប់ អាហារកែច្នៃដែលប្រើប្រាស់ខ្លាញ់មិនល្អមកចម្អិន គួរកាត់បន្ថយខ្លះទៅ ព្រោះវាអាចប៉ះពាល់សុខភាពផ្លូវភេទ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារកែច្នៃច្រើន អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរាងកាយ ដូចជាបេះដូង ប្រព័ន្ធរំលាយអាហារ ក្នុងបូករួមទាំងសុខភាពផ្លូវផងដែរ។ ៤.កាត់បន្ថយគ្រឿងស្រវឹង ការញ៉ាំគ្រឿងស្រវឹងច្រើនមិនល្អចំពោះសុខភាពនោះទេ។ ប្រុសៗគួរញ៉ាំគ្រឿងស្រវឹង ក្នុងបរិមាណមិនលើសពី ៧០០មិល្លីលីត្រ ក្នុងមួយថ្ងៃ ប្រសិនបើការញ៉ាំគ្រឿងស្រវឹងច្រើនអាចបណ្ដាលឲ្យចុះខ្សោយសមត្ថភាពផ្លូវភេទបាន ដូច្នេះគួរតែកាត់បន្ថយ ប្រសិនបើចង់ឲ្យសុខភាពរឹងមាំឡើងវិញ។ ៥.គ្រប់គ្រងស្ដ្រេស ស្ដ្រេសក៏ជាបញ្ហាចម្បង អាចប៉ះពាល់ដល់សុខភាពផ្លូវភេទបាន។ ការកើតស្ដ្រេសជាប្រចាំ អាចប៉ះពាល់ដល់អ័រម៉ូន តេស្ដូស្ដេរ៉ូន […]