លិង្គមិនឡើងរឹង

លិង្គមិនឡើងរឹង​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​ប្រុសៗ​​គឺ លិង្គមិនឡើងរឹង។ ម៉េច​បាន​ខ្សោយ? ម៉េច​បាន​មិន​ឡើង? "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

លិង្គមិនឡើងរឹង

ពិបាកចិត្តរឿងលិង្គមិនសូវឡើងរឹងមែនអត់? អនុវត្ដវិធីទាំងនេះ

លិង្គមិនសូវឡើងរឹង ហេតុអ្វីបុរសៗត្រូវយកចិត្ដទុកដាក់នឹងបញ្ហាមួយនេះ? មិនខុសនោះទេ បញ្ហាលិង្គមិនសូវឡើងរឹងជាឧបសគ្គធំបំផុតអាចបំផ្លាញក្ដីសុខលើគ្រែបុរសៗ ពិសេសអ្នកដែលមានវ័យចាប់​ពី៤០ឆ្នាំឡើងទៅ។ បុរសៗដែលជួបបញ្ហានេះរមែងស្វែងដំណោះស្រាយ ដោយការប្រើប្រាស់ថ្នាំជំនួយ ប្រើប្រាស់ជែលលាបលើលិង្គ ឬវីធីផ្សេងៗទៀតដែលគិតថានឹងជួយឲ្យលិង្គរឹងមាំឡើងវិញដើម្បីបំពេញក្ដីសុខជាមួយដៃគូ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ​មុនសម្រេចចិត្ដជ្រើស​រើស​វិធី​ណា​មួយ​មក​ប្រើ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ឬ​អាច​សាក​ល្បង​កែ​ប្រែ​បែប​បទ​រស់នៅ​មួយ​ចំនួន​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ពិភាក្សាជាមួយដៃគូ ជំហានដំបូងប្រសិនបើយើងដឹងខ្លួនឯងថា លិង្គមិនឡើងរឹងទេ យើងអាចប្រាប់ទៅដៃគូរបស់យើងផ្ទាល់ពីភាពខ្សោយមួយនេះ ដូច្នេះដៃគូក៏អាចដឹង និងទទួលយកបញ្ហានេះបាន។ ពេលខ្លះដៃគូក៏អាចមានវិធីជួយដោះស្រាយជួយឲ្យលិង្គរបស់យើងអាចឡើងមកក៏អាចថាបាន។ ២.ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន បន្លែផ្លែឈើមានសារធាតុចិញ្ចឹមច្រើនជួយដល់សុខភាពផ្លូវភេទឲ្យរឹងមាំ។ ដូច្នេះបុរសៗដែលចង់បានសុខភាពផ្លូវភេទរឹងមាំល្អ គួរញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ពិសេសពពួកបន្លែបៃតង និងផ្លែឈើដែលមានពណ៌លឿង។ សារធាតុសំខាន់ៗដែលមានក្នុងបន្លែផ្លែឈើទាំងនោះមានដូចជា វីតាមីន A ,C, E ម៉ាញ៉េស្យូម ជាតិស័ង្កសី និងពពួកអាស៊ីតអាមីណូផងដែរ។ ៣.កាត់បន្ថយអាហារកែច្នៃ បុរសៗប្រសិនបើកន្លងមកមានទម្លាប់ទៅញ៉ាំអាហារខាងក្រៅច្រើន ដូចជាពពួកអាហារវេចខ្ចប់ អាហារកែច្នៃដែលប្រើប្រាស់ខ្លាញ់មិនល្អមកចម្អិន គួរកាត់បន្ថយខ្លះទៅ ព្រោះវាអាចប៉ះពាល់សុខភាពផ្លូវភេទ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារកែច្នៃច្រើន អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរាងកាយ ដូចជាបេះដូង ប្រព័ន្ធរំលាយអាហារ ក្នុងបូករួមទាំងសុខភាពផ្លូវផងដែរ។ ៤.កាត់បន្ថយគ្រឿងស្រវឹង ការញ៉ាំគ្រឿងស្រវឹងច្រើនមិនល្អចំពោះសុខភាពនោះទេ។ ប្រុសៗគួរញ៉ាំគ្រឿងស្រវឹង ក្នុងបរិមាណមិនលើសពី ៧០០មិល្លីលីត្រ ក្នុងមួយថ្ងៃ ប្រសិនបើការញ៉ាំគ្រឿងស្រវឹងច្រើនអាចបណ្ដាលឲ្យចុះខ្សោយសមត្ថភាពផ្លូវភេទបាន ដូច្នេះគួរតែកាត់បន្ថយ ប្រសិនបើចង់ឲ្យសុខភាពរឹងមាំឡើងវិញ។ ៥.គ្រប់គ្រងស្ដ្រេស ស្ដ្រេសក៏ជាបញ្ហាចម្បង អាចប៉ះពាល់ដល់សុខភាពផ្លូវភេទបាន។ ការកើតស្ដ្រេសជាប្រចាំ អាចប៉ះពាល់ដល់អ័រម៉ូន តេស្ដូស្ដេរ៉ូន […]

ស្វែងរក លិង្គមិនឡើងរឹង

លិង្គមិនឡើងរឹង

Erectile Dysfunction (បញ្ហាលិង្គមិនឡើងរឹង)

និយមន័យ១- អ្វីជាបញ្ហាលិង្គមិនឡើងរឹង? ​លិង្គ​មិន​ឡើង​រឹង ​កើត​ឡើង​នៅ​ពេល អា​អូន​តូច​មិន​អាច​ឡើងរឹង ​ឬ​ទប់​ភាពរឹង​មិន​បាន​យូរ ពេល​ត្រូវ​ការ​ ឬ​អំឡុង​ពេល​កំពុង​រួមភេទ។ ប្រុសៗ​អាច​មាន​បញ្ហា​នេះ​ក្នុង​ករណី៖ – ពេល​ខ្លះ​មិន​អាច​ឡើង​រឹង​ – ឡើង​រឹង តែ​មិន​បាន​យូរ​គ្រប់​គ្រាន់​ដើម្បី​រួម​ភេទ – មិន​ឡើង​រឹង​សោះ​តែ​ម្តង ២- កើតឡើងញឹកញាប់ដែរទេ? បញ្ហា​លិង្គ​មិន​ឡើង​រឹង​ ​កើត​មាន​លើ​ប្រុសៗ​គ្រប់​ជាតិ​សាសន៍​ជុំវិញ​លើ​ពិភព​លោក ហើយ​ងាយ​ជួយ​បញ្ហា​នេះ​បំផុត គឺ​នៅ​ពេល​វ័យ​កាន់​តែ​ចាស់។ ឧទាហរណ៍ បញ្ហា​លិង្គ​មិន​ឡើង​រឹង​កើត​មាន​លើ​មនុស្ស​ប្រុស​តាម​វ័យ ​ដូច​ខាង​ក្រោម៖ – ប្រមាណ​ ១២ភាគរយ ក្នុង​ចំណោម​បុរស​ក្រោម ​អាយុ ​៦០ឆ្នាំ មាន​បញ្ហា​នេះ​ – ២២​ភាគរយ ក្នុង​ចំណោម​បុរស​អាយុ​ចាប់​ពី ៦០-៦៩ ឆ្នាំ – ៣០​ភាគរយ ក្នុង​ចំណោម​បុរស​អាយុ​ចាប់​ពី ៧០ ឡើងទៅ បញ្ហា​នេះ​អាច​គ្រប់គ្រង​បាន​ តាមរយៈ​កាត់​បន្ថយ​កត្តា​ប្រឈម​មួយចំនួន។ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ បើ​មាន​ចម្ងល់ ឬ​មន្ទិល​សង្ស័យ។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​ចម្បង​ គឺ​មិន​អាច​ឡើង​រឹង ​ឬ​រក្សា​ភាព​រឹង​ដល់ទី​បញ្ចប់​នៃ​ការ​រួម​ភេទ។ ករណី​នេះ បើ​សិន​ជា​បណ្តាល​មិន​ពី​កត្តា​ បញ្ហា​ផ្លូវ​ចិត្ត អាច​ដោយសារ ​ថប់​បារម្ភ អារម្មណ៍​ឆេវ​ឆាវ បាក់​ទឹក​ចិត្ត  គេង​មិន​លក់ បារម្ភ​សកម្មភាព​ផ្លូវភេទ។ ខណៈ​បញ្ហា​បណ្តាល​មក​ពី​កត្តា​ផ្លូវកាយ​ ​ដូចជា ឈាម​ទៅ​ចិញ្ចឹម​អវយវៈ​ជើង​មិន​គ្រប់​គ្រាន់ ចុកទ្រូង ដក​ដង្ហើម​ញាប់ៗ និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ នៅ​មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត​មិន​បានរៀប​រាប់ខាង​លើ គួរ​ជួប​គ្រូពេទ្យ​ពេល​ណា​សង្ស័យ ឬ​មាន​ប្រទះ​សញ្ញា​មិន​ឡើង​រឹង​ណា​មួយ។ ៤- ពេលណាគួរទៅជួបគ្រូពេទ្យ? ​គួរ​ទៅ​ជួបគ្រូ​ពេទ្យ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស